ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​គេច​​រថយន្ត​រអិល​​គ្រួស​ថ្ម​ដួល​​២​ទៅ​៣​​ត្រឡប់​រងរបួស​ធ្ងន់​ ​

ជិះ​ម៉ូតូ​គេច​​រថយន្ត​រអិល​​គ្រួស​ថ្ម​ដួល​​២​ទៅ​៣​​ត្រឡប់​រងរបួស​ធ្ងន់​ ​

កំពត​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈពេល​គាត់​ជិះ​ម៉ូតូ​នៅលើ​ផ្លូវ​ដែល​កំពុង​ក្រាល​គ្រួស​ថ្ម​ថី្មៗ ហើយ​បាន​កាច់ចង្កូត​គេច​រថយន្ត​ដែល​កំពុង​ប្រជែង​គ្នា​នៅខាងមុខ បណ្តាល​ឲ្យ​គាត់​ជាន់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​ទើប​ងាយ​រអិលដួល​បែបនេះ​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​៤៥​រសៀល ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៣ ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ​33A​ត្រង់ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​
សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​និយាយថា មុនពេល​កើត​ករណី​គ្រោះថ្នាក់​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​តែម្នាក់អែង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​បើកបរ​មកពី​លិច​ក្នុង​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​២​គ្រឿង​កំពុងបើក​ជែង​គ្នា​នៅ​ពីមុខ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ទើប​ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​បង្ខំចិត្ត​កាច់ចង្កូត​គេច
​ថែមទាំង​ជាន់​ហ្វ្រាំង​យ៉ាងគំហុក​ទើប​បណ្តាល​ឲ្យ​ម៉ូតូ​រអិល​នឹង​គ្រួស​ថ្ម ក៏​ដួល​ច្រងាប់ច្រងិល​ធ្វើ​ឲ្យ​គាត់​របួសធ្ងន់​តែម្តង ហើយ​អ្នកភូមិ​ក៏​ជួយ​ទំនាក់ទំនង​ផ្តល់ដំណឹង​ដល់​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ សាក្សី​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ រិ​ន ណេ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​រោងចក្រ​K-Cement​ក្នុង​ទឹកដី​ស្រុក​បន្ទាយមាស ខេត្តកំពត ដោយ​គាត់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​កាំ​បន្ទះ ពាក់​ស្លាក​លេខ កំពត​1C-3965​។​
បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​ដែល​ងាយ​កើតឡើង​បែបនេះ ដោយសារ​បុរសរងគ្រោះ​បានមកពី​ផ្ទះ​មក​ដើម្បី​ចូលរួម​សែន​ក្បាលទឹក​នៅផ្ទះ​បងប្អូន​នៅ​ម្តុំ​ក្បែរ​កន្លែងកើតហេតុ ហើយក៏​មានកម្ម​វិធី​ផឹកស៊ី​បន្តិចបន្តួច លុះ​ចប់​ពិធី​ក៏​ជិះ​ម៉ូតូ​បំណង​វិលត្រឡប់​ទៅផ្ទះ​វិញ​ស្រាប់​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរ​តែម្តង​។​
ក្រោយ​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​សាច់ញាតិ​មក​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​យ៉ាង​រហ័ស ដោយ​ខ្ចិ​ល​ទៅ​រំខាន​ប៉ូលិស ព្រោះ​គ្រោះថ្នាក់​នេះ​បង្កដោយ​ខ្លួនអែង​៕ ណា​រិ​ទ្ធ​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya