ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ថ្ងៃសែន​ក្បាលទឹក​ឆ្នាំនេះ​មុខទំនិញ​ផ្សេងៗ មាន​ការឡើង​ថ្លៃ​ខ្ពស់​

ថ្ងៃសែន​ក្បាលទឹក​ឆ្នាំនេះ​មុខទំនិញ​ផ្សេងៗ មាន​ការឡើង​ថ្លៃ​ខ្ពស់​

​ភ្នំពេញ​៖ ថ្ងៃ​សែន​ក្បាលទឹក គឺជា​ទំ​លៀម​ទំលាប់​ប្រពៃណី​ចិន​-​វៀតណាម ត្រូវបាន​បង​ប្អូន​​ប្រជាជន​កម្ពុជា​ដែលជា​ប់​ខ្សែស្រឡាយ​ចិន​-​វៀតណាម​ប្រារព្វ​ធ្វើ​ឡើងជា​រាល់​ឆ្នាំ ហើយ​​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​មានការ​ហក់​ឡើងថ្លៃ​ខ្ពស់ជាង​ថ្ងៃ​ធ​មុ្ម​តា ចំណែក​ទំនិញ​ទាំងអស់​រួមមាន​៖ គ្រឿងឧបភោគ បរិភោគ បន្លែ សាច់ ផ្លែឈើ នំចំនី និង​គ្រឿង​រណ្តាប់​សែនព្រេន​ផ្សេងៗ ដើម្បី​ធ្វើ​ពិធី​សែន​ជូន​កុងម៉ា​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន។​បើ​សង្កេតមើល​នៅតាម​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត ទីប្រជុំជន មួយ​ចំនួន​​ឃើញថា មាន​សភាព​អ៊ូអរ​ខុសពី​ធម្មតា ដោយ​ក្រុមអាជីវករ​ម្នាក់ៗ​មាន​ភាព​មមា​ញឹក​ល​ក់​ដូរ​ជូន​អតិថិជន​។​    ​ពាក់ព័ន្ធ​នឹង​ពិធី​សែន​ក្បាលទឹក​ចិន​-​វៀតណាម​នេះដែរ តំលៃ​ទំនិញ​ផ្សេងៗ​ត្រូវបាន​ឡើងថ្លៃ​លើសពី​ថ្ងៃ​ធម្មតា​។ នេះ​ជា​ទំលាប់​របស់​អ្នកលក់ដូរ ដែល​តែងតែ​តម្លើងថ្លៃ​ទំនិញ​នានា​ក្នុង​ថ្ងៃ​បុណ្យទាន​ម្តងៗ​។​

​អាជីវករ​លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​ក្នុង​ទីក្រុង​ភ្នំពេញ លោក សុខ​លីន មាន​២៧​ឆ្នាំ​បាន​និយាយប្រាប់​អរិយធម៌​ថា ការលក់​ជ្រូក​ខ្វៃ​នៅ​ឆ្នាំនេះ ពុំមាន​ការឡើង​ថ្លៃ​ជាង​ឆ្នាំមុន​នោះ​ទេ ដោយសារតែ​ជ្រូក​នៅ​ស្រុក​យើង​ឥឡូវ​គឺ​សំបូរ​ណាស់ ហើយ​ជ្រូក​ភាគច្រើន​នាំយក​មកពី​ខេត្តព្រៃវែង និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

​លោក​បន្តថា ការ​សែន​ក្បាលទឹក​ឆ្នាំនេះ គាត់​បាន​លក់​ជ្រូក​ខ្វៃ​អស់​ចំនួន ៥០០ ទៅ ៦០០​ក្បាល ប៉ុន្តែ​កាលពី​ឆ្នាំមុន​លោក​លក់​អស់​ប្រហែល​ជាង ៣០០ ទៅ ៤០០ ក្បាល​តែ​ប៉ុណ្ណោះ ហើយ​តម្លៃ​ជ្រូក​វា​អាស្រ័យ​ទៅ​ទំហំ​ថា​តើ​តូច​ឬមួយ​ក៏​ធំ ដូច្នេះ​ជ្រូក​ធំ មានតម្លៃ​២០០​ដុល្លារ​, ១៥០​ដុល្លារ និង​១០០​ដុល្លារ ហើយ​ថោក​បំផុត​ប្រហែល ៣០​ម៉ឺន​រៀល​។​

​អាជីវកម្ម​លក់​ផ្លែឈើ កញ្ញា ស្រី​ម៉ៅ បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា តូប​លក់​ផ្លែឈើ​របស់​កញ្ញា​មាន​ការលក់​ច្រើន​ដូច​ឆ្នាំមុនៗ ដោយសារ​តែមាន​អតិថិជន​កា​ម៉​ង់​ទុក និង​មក​លក់​ផ្លែឈើ​ដល់​តូប​ផ្ទាល់​តែម្តង​។ កញ្ញា​បន្តថា ផ្លែឈើ​អតិថិជន​ជាវ​ច្រើនជាងគេ​នោះ មាន​ដូចជា ផ្លែក្រូច  ប៉ោង មាន ទំពាំងបាយជូរ​…..​ជាដើម​។​

​ចំណែកឯ អ្នកស្រី លីម លី​វួ​ច អាយុ​៤៣​ឆ្នាំ អាជីវករ​លក់​មាន់​ទា​នៅ​ផ្សារ​អូ​ឬ​ស្សី ក៏បាន​លើកឡើង​ដែរ​ថា តម្លៃ​មាន់​ទា​មិន​ឡើងថ្លៃ​នោះទេ ដោយសារតែ​តម្រូវការ​វា​សមស្រប​ទៅ​និង​ការចិញ្ចឹម​យ៉ាង​សំបូរហូរហៀ បើសិន​មិនសូវ​សំបូរ​ទេនោះ​វា​ប្រហែល​នឹង​ឡើងថ្លៃ ហើយ​អ្នកស្រី​ទិញ​មាន់​ទា​មក​លក់​ពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។​

​ជាមួយគ្នា​នោះ សត្វ​មាន់​ទា​ដែល​ក្រុមអាជីវករ​លក់​នៅលើ​ទីផ្សារ​ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​នោះ គឺ​១​គីឡូក្រាម​តម្លៃ ១​ម៉ឺន​រៀល សម្រាប់រ​ដូរ​សែន​ក្បាលទឹក​ឆ្នាំនេះ​៕ ដោយៈ ​មករាតូច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya