ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​​ខណ្ឌទួលគោក​​ឃាត់​ជនសង្ស័យ​​ឆក់​កាបូប​២​នាក់​ ​

សមត្ថកិច្ច​​ខណ្ឌទួលគោក​​ឃាត់​ជនសង្ស័យ​​ឆក់​កាបូប​២​នាក់​ ​

ភ្នំពេញ ៖ ចោរឆក់​២​នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌទួលគោក​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈ​ពេលធ្វើ​សកម្មភាព​ឆក់​កាបូប​និស្សិត​ស្រី​ម្នាក់​បានសម្រេច ហើយ​ជិះ​រត់គេចខ្លួន​ជួប​ប៉ូលិសចរាចរ​ស្ទាក់​ឃាត់ បណ្តាលឱ្យ​ដួល​ម៉ូតូ​ទើបត្រូវ​សមត្ថកិច្ច​ឃាត់​បានតែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ សីហា ២០១៣ ស្ថិត​តាមផ្លូវ​៥៩៨ កែង​ផ្លូវ​៣១៥ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​ចោរឆក់​ទាំង​២​នាក់ មានឈ្មោះ​ទេព សុ​ណា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​សិស្ស ស្នាក់​ផ្ទះ​លេខ​៦៧ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ​អ៊ឹម យ៉ូន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ម្តុំ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ចំណែក​និស្សិត​ស្រី​ជា​ម្ចាស់​កាបូប​ឈ្មោះ​មឿ​ន ម៉ា​ល័យ ស្នាក់​នៅផ្ទះ​លេខ​៧៧Eo  ផ្លូវ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​សមត្ថកិច្ច​ដដែល​បន្ត​ថា​ក្រោយពី​ឃាត់ខ្លួន​ចោរឆក់​ទាំង​២​នាក់​ខាងលើ​ដកហូត​បាន​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០០៣ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-1294 និង​កាបូប​របស់​ស្ត្រី​រងគ្រោះ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

ដោយ៖ ព្រហ្ម វិលៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya