ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ព្យាយាម​​បើក​ម៉ូតូ​​វ៉ា​ឡាន​កាំម៉ាស់​​ត្រូវ​កាំម៉ាស់​កិន​ស្លាប់​ ​

ព្យាយាម​​បើក​ម៉ូតូ​​វ៉ា​ឡាន​កាំម៉ាស់​​ត្រូវ​កាំម៉ាស់​កិន​ស្លាប់​ ​

​បន្ទាយ​មាន​ជ័​យ៖ យុវជន​ម្នាក់​ត្រូវបាន​រថយន្ត​ប្រភេទ​ដឹកទំនិញ​ធន់​ធំ​(​កាំម៉ាស់​)​បុក​និង​កិ​ច​បែកក្បាល​ខ្ទិច​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​បន្ទាប់ពី​ព្យាយាម​បើក​ម៉ូតូ​វ៉ា​ឡាន​កាំម៉ាស់​តែ​វ៉ា​មិន​ផុត​ភ្លាត់ស្នៀត​ត្រូវ​ឡាន​បុក​ស្លាប់​យ៉ាង​អាណោចអាធម្ម​ត្រង់ចំណុច​ផ្លូវ​កោង​ផ្សារ​ភ្នំ​ធំ​ក្នុងភូមិ ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​ៈ ៣០​នាទី​ល្ងាច​ថ្ងៃទី ២១
សីហា ។​
​    ​ប្រភព​ព័​ត៏​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ដែលជា​ជនរងគ្រោះ​និង​មិន​ស្គាល់​អត្ត​ស​ញ្ញណ​រូបនេះ​បាន​បើកបរ​ម៉ូតូ​ម៉ាក់​វេ​វ ព​ណ័​ក្រហម គ្មាន​ស្លាក​លេខ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយមាន​ឌុប​ម្តាយ​ជាមួយ​ផង លុះដល់​ចំនុចកើតហេតុ​ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​ក្នុង​គោលបំណង​ចង់​វ៉ា​ឡាន​កាំម៉ាស់​មួយគ្រឿង​ដែល​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​តែ​ជា​អកុសល់​ត្រូវ​រថយន្ត​នោះ​បុក​និង​កិន​បែកក្បាល​ខ្ទិច​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​តែម្តង តែ​សំណាងល្អ​ចំពោះ​ម្តាយ​ជនរងគ្រោះ​គឺ​មិន​ត្រូវបាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ ។ ចំនែក​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់​មិនដឹង​ទៅណា ។​
​    ​ក្រោយពេល​កើតហេតុ​សព្វ​ជនរងគ្រោះ​ត្រូវបាន​ក្រុម​សាច់ញ្ញាតិ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ។ ចំនែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​មង្គល​បូរី និង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។
​សមត្ថកិច្ច​ក៏បាន​បញ្ចាក់​ផងដែរ​ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាលមកពី​ការបើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​និង​ជែង​រថយន្ត​នៅត្រង់ចំនុច​ផ្លូវ​កោង​ដោយ​មិន​ប្រុងប្រយ័ត្ន ៕

​ដោយៈ សម្បត្តិ សីហា

    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya