ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឈើ​ប្រណីត​​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើ​​ចរាចរណ៍​ពេញ​ក្រុង​ប៉ោយប៉ែត ​

ឈើ​ប្រណីត​​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើ​​ចរាចរណ៍​ពេញ​ក្រុង​ប៉ោយប៉ែត ​

ប៉ោយប៉ែត​៖ នាពេល​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​ត្រូវគេ​សង្កេតឃើញថា មាន​ឈើ​ប្រណីត​បាននិងកំពុង​ចរាចរណ៍​​ពាសពេញ គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​ពី​មន្ត្រី​មាន​សមត្ថកិច្ច ម្តងណា ​ឡើយ ។ តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា ឈើ​ប្រណីត​ដូចជា​បេង​នាងនួន និង​ប្រភេទ​ផ្សេងៗ​ទៀត ត្រូវ​ឈ្មួញ​នាំយក​មកពី​តំបន់​ខេត្តព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ រួចហើយ​ដឹក​ឆ្លង​កាត់​តាម​ខេត្ត​សៀម​រាម មក​បន្ទាយមានជ័យ​ផ្ទាល់​តែម្តង ដោយ​ឆ្លងកាត់​បារាស់ ត្រួត ​ពិនិត្យ​របស់​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​លើកលែងតែ​គ្រូបង្រៀន និង​គ្រូពេទ្យ ដែល​មិន​​ពាក់ព័ន្ធ​ជាមួយនិង​ករណី​ខាងលើនេះ​។​
​ដោយឡែក​ឈើ​មួយចំនួនទៀត ដែលជា​ប្រភេទ​ឈើ​មានតម្លៃ​ថ្លៃ​ដូច​មាស​
​ត្រូវ​ក្រុម​ជនខិលខូច​មានអំណាច លួច​នាំ​ចេញពី​តំបន់​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​
​ឆ្ពោះទៅ​ព្រំដែន​ប្រទេស​វៀតណាម យ៉ាងសកម្ម​ផងដែរ​។​
​ឈើ​នៅតាម​ដេប៉ូ​នីមួយៗ ក្នុង​ខេត្តបន្ទាយមានជ័យ រហូតដល់​ជាយដែន​ក្រុង​ប៉ោយប៉ែត
​រីក​ដូច​ផ្សិត គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះទៅ​ដុសខាត់​ឬ​ត្រួតពិនិត្យ
​អោយមាន​ប្រសិទ្ធភាព​ឡើយ បានត្រឹមតែ​ចុះ​ម្តងម្កាល​ជា​លក្ខណៈ​លំៗ ដើម្បី​បំភ័ន​ភ្នែក
​សាធារណៈ និង​ថ្នាក់លើ​របស់ខ្លួន​ឃើញ ថា​ខ្លួន​ពិតជា​ធ្វើការ​ពិតប្រាកដ​មែន​តែប៉ុណ្ណោះ​។​
​ធាតុពិត​ក្រុម​ឈ្មួញ​និង​មន្ត្រី​ជំនាញ បាន​ស៊ិសស៊ុស​ត្រូវ​រូ​វ​គ្នា ដោយ​ចាយលុយ ក្រោម​តុ​
​យ៉ាង​ត្រជាក់​មេជើង​នៅក្នុង​ប៊ុ​យ​រ៉ូ ដោយ​មិន​ខ្ចី​ខ្វល់​នឹង​អ្វី​ទាំងអស់​ដើម្បី​ផល​ប្រ​យោ​ជ​ន៌​
​ផ្ទាល់ខ្លួន​សួនតួ អោយតែបាន​លុយ​ចូល​ហោប៉ៅ​គឺ​ពួកគេ​លើក​
​ដៃ​ឡើង​ស្រែកថា​ ​អូ​ខេ​គឺជា​ការ​ស្រេច​។​
​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២១​ខែសីហា លោកនាយ​ខណ្ឌ​រដ្ឋ​
​បាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ មាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជា ច្រើន​រូប​ចុះ​ត្រួត
​ពិនិត្យ​ដេប៉ូ​និង​សិប្បកម្ម​ឈើ​មួយកន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ជា​លទ្ធផល គឺ​បាន​ត្រឹម
​តែ​និយាយថា​ឈើ​មានច្បាប់​។​
​ប្រជាពលរដ្ឋ​បាន​រិះគន់​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាពិសេស​គឺ​មន្ត្រីរដ្ឋបាល​ព្រៃ​តែ​
​ម្តង​ល្មម​ភ្ញាក់ឡើង​កុំ​ដេកលក់​យូរពេក​ពីព្រោះ​ព្រៃឈើ​ស្រុក​ខ្មែរ​រលាយ​ជិត​អស់ហើយ​។​
​លេខ​ក្រោយ អរិយធម៌​នឹង​ផ្សាយ​បន្តទៀត ៕​

ដោយ ខៀវ បូរី​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya