ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ក្រោយ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ចងក​សម្លាប់ខ្លួន

ក្រោយ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ចងក​សម្លាប់ខ្លួន

​ខេត្ដ​សៀមរាប ៖ បុរស​ម្នាក់​មាន​ប្រពន្ធ​និង​កូន​៤​នាក់ បានសម្រេច​ចិ​ត្ដ​គិត​ខ្លី ដោយ​ផ្ដាច់ជីវិត ចងក និង​ខ្សែ​នីឡុង សម្លាប់ខ្លួន​នៅក្រោម​ផ្ទះ​ខ្លួនឯង ក្រោយពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​២៧ ខែមករា ស្ថិតនៅ​ភូមិ ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​។​
​ជនរងគ្រោះ ឈ្មោះ ស៊ុន សុផាន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ភរិយា ឈ្មោះ ផែ កូនង៉ា អាយុ​២៤​ឆ្នាំ មានកូន​៤​នាក់ រស់នៅ​ភូមិ ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។​
​ជនរងគ្រោះ​ផឹក​ស្រវឹង និង​ដើរលេង​រាល់ថ្ងៃ​ដោយ​មិន​គិត​ក្រុមគ្រួសារ ហើយ​ប្រពន្ធ​ក៍មាន​ជម្លោះ​ជាមួយគ្នា​តិចតួច ។ បន្ទាប់ពី​មាន​ជម្លោះ ប្រពន្ធ​ក៍រ​ត់ទៅ​នៅ​ជាមួយ​បង​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
​នៅពេល​ប្រពន្ធ​នៅ​ជាមួយ​បងហើយ​នោះ ជនរងគ្រោះ​ក៍​ទៅ​ហៅ​ប្រពន្ធ​ឲ្យ​ត្រឡប់​វិញ ប៉ុន្ដែ​ភរិយា​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ទៅសុំ​បង​ទើប​នាង​ត្រឡប់​ទៅវិញ​។ នៅពេល​ប្រពន្ធ​ឲ្យ​សុំ​បងហើយ ប្ដី​បាន និយាយថា “​បើ​ឯង​មិន​ទៅផ្ទះ​វិញ​ទេ ខ្ញុំ​និង​ចងក​សម្លាប់ខ្លួន​ហើយ​” ។ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ​ជន​រង គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ដោយ​ចងក សម្លាប់ខ្លួន​នៅក្រោម​ផ្ទះ​ខ្លួនឯង​មែន​។​
​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើ​កោសល្យវិច័យ​ហើយ​នោះ​ក្រុមគ្រួសារ​បានធ្វើ​បុណ្យសព​តាម​ប្រពៃណី ៕3

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya