ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ត្រូវបាន​បកស្រាយ​ខុស​

រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ត្រូវបាន​បកស្រាយ​ខុស​

​ដោយ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃបុណ្យ​នៃ​ក្តី ស្រលាញ់​នឹង​មកដល់ កាលពី​ម្សិលមិញ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ឲ្យ​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស អប់រំ​សិស្ស​របស់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​លុបបំបាត់​នូវ​អ្វីដែល​ក្រសួង​ជឿជាក់ថា ជាការ​យល់ឃើញ​ខុស​ក្នុងចំណោម​យុវជន​ខ្មែរ​ដែល​យល់ច្រឡំ​ថា ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ គឺជា​ថ្ងៃ​សម្រាប់​រួមភេទ​នោះ​។​

 
​សារ​របស់​រដ្ឋាភិបាល​ត្រូវបានធ្វើ​ឡើងជា​ទម្លាប់​ទៅហើយ​ឲ្យ​តែ ជិត​ដល់​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ហើយ​សេចក្តីថ្លែងការណ៍​កាលពី​ម្សិលមិញ បាន​រិះគន់​សាជាថ្មី​ចំពោះ​ស្ត្រី​ក្មេងៗ​ដែល​យល់ច្រឡំ ថា ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​គឺជា​ថ្ងៃ​ត្រូវ​លះបង់​ព្រហ្មចារី​យ៍រ​បស់ ខ្លួន​។​

 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​សិស្សានុសិស្ស​ខ្មែរ​យើង យល់ច្រឡំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ថា ជា​ថ្ងៃបុណ្យ​សង្សា ហើយ​ពួកគេ​បាន​ទិញ​ផ្កា​ជូន​មិត្តស្រី​របស់ខ្លួន​ដើម្បី​លួងលោម​នាង ឲ្យ​លះបង់​ព្រហ្មចារី​យ៍​។ នៅ​អឺរ៉ុប គេ​ជូន​ផ្កា​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ គឺ​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ មិត្តភក្តិ សាច់ញាតិ និង​ឪពុកម្តាយ​របស់ខ្លួន​”​។​

 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ បានលើកឡើង​ទៀតថា លោក មិនអាច​ពន្យល់​បានឡើយ​ថា តើ ហេតុអ្វី​បានជា​ការ​ប្រារព្ធ​ធ្វើឡើង​ប្រចាំ​ឆ្នាំនេះ ដែល​លោក​អះអាងថា​ជាការ​បង្ហាញ​នៃ​ក្តី​ស្រលាញ់ ត្រូវ​យុវជន​ខ្មែរ​យល់ច្រឡំ​ខុស​បែប​នេះនោះ​។​

 
​លោក បាន​មានប្រសាសន៍​បន្ថែមថា “​នៅក្នុង​ឆ្នាំនេះ យើង​បានស្នើ​ឲ្យ​គ្រូបង្រៀន​ណែនាំ​អប់រំ​សិស្ស​របស់ខ្លួន​ឲ្យ​ឈប់ គិត​អំពី​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ​ត​ទៅមុខទៀត​។ ការទិញ​ផ្កា​ជូន​គ្នា​ទៅវិញទៅមក គឺ​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​កុំ​ឲ្យ​ហួស​ពី​មិត្តភាព​និង​បាត់បង់​ព្រហ្មចារី​យ៍ …..​វា​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​ប្រាសចាក​ពី​វប្បធម៌​របស់​យើង​”​។​

 
​លោក ទេព សុ​វណ្ណា​រ័ត្ន គ្រូបង្រៀន​ម្នា​ក់នៅ​វិទ្យាល័យ​បឹងត្របែក ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​បន្ទោស​រដ្ឋាភិបាល​ថា មិនបាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ថ្ងៃបុណ្យ​នេះ​ឲ្យ​បានច្បាស់លាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

 
​លោក បាន​មានប្រសាសន៍ថា “​យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុងនាម​ជា​គ្រូបង្រៀន ប៉ុន្តែ​ដើម្បី​កែតម្រូវ​ការយល់ច្រឡំ​នេះ រដ្ឋាភិបាល​គួរតែ​ចេញមក​និយាយ​ទៅកាន់​សាធារណជន​ដោយផ្ទាល់ ឬ​ធ្វើការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​”​។​

 
​ប៉ុន្តែ​មាន​សិស្សានុសិស្ស​ខ្លះ បាន​យល់​ជ្រួតជ្រាប​អំពី​សារ​របស់​រដ្ឋាភិបាល​នេះ ដោយ​មិន​បណ្តោយ​ឲ្យ​ខ្លួន​យល់​ខុស​ដូច​សិស្ស​ផ្សេងៗ​ទៀតឡើយ​។​

 
​សិស្ស​ម្នាក់ ឈ្មោះ វង្ស រូ​៉​ប៊ី អាយុ​១៦​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ បាន​និយាយថា “​រាល់​លើក​ឲ្យ​តែ​ដល់​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​កុ​ុំ​ឲ្យ​ភ្លេច​ទិញ​កាដូ​ជូន​ឪពុកម្តាយ របស់ខ្ញុំ​។ ប៉ុន្តែ ខ្ញុំ​ក៏ត្រូវ​ការ​ពេលវេលា​នៅ​ជាមួយ​មិត្តស្រី​របស់ខ្ញុំ​ដែរ ……​ខ្ញុំ​រង់ចាំ​ថ្ងៃនេះ ហេតុដូច្នេះ ខ្ញុំ​អាច​ទិញ​ផ្កា​ជូន​នាង​បាន​”៕ដ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya