ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មេ​អណ្ដើក​នាំ​ស្ដ្រី​​ទៅធ្វើ​ពេស្យារ​​នៅ​ថៃ​​ប៉ូលិស​ចាប់ខ្លួន ​

មេ​អណ្ដើក​នាំ​ស្ដ្រី​​ទៅធ្វើ​ពេស្យារ​​នៅ​ថៃ​​ប៉ូលិស​ចាប់ខ្លួន ​

ភ្នំពេញ ៖ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែលជា​អ្នករត់​តុ​តាម​ហាង​ដូចគ្នា បាន បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែសីហា ឈ្មោះ​ជ្រា លីន​ដា ហៅ​វីន បាន​ទៅ​ជួល បន្ទប់​ស្នាក់​នៅក្បែរ​បន្ទប់​របស់​ពួកនាង ដែល​ពេលនោះ​ឈ្មោះ​វីន បាន​និយាយថា មាន​បុរស​ម្នាក់​បបួល​ដើរលេង​ក្នុង​១​យប់ គេ​ឱ្យ​៣០០​ដុល្លារ ដោយសារ​ចង់បាន ប្រាក់​ពួកនាង​ក៏​យល់ព្រម​ទៅតាម ។ ក្រោយពី​ស្ម័គ្រចិត្ដ​ហើយ​មាន​នារី​២​នាក់​ទៀត​ទៅជា​មួយ​ដែរ ដោយបាន​ណាត់ជួប​គ្នា​នៅ​ក្លិប​កម្សាន្ដ​ស្កា​យ ម្ដុំ​ផ្សារ​ដី​ហុយ និង​មាន​រថយន្ដ​តាក់ស៊ី​មួយគ្រឿង​នៅចាំ​ទទួល ។
​ស្ដ្រី​ជា​មេអណ្ដើក​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា បាន​ត្រូវ​នគរ បាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​យោងតាម​ពាក្យបណ្ដឹង​របស់​នារីរ​ង​គ្រោះ​២​នាក់ ដែល​ត្រូវគេ​នាំយក ទៅធ្វើជា​ស្ដ្រី​ពេស្យា នៅ​ប្រទេស​ថៃ ។ ស្ដ្រី​ជា​មេអណ្ដើក​ដែល ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​ជ្រា លីន​ដា ហៅ វីន អាយុ​២៣​ឆ្នាំ ជា​អ្នករត់​តុ​នៅ​ភោ​ជ នី​យ​ដ្ឋា​ន​ជីកា​ហ្គោ ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។
​ចំពោះ​ការឃាត់ខ្លួន​នាង​មេអណ្ដើក ម្នាក់នេះ​ត្រូវ​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អនីតិជន​ឱ្យដឹងថា គឺ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​២​នាក់​ដែល​បាន​ប្ដឹង​ឱ្យ សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ។
​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច  ទៀតថា ពេល​ជួបជុំគ្នា​ហើយ មេអណ្ដើក បាន​នាំ​ពួកនាង​ធ្វើដំណើរ​ទៅកាន់​ខេត្ដ កោះកុង និង​បាន​ទៅ​ឈប់​នៅ​ផ្សារ​មួយ ដែល​ពួកនាង​មិន​ស្គាល់ ។ បន្ដិច​ក្រោយ មក​ក៏មាន​មនុស្ស​ស្រី​ម្នាក់​ទៅ​ជួប ហើយ មនុស្ស​ម្នាក់​នោះ​ក៏​នាំ​ដើរ​ចេញពី​ផ្សារ មួយ​ក្នុង​ខេត្ដ​កោះកុង ដោយ​ឆ្លងកាត់ បន្ទាយ​ទាហាន ឡើង​ភ្នំ​ចុះ​ភ្នំ​អស់​រយៈ ពេល​ជាង​៣​ម៉ោង ទើប​ចូលដល់​ដី​ថៃ គឺ​ស្រុក​ខ្លងស្រ៊ុន ដែលជា​តំបន់​ទេស ចរណ៍​ផ្លូវភេទ ។ ពេលទៅដល់​ដី​ថៃ អ្នក ជូន​ដំណើរ​បាន​នាំ​ពួកនាង​ចូល​ផ្ទះបន មួយកន្លែង ពេលនោះ​ស្ដ្រី​ម្នាក់​ទំនងជា ថៅកែ​បន​បាន​សួរថា តើ​ព្រមធ្វើ​ស្រីបន ទេ ? ពួកនាង​បានប្រកែក ទើប​មេបន​នៅ ស្រុក​ខ្លងស្រ៊ុន ដេញ​នាង​ឱ្យ​វិល​មកវិញ ។
​ជនរងគ្រោះ​បាន​ប្រាប់​នគរបាល​ទៀត ថា ពេល​ពួកនាង​ទៅដល់​ប្រទេស​ថៃ​បាន ១​ថ្ងៃ ក៏ត្រូវ​ឈ្មោះ​ជ្រា លីន​ដា បម្រុង​លក់ ឱ្យនៅ​បម្រើ​ផ្លូវភេទ តែ​ដោយ​នាង​មិន ព្រម​ក៏​ត្រូវគេ​បញ្ជូន​ឱ្យមក​ស្រុក​ខ្មែរ​វិញ ។ ក្រោយពេល​មកដល់​នាង​បាន​ស្វែងរក ជួប​មេអណ្ដើក​ឈ្មោះ វីន ក៏​ឃើញ​នៅ បន្ទប់​ផ្ទះជួល​ខាងលើ ទើប​ទូរស័ព្ទ​ទាក់ទង ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែម្ដងទៅ ។ ក្រោយពី​ឃាត់ខ្លួន មន្ដ្រីនគរបាល​កា​រិ​យា ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ ពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​កសាង សំណុំរឿង​បញ្ជូន​មេអណ្ដើក​រូបនេះ​ទៅ កាន់​សាលាដំបូង​រាជធានី ដោយ​ចោទ ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​៕ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya