ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, វិភាគ​នយោបាយ » បើ​ធ្វើ​មហា​បាតុកម្ម​បាន​ចំណេញ​ស្អី​?

បើ​ធ្វើ​មហា​បាតុកម្ម​បាន​ចំណេញ​ស្អី​?

លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨​ខែកក្កដា កន្លងមកនេះ ទោះបី​គណបក្ស ប្រជាជន​កម្ពុជា ធ្លាក់ចុះ​ប្រជាប្រិយភាព​ពី​៩០​អាសនៈ នៅក្នុង​រដ្ឋសភា​កាលពី​អាណត្តិ​ទី​៤ មក​នៅត្រឹម​៦៨ អាសនៈ នៅក្នុង​អាណត្តិ​ទី​៥​នេះ ក៏ពិតមែន តែបើ​តាម​រដ្ឋធម្មនុញ្ញ ដែល​បានធ្វើ​វិសោធនកម្ម​កាលពីដើមឆ្នាំ ២០០៦ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះ​ភាគច្រើន​ដាច់ខាត​លើសពី​៥០​បូក​១ អាចបង្កើត​រដ្ឋាភិបាល ដាច់​តែ ម្នាក់ឯង មិន​ដូច​កាលពី​សម័យ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៨ ឆ្នាំ ២០០៣ ដែល​រដ្ឋាភិបាល​ត្រូវបង្កើត ឡើង​ដោយ​សំឡេង​២​ភាគ​៣ នៅក្នុង​សភា​នោះឡើយ​។

ដោយសារ​បញ្ហាបង្កើតរ​ដ្ឋា​ភិ​បាល ដាច់​តែឯង​នេះហើយ​បានជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ការគាំទ្រ​ជា ប្រវត្តិសាស្ត្រ​បាន​៥៥​អាសនៈ​នៅក្នុង​សភា ដែល​ពី​ដើម​មក​ធ្លាប់​បានត្រឹមតែ​១៥​អាសនៈ ២៤​អាសនៈ​និង​២៦ អាសនៈ​នោះ ជ្រួលច្រាល​នៅ​មិន​សុខ ក៏​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​តាំងពី​យ​ប់​ថ្ងៃទី ២៨​ខែកក្កដា​មក​ម្ល៉េះ ហើយ​មិនតែប៉ុណ្ណោះ​ថែមទាំង​បានប្រកាសថា នឹងធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល ការបោះឆ្នោត និង​បណ្តេញ​សម្តេច ហ៊ុន សែន ដែលជា​មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​ឲ្យ​ចុះ​ចេញពី​អំណាច​ទៅវិញ​។

ធម្មតា​នៅក្នុង​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សិទ្ធិ​ធ្វើបាតុកម្ម​ត្រូវបាន​បើក​ទូលាយស្របតាម​ច្បាប់ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។ ប៉ុន្តែ​ប្រសិនបើ​បាតុកម្ម​នោះ​ក្លាយជា​អំពើហិង្សា​ឬ​ទៅជា​កុប្បកម្ម ឬ​ទៅជា​ការបះបោរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​សង្គមជាតិ​វិញ កម្លាំង​សមត្ថកិច្ច​ក៏មាន​កាតព្វកិច្ច​ក្នុងការ​បង្ក្រាប​ទប់ស្កាត់ដែរ​។

ដូច្នេះហើយ​ទើបបានជា​ក្រោយពី សមរង្ស៊ី និង កឹម សុខា ប្រកាស​ដដែលៗ​ថា ធ្វើ​មហា​បាតុកម្ម​នោះ រដ្ឋាភិបាល​ក៏មាន​កាតព្វកិច្ច​ក្នុងការ​ចាត់វិធានការ​ការពារ​មហា​បាតុកម្ម​នោះដែរ ប្រសិនបើ​មហា​បាតុកម្ម​នោះ ជា​បាតុកម្មអហិង្សា​។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏បាន​ត្រៀម​លក្ខណៈ​ការពារ​និង​ទប់ស្កាត់​រួចជាស្រេច​ហើយ​ដែរ ខ្លាចក្រែង មាន​អំពើហិង្សា​ណាមួយ​ឬក៏​បាតុកម្ម​នោះ​ក្លាយជា​កុបកម្ម ឬ​ជា​អំពើ​លួច​ប្លន់​ជាទូទៅ​ផងដែរ​។​

មហា​បាតុកម្ម​ដែល​មេដឹកនាំ​គណបក្សប្រឆាំង គំរាម​ធ្វើ​អស់​រយៈពេល​ជាង​២០​ថ្ងៃ​មក​ហើយ​នោះ ពេលនេះ ហាក់ដូចជា​គ្មាន​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ ប៉ុន្តែ​ប្រសិនបើ​មហា​បាតុកម្ម​នោះ​កើតឡើង​នៅពេល​ខាងមុខ មែន​នោះ សួរថា តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រែ​ក្លាយទៅជា​គណបក្ស​ឈ្នះឆ្នោត​បាន​អាសនៈ​យ៉ាងតិច​៦២ ឬ​៦៣ នៅក្នុង​សភា ដូច​ការទាមទារ​រប​ស់​ខ្លួន​បានដែរ​ឬទេ​?

ម្យ៉ាងទៀត​ប្រសិនបើ​ក្រោយពេល​បោះឆ្នោត​ម្តងៗ គណបក្ស​ចាញ់ឆ្នោត​នាំគ្នា​ធ្វើបាតុកម្ម ហើយ​បែរជា​ក្លាយជា អ្នកឈ្នះ​វិញ​នោះ តើ​គេ​ចាំបាច់​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ធ្វើ​អ្វី​? ម្ល៉េះ​គេ​ប្រកួតប្រជែង​គ្នា​ធ្វើបាតុកម្ម​វិញ វា​ល្អ ជាង ហើយ​បើ​គណបក្ស​ណា​ប្រមូល​មនុស្ស​ឲ្យ​មក​ធ្វើបាតុកម្ម​បាន​ច្រើនជាង អ្នកនោះ​គឺជា​អ្នកឈ្នះ​ទៅហើយ​។​

បើ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ ជា​មហា​បាតុកម្ម អហិង្សា​មិនសូវ​ចោទ​ជា​បញ្ហា​អ្វី​ប៉ុន្មាន​ទេ គឺ​ធ្វើ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ តែ​អ្នកឈ្នះ​គឺ​នៅតែ​គណបក្ស ប្រជាជន​កម្ពុជា​ដដែល​។ តែបើ​មហា​បាតុ​កម្ម​នោះ​ក្លាយទៅជា​មហា​ហិង្សា មហា​អនាធិបតេយ្យ​មហា​លួច​ប្លន់​នៅតាម​ហាង​ទំនិញ​នានា​នោះ កម្លាំង​សមត្ថកិច្ច​នឹងមាន​កាត​ព្វ​កិច្ច​បង្ក្រាប​ទប់ស្កាត់​មិន​ឲ្យ​ពួកគេ​ឡើងចាង បង្ក អសន្តិសុខ​និង​សុវត្ថិភាព​ដល់​សង្គមជាតិ​ឡើយ ហើយ​ពេលនោះ​ពួកគេ​នឹង​ដឹង​ច្បាស់​ថា តើ​ពួកគេ​បាន​ចំណេញ អ្វីខ្លះ​មិន​ខាន​៕ ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya