ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ស្រវឹងស្រា​ម្នាក់ ទះកំភ្លៀង​ប្តី -​ប្តី​ទ្រាម​លែង​បានវាយ​នឹង​ដងកឺ​សន្លប់​ធំ​

ស្ត្រី​ស្រវឹងស្រា​ម្នាក់ ទះកំភ្លៀង​ប្តី -​ប្តី​ទ្រាម​លែង​បានវាយ​នឹង​ដងកឺ​សន្លប់​ធំ​

​ប៉ៃលិន  ៖  ស្ដ្រី​ស្រវឹងខួប​ម្នាក់ ត្រូវ​បុរស​ជា​ប្ដី​វាយ​នឹង​ដងកឺ ដែល​គេ​ប្រើ​សម្រាប់​បុក​ប៊ឺ​យ៉ា រហូតដល់​សន្លប់  ខណៈ​ដែលមាន​ជម្លោះ​នៅ​កន្លែង​តាប​បុក​ប៊ីយ៉ា ហើយ​ស្ត្រី​រូបនេះ​ទេះ​កំភ្លៀង​ប្តី ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា ម៉ោង ៤ និង​២០ នាទី​រសៀល  ថ្ងៃទី​៩  ខែកុម្ភៈ ឆ្នាំ​២០១៥  នៅ​ភូមិ​អូរ​តា​ពុក​ក្រោម  សង្កាត់​-​ក្រុងប៉ៃលិន ។​
ស្ដ្រី​ដែល​ត្រូវ​ប្ដី​វាយ​របួស​និង​សន្លប់​ឈ្មោះ​រឿន វ័​ន្ដ អាយុ​៣២​ឆ្នាំ មានស្រុក កំណើត​នៅ​ខេត្ដ​បាត់ដំបង បច្ចុប្បន្ន​មក រស់នៅ​ជាមួយ​ប្ដី ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ប្ដី​ដែល​បាន​វាយ​ប្រពន្ធ​ឈ្មោះ​ម៉ន ប៊ុនធឿន អាយុ​២៩​ឆ្នាំ ជា​កម្មករ​រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។​
​មន្ដ្រីនគរបាល​បានឱ្យដឹងថា ក្រោយ​កើតហេតុ​ស្ដ្រី​រងគ្រោះ​ត្រូវបាន គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ដ​ប៉ៃលិន ។ រីឯ​ជនដៃដល់​ត្រូវបាន នគរបាល​ឃាត់ខ្លួន​មកកាន់​ស្នាក់ការ នគរបាល​ដើម្បី​សួរនាំ​និង​អប់រំ​ឱ្យធ្វើ​កិច្ច សន្យា​បញ្ឈប់​ការប្រើ​អំពើហិង្សា​ទៅលើ ប្រពន្ធ​បន្ដទៀត ហើយក៏​មានមុខ​ឪពុក ម្ដាយ​ទាំងសងខាង​មក​សម្របសម្រួល ធានា​ផងដែរ ។​
​បើតាម​សាក្សី​នៅ​ចំណុចកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរស ជា​ប្ដី​មកពី​ធ្វើ​ការងារ​វិញ​និង​មកដល់​ផ្ទះ ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង​ដេក​នៅលើផ្ទះ ។ ពេលនោះ​បុរស​ជា​ប្ដី​ក៏បាន​ដើរ ទៅ​កន្លែង​បុក​ប៊ីយ៉ា​ដើម្បី​លេង​កម្សាន្ដ តែ​មិនបាន​ប៉ុន្មាន​ផង​ប្រពន្ធ​ក៏​ទៅតាម និង​ហៅ​ឱ្យមក​ផ្ទះ​មិន​ព្រម​មក​ប្រពន្ធ​ក៏ ទះកំផ្លៀង​ប្ដី​២-៣​ដៃ​បង្កឱ្យមាន​ជម្លោះ កើតឡើង​តែម្ដង ។​
​សាក្សី​បាន​បន្ដថា នៅពេល​កើត ជម្លោះ​ប្រពន្ធ​ក៏​នៅតែ​បន្ដ​ទះកំផ្លៀង​ប្ដី បន្ថែម​ទៀតហើយ​ទំនងជា​ប្ដី​ទ្រាំ​និង​ទប់ កំហឹង​លែង​បាន​ក៏​ប្រើ​ដង​គ័​រ​វាយ​ទៅលើ ប្រពន្ធ​ជាច្រើន​កន្លែង​បណ្ដាលឱ្យ​បែក ឈាម​និង​សន្លប់ ។ ភ្លាមៗ​នោះដែរ​ឪពុក ម្ដាយ​ទាំងសងខាង​ក៏បាន​ទៅ​ឃាត់​និង ខ្លះទៀត​បាន​ដឹកបញ្ជូន​ស្ដ្រី​រងគ្រោះ​ទៅ កាន់​មន្ទីរពេទ្យ​និង​មាន​អន្ដរាគមន៍​ពី សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ជនដៃដល់ ជា​ប្ដី​បញ្ជូនមក​កន្លែង​សមត្ថកិច្ច​ដើម្បី សាកសួរ​និង​អប់រំ ៕

Pailin2

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya