ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ឃើញ​ប្រព​ន្ឋ​គេ​ចូល​បន្ទប់ទឹក​ឆ្លៀតឱកាស​ច្រាន​ទ្វារ ប្រុង​ចាប់រំលោភ ប៉ុន្តែ​មិនបាន​សម្រេច​ ​

ឃើញ​ប្រព​ន្ឋ​គេ​ចូល​បន្ទប់ទឹក​ឆ្លៀតឱកាស​ច្រាន​ទ្វារ ប្រុង​ចាប់រំលោភ ប៉ុន្តែ​មិនបាន​សម្រេច​ ​

ភ្នំពេញ​៖ សន្តិសុខ ក្រុមហ៊ុន​ឯកជន​ម្នាក់​ត្រូវបាន ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​ស្ថានីយ​ប្រេង​កាល់​តិច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅពេល​សន្តិសុខ​ម្នាក់នេះ​បាន​ប្រព្រឹត្ត​អំពើ​ថោកទាប ដោយមាន​បំណង​ចាប់រំលោភ​ប្រពន្ធ​គេ​នៅក្នុង​បន្ទប់ទឹក​ក្នុង​ស្ថានីយ​នេះ​តែម្តង​។​
​ជន​ល្មោភកាម​ខាងលើនេះ​មានឈ្មោះ ស៊ឹម ស៊ីថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ MPA ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ស្ត្រី​រងគ្រោះ​បាន​រៀ​ន្ រាប់​ប្រាប់​អំពី​ហេតុការណ៍​ពី​ទង្វើ​អាក្រក់​របស់​សន្តិ​សុខន​នេះ​ថា​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ​.​ស​.​ណ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជិះ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ជាមួយ​ប្ដី​មកពី​ផ្ទះ​មិត្ត​ភ័ក្តិ ត្រឡប់ទៅផ្ទះ​វិញ​។​ប៉ុន្តែ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ តទៅ​លិច​លុះ​មកដល់​ស្ថានីយ​(​កា​រ៉ា​ស់​សាំង​) កាល់​តិច​ក៏បាន​ឈប់​រថយន្ត​ចូល​ចាក់​ប្រេង សាំង​បន្ថែម​ក្នុង​រថយន្ត​ហើយ​ពេលនោះ​នាង​ឈឺ​បត់ជើងធំ​ផង​ក៏​ឲ្យ​ប្ដី​ចាំ​ក្នុង​រថយន្ត​។​
​ជនរងគ្រោះ​បន្តថា​ភ្លាមៗ​គាត់​ក៏​ដើរចូល​ក្នុង​បន្ទប់ទឹក នៅក្រោយ​ស្ថានីយ៍ មិនទាន់​ទាំង​បាន​បទ​ជើង​ផង ស្រាប់​លឺ​សន្តិសុខ​គោះទ្វារ​បន្ទប់ ហើយ​ជនរងគ្រោះ​បាន​ស្រែក​ចេញពី​បន្ទប់​ថា​មាន​មនុស្ស​នៅ​ខាងក្នុង​ហើយ ប៉ុន្តែ​នេះ​នៅតែ​ច្រាន​និង​គាស់​ទ្វារ​បន្ទប់​ទឹ​ចូលទៅ​និង​បានធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​និង​គម្រាម​កុំ​ឲ្យ​ជនរងគ្រោះ​ស្រែក រួច​បាន​រក​ដោះអាវ​ខោ​ជនរងគ្រោះ​ប៉ុនប៉ង​រំលោភ តែ​ត្រូវ​ជនរងគ្រោះ​បាន​ខំ​ប្រតាយប្រតប់​ជាមួយ ហើយ​បាន​ស្រែក​និង​រត់​ចេញមក​ខាងក្រៅ  ពេលនោះ​ប្តី​ជនរងគ្រោះ​បាន​ចុះ​ពី​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​។​ជនរ​រងគ្រោះ​បានបញ្ជាក់​ថា​ពេល​ស្ត្រី​ស្រែក ជនសង្ស័យ​បានរ​ត់ទៅ​ពួន​ក្នុងព្រៃ​ជាប់​ស្ថានីយ ប៉ុន្តែ​ត្រូវបាន​ប្តី​ជន​រង​ង​គ្រោះ​ក្របួច​កអាវ​ជាប់​និង ទូរស័ព្ទ​ហៅ​ប៉ូលិស​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​ស្ត្រីជន​រងគ្រោះ​ពិតប្រាកដ​មែន ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya