ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មេ​គយ​ខេត្ត​​ព្រះសីហនុ​ត្រូវ​ថ្នាំ​​សណ្តំ​របស់​​អ្នករក​ស៊ីប្រេង​គេចពន្ធ​

មេ​គយ​ខេត្ត​​ព្រះសីហនុ​ត្រូវ​ថ្នាំ​​សណ្តំ​របស់​​អ្នករក​ស៊ីប្រេង​គេចពន្ធ​

​ខេត្ត​ព្រះសីហនុ​៖ មាន​មេ​ឈ្មួញ​ជាច្រើនរូប​កំពុង​បញ្ចេញ​ធ្មុង​រកស៊ី​ប្រេង​គេចពន្ធ ពី​ប្រទេសជិតខាង (​ថៃ​-​វៀតណាម​) ចូលមក​លក់​ក្នុង​ក្រុងព្រះសីហនុ និង​ចែកចាយ​រហូតដល់​បណ្តា​ខេត្ត​-​ក្រុង​ជាច្រើន​ ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះ​មាន​ខ្លះ​ជា​មនុស្ស​របស់​មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​ខ្លះ​ជា សែស្រឡាយ​របស់​មេដឹកនាំ​ជាន់ខ្ពស់​ឯ
​ខ្លះទៀត គឺជា​ឈ្មួញ​ដែល​ពូកែ​អែបអប​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ដើម្បី​នាំចូល​ប្រេង​គេចពន្ធ​មក​លក់​កើប​ផលចំណេញ​កប់​ក្តោង ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​ពន្ធ ទៅក្នុង​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។
​ក្នុង​សកម្មភាព​រកស៊ី​គេចពន្ធ​ដ៏​គឃ្លើន​ដោយ​សំអាង​ធ្មុង​នេះ​មាន​សេចក្តីរាយការណ៍​ថា មាន​មេ​ឈ្មួញ ម្នាក់​ក៏​កំពុង​សប្បាយ​រីកថ្លើម​ចំពោះ​មុខរបរ​ដឹក​ប្រេង​គេចពន្ធ​តាម​ទូក ចូល​ចត​ក្នុង​តំបន់​ស្ទឹងហាវ ផងដែរ​។​
ប្រភព​ឱ្យដឹងថា ឈ្មួញ​ដែល​ដឹក​ប្រេង​គេចពន្ធ​ចូល​តាម​ច្រក​ស្ទឹងហាវ​ម្នាក់​នោះ ត្រូវគេ​ស្គាល់ និង​ធ្លាប់​ហៅថា ប្រពន្ធ​ពេទ្យ​ពុ​យ ។ ប្រពន្ធ​ពេទ្យ​ពុ​យ ពូកែ​អែបអប​លុតក្រាប​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់ផ្នែក​គ្រប់​ជំនាញ​ពិសេស​ខាង​គយ​បាន​សើម​មាត់​ជាងគេ ទើប​អាច​រកស៊ី​បាន រលូន​យូរ​ឆ្នាំ​កន្លងមកហើយ ហើយក៏​ជា​អ្នកម៉ៅការ​ប្រេង​គេចពន្ធ ប្រចាំ​ឈូង​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ចែកចាយ​ប្រេង​គេចពន្ធ​ទៅកាន់​គ្រប់​តំបន់ ក្នុង​ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​ជាច្រើន​ទៀត ។​
​លោក គិ​ន លី មេ​គយ​កំពង់ផែ​ក្រុងព្រះសីហនុ គឺជា​មន្ត្រី​ជំនាញ​ម្នាក់​ក្នុងចំណោម​ជាច្រើន​នាក់​ទៀត ដែល​ត្រូវគេ​សង្ស័យថា​ទំនងជា​ទទួលបាន​សំណែន​ពី​មេ​ឈ្មួញ​រកស៊ី​ដឹក​ប្រេង​គេចពន្ធ ប្រចាំខេត្ត​ព្រះ សីហនុ​(​ប្រពន្ធ​ពេទ្យ​ពុ​យ​)​នោះ​យ៉ាង​ឆ្ងាញ់​មាត់ និង​យ៉ាង​ត្រជាក់ចិត្ត​ហើយ​មើលទៅ​ទើប​មេ​ឈ្មួញ ម្នាក់នេះ​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​មិន
​ខ្លាច​ច្បាប់​ដូច្នេះ​។
ទោះយ៉ាងណា​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ លោក គិ​ន លី មន្ត្រីជាន់ខ្ពស់​គយ​ប្រចាំ​កំពង់ផែ ក្រុងព្រះសីហនុ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​។
​គួរ​បញ្ជាក់ថា លោក គិ​ន លី ធ្លាប់​កាន់តំណែង​ជា​អនុប្រធាន​គយ ប្រចាំ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ មានរឿង​អាស្រូវ​កាកសំណល់​ត្រូវ​ថ្នាក់លើ​គយ ដក​តួនាទី​ម្តង​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​បច្ចុប្បន្ន ឡើង​តំណែង​ធំ​ជាង​មុន​ទៅទៀត​ហើយក៏​ល្បី​ថា បាន​សើម​មាត់​ប្រចាំថ្ងៃ​ដែរ​ព្រោះ​បាន​នៅ​ចំ​កន្លែង ខ្លាញ់​បញ្ហា​នេះ ហាក់ដូចជា​គ្មាន
​ការប្រែប្រួល​អ្វី​សោះ ដែល​គួរតែ​លោក ប៉ែន ស៊ីម៉ន មាន​វិធានការ ជាបន្ទាន់​ផង ៕

ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya