ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, សេដ្ឋកិច្ច » សម្ដេច ហ៊ុន សែន និង​លោក សម រង្ស៊ី បង្កើត​ច្បាប់​គ្រប់គ្រង​ការជួល​ផ្ទះ​ថ្មី​

សម្ដេច ហ៊ុន សែន និង​លោក សម រង្ស៊ី បង្កើត​ច្បាប់​គ្រប់គ្រង​ការជួល​ផ្ទះ​ថ្មី​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​បានលើកឡើង​កាលពី​ម្សិលមិញ​ថា ពួកគាត់​កំពុងតែធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត​ច្បាប់​ថ្មី​ដែល​នឹង កំណត់​សិទ្ធិ​របស់​ម្ចាស់​ក្នុង​ការដំឡើង​ថ្លៃឈ្នួល​ផ្ទះ​ពី​រយៈពេល នៃ​កិច្ចសន្យា​មួយ​ទៅ​កិច្ចសន្យា​មួយទៀត​។​

 
​ថ្លៃឈ្នួល​ផ្ទះ​គឺជា​កត្តា​រាំងស្ទះ​ដ៏​ចម្បង​សម្រាប់​កម្មករ រោងចក្រ​កាត់ដេរ ដែល​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើការ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​រាល់​ការដំឡើង​ប្រាក់ខែ​ទាំងបី​លើក​ចាប់​តាំង​ឆ្នាំ​២០១៣ មក ថ្លៃឈ្នួល​ផ្ទះ​គឺ​សុទ្ធតែ​ត្រូវបាន​ដំឡើង​រាល់​លើក​ដូចគ្នា​។​

 
​ពេល​ថ្លែង​ទៅកាន់​និស្សិត​បញ្ចប់​ការសិក្សា​ជាង​៤.០០០ នាក់​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​កាលពី​ម្សិលមិញ សម្ដេច ហ៊ុន សែន បាន​លើកឡើងថា លោក និង​លោក សម រង្ស៊ី កំពុង​សហការ​ជាមួយគ្នា​ដើម្បី​បង្កើត​ច្បាប់​ថ្មី ដែល​នឹង​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​យើង​ចំ​បាច់​ត្រូវតែ​បង្កើត​ច្បាប់​មួយ​ដែល​ការពារ​ភាគី​ទាំងពីរ​”​។ សម្ដេច​បាន​បន្ថែមថា ទីផ្សារ​ផ្ទះជួល​ក្នុងពេល​សព្វថ្ងៃ កំពុង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទាំង​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ ដោយសារ​កិច្ចសន្យា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។​

 
​សម្ដេច​បាន​មានប្រសាសន៍​បន្ថែមថា “​ម្ចាស់ផ្ទះ​បាន​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​តាមតែ​ទំនើងចិត្ត ដោយសារ​មាន​កិច្ចសន្យា​ត្រឹមតែ​មាត់​។  ថ្លៃឈ្នួល​បន្ទប់​ជួល​ត្រឹមតែ​ប៉ុណ្ណេះ​សោះ ហើយ ពួកគេ​មិន​គិតពី​ចំនួន​នៃ​អ្នក​មក​ស្នាក់​នៅឡើយ ។ ប៉ុន្តែ​បន្ទាប់មក​នៅពេល​ពួកគេ​ទទួលបាន​ដំណឹង ថា ប្រាក់ខែ​កម្មករ​ត្រូវបាន​ដំឡើង​នោះ ពួកគេ​ក៏ ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​ភ្លាមៗ​តែម្តង​”​។​
​សម្ដេច​បាន​មានប្រសាសន៍​បន្តទៀតថា “​បញ្ហា​ផ្សេងទៀត គឺ​នៅត្រង់ថា ជួនកាល​កម្មករ​ស្នាក់​នៅក្នុង បន្ទប់​ជួល​មួយ ហើយ​ខណៈ​ពួកគាត់​កំពុង​រស់នៅ ក្នុង​បន្ទប់​ជួល​របស់ខ្លួន ពួកគាត់​រក​បន្ទប់ ជួល​ណា​ដែល​ថោក​ផ្សេងទៀត​។ បន្ទាប់មក​ពួកគាត់ ចាក​ចេញពី​បន្ទប់​ជួល​ចាស់​ទៅ​ជួល​បន្ទប់​ជួល មួយ​ផ្សេងទៀត ហើយ​ម្ចាស់ផ្ទះ​ត្រូវ​ទុក​បន្ទប់ ជួល​របស់ខ្លួន​ឲ្យ​នៅ​ទំនេរ​”​។​

 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា​” មេ ដឹកនាំ​នៃ​គណបក្សនយោបាយ​ទាំងពីរ គឺមាន​ន័យ ថា ទាំង​អ្នក​នៅក្នុង និង​ក្រៅ​រដ្ឋាភិបាល នឹង​បង្កើត ក្រុមការងារ​មួយ​ដើម្បី​ចាប់ផ្ដើម​តាក់តែង ច្បាប់​នេះ ។ មុនពេល​ច្បាប់​នេះ​ត្រូវបាន​តាក់តែង រួច ខ្ញុំ​សូម​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​ដំឡើង ថ្លៃ​បន្ទប់​របស់ខ្លួន ហេតុដូច្នេះ​កម្មករ​អាច​នៅសល់ ប្រាក់​ខ្លះ​”​។​

 
​លោក សម រង្ស៊ី បានលើកឡើង​តាមរយៈ​ទូរស័ព្ទ​មក​ថា  ច្បាប់​គ្រប់គ្រង​ការជួល​ផ្ទះ​គឺ​មានតែ​នៅក្នុង ប្រទេស​សេរីៗ​បំផុត​ប៉ុណ្ណោះ ហើយ​ថា លោក​សង្ឃឹម ថា ច្បាប់​បែបនេះ​មាននៅ​ក្នុងប្រទេស​កម្ពុជា​នឹង​ជួយ លើកកម្ពស់​កិច្ចសន្យាជួល​ផ្ទះ​រយៈពេល​យូរ​ឲ្យ កាន់​តែមាន​ប្រសិទ្ធភាព ដោយ​ការពារ​ទាំង ម្ចាស់ផ្ទះ និង​អ្នក​ជួល​ផ្ទះ​។​

 
​លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា “​វា​គឺជា​គំនិត​ផ្តួច ផ្តើម​រួមគ្នា​នៃ​គណបក្ស​ទាំងពីរ​ដើម្បី​បង្កើត ច្បាប់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​ទំនាក់ទំនង រវាង​ម្ចាស់ផ្ទះ និង​អ្នក​ជួល​ផ្ទះ ព្រោះ​យើង​ចង់​ឲ្យ ទំនាក់ទំនង​នេះ​មាន​ភាពច្បាស់លាស់  មាន​តម្លាភាព  និង​ផ្អែកលើ​សមភាព​។ យើង​មិន​ចង់​ឲ្យ​ម្ចាស់ផ្ទះ ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ ឬ​ផ្លាស់ប្តូរ​កិច្ចសន្យាជួល ផ្ទះ​តាមតែ​ចិត្ត​ឡើយ​”​។​

 
​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​នៅក្នុង ប្រទេស​ជាច្រើន គេ​អាច​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​នៅ ពេលណា​ដែលមាន​អតិផរណា​តែប៉ុណ្ណោះ​។ គេ​មិនអាច ដំឡើងថ្លៃ​ជួល​ផ្ទះ​តាមតែ​ចិត្ត​នោះឡើយ​។ ច្បាប់ នេះ​នឹង​កំណត់​ការដំឡើងថ្លៃ​ជួល​ផ្ទះ​ពី​រយៈពេល​មួយ ទៅ​រយៈពេល​មួយទៀត ហើយ​នៅក្នុង​រយៈពេល​នោះ  ម្ចាស់ផ្ទះ​នឹង​អនុញ្ញាត​ឲ្យ​ដំឡើងថ្លៃ​ផ្ទះ តាម​សមាមាត្រ​ដ៏​ជាក់លាក់​មួយ​តែប៉ុណ្ណោះ​។ សមាមាត្រ នេះ​នឹង​ឆ្លុះបញ្ចាំង​អំពី​អតិផរណា ឬក៏​វិធានការ ផ្សេងទៀត​ដែល​ត្រូវ​បានកំណត់​យ៉ាងច្បាស់​ដោយ ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​កម្លាំង ទិញ​។ ប្រសិនបើ​ម្ចាស់ផ្ទះ​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​លើសពី អ្វីដែល​ច្បាប់​អនុញ្ញាត អ្នក​ជួល​ផ្ទះ​អាចដាក់​ពាក្យ ប្តឹង​បាន ហើយ​តុលាការ​នឹង​ពិន័យ​ម្ចាស់ផ្ទះ​”​។​

 
​លោក សម រង្ស៊ី បាន​លើកឡើងថា លោក សង្ឃឹមថា ច្បាប់ គ្រប់គ្រង​ការជួល​ផ្ទះ​នេះ នឹងត្រូវ​អនុវត្ត​ដោយ ស្មើភាព​ចំពោះ​ពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស កម្ពុជា ពោលគឺ​ចាប់ពី​ផ្ទះជួល​ដែលមាន តម្លៃ​៣០ ដុល្លារ និង​៤០​ដុល្លារ រហូតដល់​ភូមិគ្រឹះ​ដែល មាន​ថ្លៃឈ្នួល​ដល់​ទៅ​១.០០០​ដុល្លារ​។​

 
​លោក​បាន​មានប្រសាសន៍​ដោយ​ច្រានចោល​ចំពោះ​លទ្ធភាព ដែលថា​ច្បាប់​គ្រប់គ្រង​ការជួល​ផ្ទះ​នេះ​អាច កាត់បន្ថយ ការផ្គត់ផ្គង់​ផ្ទះជួល​ថា “​តាម​គោល ការណ៍ ច្បាប់​ថ្មី​គួរតែ​គ្របដណ្ដប់​លើ​ប្រភេទ​នៃ ផ្ទះជួល​ទាំងអស់ ព្រោះ​យើង​មិន​អាចមាន​ស្តង់ដារ ពីរ​បានឡើយ​។ គោលការណ៍​ដូចគ្នា​នឹង​អនុវត្ត​ចំពោះ​ផ្ទះជួល​គ្រប់ ប្រភេទ​ទាំងអស់​”​។​

 
​លោក​បាន​មានប្រសាសន៍ បន្ថែមទៀតថា “​ផ្ទះជួល នឹងមិន​មែនមាន​ថ្លៃឈ្នួល​នៅ​ទាប​រហូត​នោះទេ ។ វា​អាចមាន​ការផ្លាស់ប្តូរ​។ ឧទាហរណ៍​ពេល​មានការ ជួសជុលផ្ទះ​ជាដើម ម្ចាស់ផ្ទះ​អាច​ដំឡើង ថ្លៃឈ្នួល​ផ្ទះ​តាម​នោះបាន​។ យើង​មិនមែន​ចង់​ធ្វើ​ឲ្យ​ខូច​ទីផ្សារ នោះទេ  ប៉ុន្តែ អ្វីដែល​យើង​ចង់​ធ្វើ​នោះ​គឺ​ដើម្បី​ការ ពារ​កុំ​ឲ្យ​មានការ​រំលោភបំពាន​”​។​

 
​លោក អាត់ ធន់ មេដឹកនាំ​សហជីព​ដ៏​លេចធ្លោ​មួយ រូប​បាន​លើកឡើងថា លោក​គាំទ្រ​ចំពោះ​ច្បាប់​គ្រប់ គ្រង​ការជួល​ផ្ទះ​ដែល​ត្រូវបាន​ស្នើឡើង​នេះ ហើយ ថា វា​ជា​ការល្អ​ណាស់​ដែល​ឃើញ​គណបក្សនយោបាយ​ប្រកួត ប្រជែង​គ្នា​ដើម្បី​អត្ថប្រយោជន៍​ជាតិ​នោះ​។​

 
​លោក​បាន​មានប្រសាសន៍ថា “​យើង​គ្មាន​មន្ទិល​ថា អ្វី ដែល​ពួកគាត់​កំពុង​ធ្វើ​គឺជា​រឿង​នយោបាយ​នោះ ឡើយ​។ ប៉ុន្តែ​យើង​ចង់ឃើញ​គណបក្សនយោបាយ​ប្រកួតប្រជែង គ្នា​ដើម្បី​អត្ថប្រយោជន៍​កម្មករ​។ នេះហើយ គឺជា​អ្វី ដែល​យើង​ចង់បាន​”៕សស

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya