ភ្នំពេញ៖ តារាចម្រៀងដែលមានប្រភពពីនាដការបាំបុរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងអតីតតារាចម្រៀរបស់ផលិតកម្ម រ៉ុក ក្រោយពីបានវេចបង្វេចមកចូលខ្លួនជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា ដែលរហូតមកដល់ពេលនេះត្រូវបានទស្សនិកជនអ្នកចូលចិត្តសិល្បៈមើលឃើញថា នាងហាក់កំពុងមានយីអ៊ុនខ្ពស់ និងឡើងកូដជាខ្លាំងដោយទទួលបាននូវការគាំទ្រពីសំណាក់បងប្អូនទាំងក្នុងស្រុក និងក្រៅស្រុក។
កញ្ញា សួស វីហ្សា ជាអតីតជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីតន្ត្រីសម័យបុរាណរបស់ស្ថានីយទូរទស្សន៍បាយ័នកាលពីឆ្នាំ២០០៨ហើយក្រោយមកនាងក៏បាត់រងាកាយផ្តើមសប្បាយចិត្តនៅពេលដែលនាងបានឱកាសចូលច្រៀងនៅផលិតកម្មរ៉ុកក្នុងឆ្នាំ២០០៩នៅក្រោយពេលនាងប្រឡងជាប់ជាតារាចម្រៀងរបស់ក្រុមរ៉ុកហ្គើល «Rock
Girls»។
ថ្វីដ្បិតថា កញ្ញា សួស វីហ្សា ជាតារាចម្រៀងចំណូលថ្មី របស់ផលិតកម្មរស្មីហង្សមាស យ៉ាងណាក៏ដោយ ប៉ុន្តែដោយសារនាងមានរូបសម្រស់ស្រស់ស្អាត សឡេងពីរោះថែមទាំងនៅក្មេង ដែលនិយមលេងខ្លួនតាមបែបយុវវ័យសម័យថ្មីនោះ ទើបធ្វើឲ្យតារាស្រីរូបនេះឆក់ទាញបាននូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងឆាប់រហ័សពីមហាជន
អ្នកចូលតាមដានសិល្បៈគ្រប់ស្រទាប់វណ្ណៈ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏មានលេចឮព័ត៌មានពីមហាជនថា សួស វីហ្សា ត្រូវបានឧកញ៉ាដែលជាអ្នកជំនួញធំម្នាក់ស្រឡាញ់ពេញចិត្ត និងកំពុងព្យាយាមតាមសុំស្នេហ៍ពីនាង។
ប្រភពខាងលើ បានបន្តថា បុរសដែលមានងារជាឧកញ៉ាខាងលើនេះ បានតាមស្រលាញ់កញ្ញា សួស វីហ្សា ជាយូរខែមកហើយ។ ម្យ៉ាងទៀត លោកឧកញ៉ាម្នាក់នេះក៏បានពេញចិត្ត កញ្ញា សួស វីហ្សា ខ្លាំងណាស់ដែរ រហូតដល់ពេលខ្លះមានបំណងចង់ទិញ របស់មានតម្លៃជាច្រើន ឱ្យទៅនាងសម្រាប់ជាកាដូផ្គាប់ចិត្តថែមទៀតផង។
កញ្ញា សួស វីហ្សា ជាតារាចម្រៀងសំនៀងស្រទន់ ដែលទទួលបានការគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន និងស្រទាប់យុវវ័យ តាមរយៈបទ “កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន” របស់ផលិតកម្ម រស្មីហង្សមាស។ សួស វីហ្សាដំបូងឡើយ នាងគឺជាតារាចម្រៀងក្នុងផលិតកម្ម រ៉ុក។ ប៉ុន្តែក្រោយមកដោយសារតែផលិតកម្មរ៉ុ
កបានបិទទ្វារ ទើបធ្វើឲ្យនាង រសាត់ខ្លួនមកជ្រកក្រោមដំបូលផលិតកម្មហង្សមាសរហូតដល់សព្វថ្ងៃនេះ។
សូមរំលឹកថា កញ្ញា សួស វីហ្សា ធ្លាប់បានពើបប្រទះ នូវចំណងស្នេហ៍បែកបាក់ម្ដងរួចមកហើយ កាលពីនាងជ្រកក្រោមដំបូលផលិតកម្ម រ៉ុក និងកាលពីមិនទាន់មានឈ្មោះល្បីក្នុងអាជីពសិល្បៈ ដោយគូស្នេហ៍វ័យក្មេងមួយចំអិនកំពិសរបស់នាងត្រូវបានគេដឹង យ៉ាងប្រាកដថា ជាតារាចម្រៀង មាស សាឡី ។ ការបែកគ្នាគ្មានថ្ងៃជួបរហូតមក
ដល់ពេលនេះ ត្រូវបានប្រភពពីមិត្តភក្តិ ដែលនៅក្បែរអ្នកទាំងពីរបង្ហើបថា គឺមកពីកញ្ញា សួស វីហ្សា ជាអ្នកដើរចេញមុន ទុកឲ្យលោក មាស សាឡីខូចចិត្តអាឡោះអាល័យ គ្រាំគ្រាជាពន់ពេក ។ ម្យ៉ាងទៀត បើនិយាយជាភាសាស្នេហាស្រួលស្ដាប់ គឺ សួស វីហ្សា ជាអ្នកក្បត់ស្នេហ៍មួយនេះ។
ទាក់ទងនឹងការលើកឡើងខាងលើនេះកាសែតអរិយធម៌មិនអាចទាក់ទងសុំការបំភ្លឺណាមួយពីកញ្ញាសួស វីហ្សា បានទេ ដោយទូរស័ព្ទរបស់កញ្ញាមិនអាចទាក់ទងបានកាលពីថ្ងៃទី២៣ ខែ សីហា កន្លងទៅនេះ៕
» ព័ត៌មានជាតិ » សួស វីហ្សា បែកធ្លាយព័ត៌មានឧកញ៉ាតាមថ្ពក់បេះដូង