ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា​​ព្រមាន​សមត្ថកិច្ច​​ព្រំដែន​មិនអោយ​​នាំ​ទំនិញ​ចេញចូល ​

ព្រះរាជអាជ្ញា​​ព្រមាន​សមត្ថកិច្ច​​ព្រំដែន​មិនអោយ​​នាំ​ទំនិញ​ចេញចូល ​

​បន្ទាយមានជ័យ​៖ ដោយ​សមត្ថកិច្ច​តាម​ព្រំដែន​បាន​ឃុ​ត​ឃិត​ជាមួយ​ឈ្មួញ នាំ​ទំនិញគេចពន្ធ​គ្រប់
​ប្រភេទ និង​ឈើ​គ្រញូង ហើយ​អនុ​ញ្ញ​ត អោយ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដែល​ធ្វើអោយ​បាត់ ចំណូល​ជាតិ​ជាច្រើន​ក្នុង​មួយឆ្នាំៗ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយ មានជ័យ​បានធ្វើ​ការព្រមាន​ដល់​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​អោយ​បញ្ឈប់​ការនាំ​ទំនិញ​ចេញចូល​ខុសច្បាប់ និង ពលករ​ចំណាក់ស្រុក​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តីពី​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ការអប់រំ​ពលករ​ចំណាក់ ស្រុក រវាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នគរបាល​យុត្តិធម៌​អង្គភាព​ពាក់ព័ន្ធ​ក្នុ​ប​ខេត្ត កាល ពី​រសៀល​ថ្ងៃទី ២២ សីហា ២០១៣ នៅ​ក្រុង​ប៉ោយប៉ែត ។ ដោយមាន​ការចូលរួម​ពី​អស់លោក​មេ​វរ​នគរបាល ការពារ​ព្រំដែន​ទាំង​បួន​អធិការ​មេ​បញ្ជា​អាវុធហត្ថ​គ្រប់​ស្រុក​ជាប់​ព្រំដែន មន្ត្រី​គយ កាំកុងត្រូល មេព្រៃ និង អស់លោក​មកពី​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ​ដទៃ​ជាច្រើន​ទៀត ។​
​    ​ការកោះប្រជុំ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​មាន​បទល្មើស​គេចពន្ធ​និង​ការធ្វើ​ចំណាក់ស្រុក
ខុសច្បាប់​ទៅ​ប្រទេស​ថៃ​កើតមាន​យ៉ាង​គគ្រឹក​គ​គ្រែង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត បន្ទាយមានជ័យ​ជាពិសេស​នៅតាម​ស្រុក​ក្រុង​ជាប់​ព្រំដែន​ដូចជា ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​លេខ​៨៩១, ៩១១,៨១៥, ៨០៧, និង​យោធា​ការពារ ព្រំដែន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ តែងមាន​ទំនិញគេចពន្ធ​ឆ្លង​អូរ​ព្រំដែន​តាមរយៈ​ក្បូន និង​ការ ដឹកជញ្ជូន​តាម​រថយន្ត​ក្នុងនោះ​ក៏មាន​បទល្មើស​នាំ​ឈើ​គ្រញូង​ផងដែរ ពលករ​ចំណាក់ស្រុក​ខុសច្បាប់ ។
​    ​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ក្នុងនាម​ជា គណៈ​អធិបតេយ្យ
​និង ជា​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែលមាន​សិទ្ធិ​កេណ្ឌ​កងកំលាំង​សាធារណៈ​ដោយផ្ទាល់​លើ​បទល្មើស​ព្រហ្មទណ្ឌ បាន​មានប្រសាសន៍​ចំពោះ​នគរបាល​យុត្តិធម៌​ថា រាល់​ភាំ​ព​ធូររលុង អសកម្ម​របស់​សមត្ថ​កិច្ច​ជំនាញ និង​កងកំលាំង ប្រដាប់អាវុធ​តាម​ព្រំដែន​ដែល​បើកដៃ​អោយ​ឈ្មួញ​ចរាចរ​ឈើ​គ្រញូង ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​គ្មាន​ការបង្ក្រាប និង​ការអោយ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស ថៃ​នាំអោយ​បាត់​ចំណូល​ជាតិ​ច្រើនណាស់ ក្នុង មួយឆ្នាំៗ ដូច្នេះ​ចាប់ពីបេលនេះ​តទៅ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នៅ​ភាព​អសកម្ម​ទាំងឡាយ ។ ទោះបី​ជាមាន​ការហាម ឃាត់​និង​ស្តីបន្ទោស​ចំពោះ​សមត្ថកិច្ច​មិនអោយ​ប្រព្រឹត្ត លោក​ក៏បាន​កោត​ស​សើរ​ទៅលើ​ការខិតខំ​ប្រឹងប្រែង ដែល​បាន​បំពេញភារកិច្ច​បាន​ល្អក​ន្ល​ង​មក ៕​    ​    ​    ​ដោយ​៖ សម្បត្តិ សីហា​    ​

​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya