ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » ​គ្រោះថ្នាក់​ឡាន​បើក​ធ្លាក់​ជ្រោះ​​នៅ​ម៉ាឡេស៊ីស្លាប់៣៧នាក់​ ​

​គ្រោះថ្នាក់​ឡាន​បើក​ធ្លាក់​ជ្រោះ​​នៅ​ម៉ាឡេស៊ីស្លាប់៣៧នាក់​ ​

ដោយ ៖ ថាច់ យ៉ា​ត​|​ថ្ងៃទី 22 សីហា 2013 ម៉ោង 10:16:53​ប្រភពព័ត៌មាន The Star Online បាន​រាយការណ៍​ថា មនុស្ស​៣៧​នាក់​បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ហេតុការណ៍
​គ្រោះថ្នាក់​រថយន្ដ​ដឹក​អ្នកដំណើរ​បើក​ធ្លាក់​ជ្រោះ​កម្ពស់​ប្រមាណ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​ម៉ោង​នៅ​ម៉ាឡេស៊ី ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​តំបន់​កាស៊ីណូ Genting Highlands នៅក្នុង​ខេត្ដ​Panang ម៉ាឡេស៊ី ។​
​ប្រធាន​ក្រុម​ជួយសង្គ្រោះ លោក Datuk Soiman បាន​ថ្លែងថា សកម្មភាព​ជួយសង្គ្រោះ​បានធ្វើ​ឡើង​រហូត​ដល់​ម៉ោង​១០​យប់ ដោយមាន​កម្លាំង​រហូត​ដល់​៤៥០​នាក់ ។ មូលហេតុ​បណ្ដាលឱ្យ​ហេតុការណ៍​កើតឡើង គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្ដែ​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​នៅ​កន្លែងកើតហេតុ​បញ្ជាក់ថា អ្នកបើកបរ​រថយន្ដ​ទំនងជា​បាត់បង់​ម្ចាស់ការ​នៅពេលដែល​រថយន្ដ​បើក​នៅលើ​ផ្លូវ​កោង និង​សំ​យ៉ុង​ផង​នោះ ។​
​លោក Soiman បាន​បន្ដថា រថយន្ដ​នេះ​បាន​បើក​ចេញពី​តំបន់​កាស៊ីណូ Genting Highlands ដោយ​ដឹក​អ្នកដំណើរ​សរុប​៥៣​នាក់ ក្នុងនោះ​មាន​រួមទាំង​អ្នក​ទេសចរណ៍​បរទេស​ដូចជា​ថៃ ចិន និង​បង់​ក្លា​ដែ​ស​ផងដែរ ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។ លោក​បន្ដថា នៅក្រោយ​ហេតុការណ៍​កើតឡើង មនុស្ស​៣៧​នាក់​បាន​បាត់
​បង់ជីវិត ក្នុងនោះ​រួមមាន​អ្នកបើកបរ​រថយន្ដ​ផងដែរ ។​
​ចំណែក​អ្នករងរបួស​មាន​១៦​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ក្បែរ​កន្លែងកើតហេតុ ដោយ​ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​៧​នាក់​, ឥណ្ឌូនេស៊ី​ម្នាក់​, បង់​ក្លា​ដែ​ស​៤​នាក់​, ថៃ​ម្នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya