ភ្នំពេញ៖ របងដែលមានបន្ទះដែកចុងស្រួចៗ កំពុងតែត្រូវបានសាងសង់ព័ទ្ធជុំវិញរបងថ្មនៃអគាររដ្ឋសភា ដែលមាន ស្រាប់នោះជាបណ្តើរៗហើយ។ ប៉ុន្តែរបងដែលត្រូវសាងសង់បន្ថែមមួយជាន់ទៀតនេះ គឺមិនមែនការពារពួកចោរ ដែលចូលទៅលួចរបស់របរអ្វីនៅក្នុងរដ្ឋសភា ដូចមតិមួយចំនួនបានលើកឡើងរបៀបធ្វើជាមិនដឹងការពិតនោះទេ។
ការពិតការធ្វើរបងដែកដែលមានចុងស្រួចៗព័ទ្ធបន្ថែមមួយជាន់ទៀតលើរបងថ្មចាស់នោះ ជាសញ្ញាមួយបង្ហាញ ច្បាស់ថា បើទោះបីសមាជិករដ្ឋសភាថ្មីដែលទើបនឹងជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិចូលឬមិនចូលប្រជុំ សភាដំបូងយ៉ាងណាក៏ដោយ ក៏សមាជិករដ្ឋសភាដែលទើបនឹងជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែចូលប្រជុំតាមការកោះអញ្ជើញពីព្រះមហាក្សត្រ ព្រោះការប្រជុំដំបូងនេះរដ្ឋធម្មនុញ្ញក៏មិនបានកំណត់ចំនួនកូរ៉ុម ថាទាល់តែមានសមាជិកសភាជាប់ឆ្នោតថ្មីប៉ុន្មាន ទើបអាចប្រជុំបាននោះដែរ។
រដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មកាលពីដើមឆ្នំា២០០៦បានចែងថា បើបញ្ហាណាត្រូវអនុម័តដោយសភា ដោយសំឡេងភាគច្រើនដាច់ខាត(៥០បូក១) ចំនួនសមាជិកសភាដែលមានវត្តមានក្នុងអង្គប្រជុំស្មើពាក់កណ្តាល បូក១ អង្គប្រជុំនោះអាចចាត់ទុកថា យកជាការបាន។ ដូច្នេះប្រសិនបើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិនព្រមចូលរួមប្រជុំសភាដំបូងក្នុងគោលបំណងប្រើល្បិច ដើម្បីចង់បានអ្វីមួយជាថ្នូរនោះគឺប្រាកដជា ទៅមិនរួចទេ និយាយឲ្យចំគឺឡានប្រាកដចេញទៅចោលហើយ ស្រួលមិនស្រួលអាចរត់តាមឡាននោះមិនទាន់ នឹងត្រូវខាតបង់អត់ប្រយោជន៍។
សម្តេច ហ៊ុន សែន បានប្រកាសរួចហើយថា កុំគិតរឿងចាញ់ឈ្នះ (បើទោះបីគណបក្សប្រជាជនកម្ពុជាជាអ្នក ឈ្នះក៏ដោយ) ហើយសម្តេចបានអំពាវនាវឲ្យគណបក្សសង្រ្គោះជាតិ ចរចាគ្នាជាមួយមន្រ្តីគណបក្សប្រជាជន កម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការបែងចែកតួនាទីសភាឲ្យបានឆាប់ៗទៅ។
ដំបូងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមពិភាក្សាគ្នា បង្កើតគណៈកម្មការចំរុះ មួយ ដើម្បីដោះស្រាយភាពមិនប្រក្រតីដែរ តែគណបក្សសង្រ្គោះជាតិ មិនព្រមឲ្យ គ.ជ.ប ធ្វើជាអាជ្ញាកណ្តាលទេ គឺគេបែរជាចង់ឲ្យខាងអង្គការសហប្រជាជាតិ ធ្វើជាអាជ្ញាកណ្តាលវិញ។ ឯគណបក្សប្រជាជនកម្ពុជាឲ្យអង្គការ សហប្រជាជាតិនិងសង្គមស៊ីវិល ធ្វើជាអ្នកសង្កេតការណ៍ ធ្វើឲ្យការចរចានេះត្រូវរលាយទៅវិញ។ ក្រោយមក ស្រាប់តែ សមរង្ស៊ី ចេញទៅសហរដ្ឋអាមេរិក ដើម្បីរៀបចំការកូនស្រី គាត់ក៏បានឆ្លៀតឱកាសទៅសុំឲ្យអង្គការ សហប្រជាជាតិចូលរួមដែរ តែចូលរួមជាអ្នកសង្កេតការណ៍ដូចដែលគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីមុនដដែល។
ដោយសារមានល្បិចកលនិងធ្វើចរិតកិកកុកច្រើន ពេលគណបក្សប្រជាជនកម្ពុជាលែងសូវខ្វល់ពីរឿងជួប ចរចាគ្នានោះទៀតហើយ ពេលនេះគណបក្សសង្រ្គោះជាតិ ហាក់ដូចជាតាមអង្វរឲ្យគណបក្សប្រជាជនកម្ពុជា ចូលតុចរចាវិញ។
ការប្រឆំាងតវ៉ាពីលទ្ធផលនៃការបោះឆ្នោតអាណត្តិនេះ ក៏មិនខុសពីអាណត្តិមុនៗដែរ អាចនិយាយថានេះជា ប្រពៃណីគណបក្សប្រឆំាងដែលចាញ់ឆ្នោតតែប៉ុណ្ណោះ ព្រោះបើមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឬមិន ប្រកាសធ្វើមហាបាតុកម្មនោះ ក៏មិនមានឈ្មោះថា សមរង្ស៊ីឬ កឹម សុខា ដែរ។
ប៉ុន្តែចង់ប្រើល្បិចកលធ្វើមហាបាតុកម្មឬធ្វើពហិការមិនចូលប្រជុំសភាដំបូង ឬយ៉ាងណានោះគឺជាសិទ្ធិរបស់ ពួកគេ ដែលជាអ្នកចាញ់ឆ្នោតហើយស្រែកឡំាប៉ាប៉ុណ្ណោះ ឯគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតបាន៦៨ អាសនៈនៅក្នុងសភានោះ មិនមែនជាចំណាប់ខ្មំាងរបស់គណបក្សសង្រ្គោះជាតិទេ គឺត្រូវតែប្រជុំសភាដំបូងនិង បង្កើតរដ្ឋាភិបាលអាណត្តិថ្មី ស្របតាមរដ្ឋធម្មនុញ្ញឲ្យទាល់តែបាន។ ដូច្នេះប្រយ័ត្នឡានចេញចោលគណបក្ស សង្រ្គោះជាតិ រត់តាមមិនទាន់ណា៕ ដោយ៖ ម៉ារីណា