ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » សម្ដេច ហ៊ុន សែន ជា​មេដឹកនាំ និយាយ​វែង​ទី​៣​ក្នុង​ពិភពលោក

សម្ដេច ហ៊ុន សែន ជា​មេដឹកនាំ និយាយ​វែង​ទី​៣​ក្នុង​ពិភពលោក

​ភ្នំពេញ​៖ មេដឹកនាំ​ពិភពលោក​មួយចំនួន​ជាប់​ឯតទគ្គ​កម្ម ខាង​និយាយ​វែង​ហើយ​មិន​ឈប់សំរាក​បត់ជើងតូច គឺជា ប្រធានបទ​មួយ​ដែល​ត្រូវបាន​លើកយក​និយាយ​នៅក្នុង​វគ្គ បណ្តុះបណ្តាល​ព័ត៌មាន ពិសេស​ដែល​រៀបចំឡើង ដោយ​លោក ពុ​យ គា​និង​សហការី​របស់គាត់​។​

 
​នៅក្នុង​បទ​បង្ហាញ​រយៈពេល​ជាង​មួយ​ម៉ោង​ទៅដល់​សិក្ខាកាម​ជិត​១០០​នាក់ មកពី​ស្ថាប័ន​សារព័ត៌មាន​ក្រសួង មន្ទីរ​រដ្ឋ​ក្រុមហ៊ុន និង សង្គម​ស៊ីវិល លោក ពុ​យ គា បាន​រំលេច​ទៅដល់​រឿងរ៉ាវ​យ៉ាងច្រើន និង​ប្លែកៗ ជុំវិញ​អាជីព ជា​អ្នកសារព័ត៌មាន​មានរឿង​កម្សត់​រឿង​មាក់ងាយ​ដល់​អ្នកកាសែត ល្បិច​របស់​អ្នកកាសែត និង​កំណត់ត្រា​របស់ អ្នកកាសែត​ជុំវិញ​មេដឹកនាំ​ពិភពលោក​មួយចំនួន ដែល​ជាប់​ឯតទគ្គ​កម្ម​ខាង​និយាយ​វែង ហើយ​មិន​ឈប់សម្រាក  បត់ជើងតូច​។​

 
​យោងតាម​បទ​បង្ហាញ​របស់លោក ពុ​យ គា បាន​ឲ្យ​ដឹងថា អតីត​ប្រធានាធិបតី នៃ​ប្រទេស Venezuela ហ៊ូ​ហ្គោ  ឆា​វេស (Hugo Chavez) បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ដែល​បាន​ថ្លែង​សុន្ទរកថា អស់​៩​ម៉ោង​កន្លះ យូរ​ជាង គេ​នៅលើ​ពិភពលោក​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២​។ តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ ការ ថ្លែង​សុន្ទរកថា រយៈពេល​ជាង​៩​ម៉ោង​របស់លោក Chavez មិនបាន​បត់ជើងតូច​សូម្បី​តែម្តង​។ ការនិយាយ​ដ៏​វែង នោះ បាន​រំលោភ​ទៅនឹង​វេជ្ជបញ្ជា ដែល​ហាមប្រាម​លោក​មិន​ឲ្យ​ថ្លែង​សុន្ទរកថា លើសពី​៣​ម៉ោង ដោយសារតែ លោក​មាន​ជំងឺមហារីក​។ ការនិយាយ​យូរ​បែបនេះ​ត្រូវបាន​បុរស​កាន់សាសនា​គ្រឹ​ស្ត Hugo Chavez គិតថា ជា សិល្ប​វិធី​ដើម្បី​បញ្ជាក់ថា «​ជា​មនុស្ស​ខ្លាំង​អស្ចារ្យ និង​ធ្វើ​ឲ្យ​អ្នក​នៅក្រោម​បង្គាប់​ខ្លាចរអា​» ។​

 
​ចំណែក​ឯតទគ្គ​កម្ម​ទី​២ បាន​ទៅលើ​លោក Fidel Castro មេដឹកនាំ​កំពូល នៃ​ប្រទេស​គុយបា ដែល​បាន​ថ្លែង​សុន្ទ  រក​ថា​អស់ ៧​ម៉ោង ១០​នាទី​កាលពី​ឆ្នាំ​១៩៨៦​។ ក្នុងនោះ លោក ពុ​យ គា ក៏បាន​រំលឹក​ដល់​មេដឹកនាំ​កម្ពុ​ជាមួយ រូប​ផងដែរ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​សុន្ទរកថា អស់​រយៈពេល​៥​ម៉ោង និង​២០​នាទី​នៅ​ថ្ងៃទី​០៩  ខែសីហា ឆ្នាំ​២០១២ នៅ​វិមាន​រដ្ឋសភា បកស្រាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។ អ្វីដែល​ជាការ​ចាប់ អារម្មណ៍​ដែរនោះ សម្តេច​តេ​ជោ ហ៊ុន សែន មិន​ឈប់សម្រាក​បទ​ជើង​តូច ហើយ​ការ​ថ្លែង​សុន្ទរកថា​នេះ ធ្វើឡើង  ក្នុង​ឆ្នាំ​តែមួយ ជាមួយ​លោក Hugo Chavez ហើយក៏​ជា​ឆ្នាំ​ដែល​សម្តេច ហ៊ុន សែន មានប្រសាសន៍​វែង​បំផុត លើកទីមួយ​គម្រប់​ខួប ២៧​ឆ្នាំ នៃ​ការ​កាន់អំណាច​របស់លោក​៕សស

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya