ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » កាត់ក្តី​អតីត​សិស្ស​មេធាវី​​ជំនា​ន់ទី​១១​​ពីបទ​រំលោភ​​ក្មេងស្រី​​អាយុ​១៥​ឆ្នាំ​ ​

កាត់ក្តី​អតីត​សិស្ស​មេធាវី​​ជំនា​ន់ទី​១១​​ពីបទ​រំលោភ​​ក្មេងស្រី​​អាយុ​១៥​ឆ្នាំ​ ​

ភ្នំពេញ ៖ ទាំង​អតីត​មេធាវី មេធាវី​បច្ចុប្បន្ន​និង​មេធាវី​ជំនា​ន់ទី​១១ សុទ្ធតែ​នាំគ្នា​កោតញញើត​និង​ស្ញប់ស្ញែង​ដែលបានដឹង​រឿង​អតីត​សិស្ស​មេធាវី​ជំនា​ន់ទី​១១ ឈ្មោះ ជិប ធី រៀន​មិនទាន់​ចប់​ផង​នោះ ចេះ​ប្រើល្បិច​ពិសពុល ពីស ទៅជា​ខ្មៅ ពី​ល្អ​ទៅជា​អាក្រក់​។ ចុះ​ទំរាំ​គេ​រៀន​ចប់​មិនដឹង​ជា​ចេះ​យុទ្ធសិល្ប៍​ប៉ុណ្ណា​វិញ​ទេ​។ មើលទៅ​តែ​សំណាងអាក្រក់ អំពើ​របស់គេ​ដែល​ចាប់រំលោភ​កូនក្រមុំ​គេ​ហើយ​ថែមទាំង​ចាប់​ឪពុក​បង្កើត និង​អ៊ុំ​ប្រុស​របស់​នាង​ដាក់គុក​ទៀត នោះ ត្រូវ​បែកធ្លាយ បើ​ពុំ​នោះទេ ច្បាស់​ជា​ខូច​ពូជ​មេធាវី​ផ្សេងៗ​ទៀត​អស់​ជាមិនខាន​ឡើយ​។​
អតីត​សិស្ស​មេធាវី​ជើងល្អ និង​មហា​សែន​ខិលខូច​ឈ្មោះ​ជិប ធី ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី ភ្នំពេញ ចេញ​ដីកាចាប់ខ្លួន​កាលពី​អំឡុង​ចុងឆ្នាំ​២០១១ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំឈ្មោះ ជួប លីដា នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​៥​ខែ​៩​ឆ្នាំ​២០១០ ហើយ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​រក​ជន
​នោះ​មិនឃើញ​ទេ ព្រោះ​គេ​ចេះ​លុតក្រាប​នៅក្បែរ​អ្នក​ជួយ និង​គេ​ចេះ​ថ្ពឹនភ្នែក​។ កាលពី​ថ្ងៃទី​២៤​ខែ ធ្នូ​ឆ្នាំ​២០១២ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ម្តង​ហើយ ដោយ​ប្រកាស​សាលក្រម ចាត់​របៀប​ឲ្យ​ស៊ើបសួរ​បន្ថែមទៀត​ឡើងវិញ ប្រយោជន៍​រក​យុត្តិធម៌​ដល់​កូនក្តី​។ ក្រោយពី​ស៊ើបសួរ​បន្ថែម​ចប់​គឺ នៅ​ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​
២០១៣ ចៅក្រម​លើក​រឿងនេះ​មក​កាត់ក្តី​ម្តងទៀត តែ​ត្រូវ​លើក​ពេល​វិញ ព្រោះ​អ្នក ស្រី​ប្រធាន​ក្រុមប្រឹក្សា​ជាប់​ទៅ​សិក្ខាសាលា​។ ដូច្នេះ​គេ​មិនទាន់​កំណត់​ជោគវាសនា​ជនខិលខូច​បាន​នៅឡើយ​ទេ ទោះបី​ជន​អគតិ​នេះ​កំពុង​សម្ងំ​លាក់ខ្លួន ក្រៅ​សំណាញ់​ច្បាប់​ក៏ដោយ ចុះ​តែ​គេ​សង្ឃឹមថា «​កុក​នៅតែ​ភ្លេច​ជុង​»​។​
នាង ជួប លីដា កើត​នៅ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​១៩៩៥ ដោយមាន​ឪពុក​ឈ្មោះ​ជួប សំបាន និង​អ៊ុំ​ប្រុស ឈ្មោះ សាច់ សុ​ខែម និង​សិស្ស​អ្នកច្បាប់​ឈ្មោះ​ជិប ធី ត្រូវជា​មិត្តភក្តិ​ឪពុក​របស់​នាង​ឈ្មោះ​ជួប សំបាន​។ ប្រភព​បាន​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​២០១១ ឪពុក​របស់​នាងរង​គ្រោះ​បាន​ផ្ញើ​កូនស្រី​ឲ្យ​ទៅ​រស់នៅ​ជាមួយ ជិប ធី នៅឯ​ភ្នំពេញ ព្រោះ​នាង ចង់
​ប្រឡង​ធ្វើជា​អ្នកចំរៀង​។ ខណៈ​រស់នៅ​ស្ងាត់​ពី​ឪពុកម្តាយ​ឈ្មោះ​ជិប ធី បាន​ល្បួង​នាង​រំលោភ​ក្នុង​ផ្ទះជួល មួយ​ម្តុំ សង្កាត់​ស្រះចក​បានសំរេច ហើយ​បាន​លួងលោម​នាង​កុំ​ប្រាប់​ឪពុកម្តាយ ចាំ​រូបគេ​ជួយ​ឲ្យ​ប្រឡង​ជាប់ ជា​អ្នកចំរៀង​។
លុះដល់​អំឡុង​ខែមិថុនា​ឆ្នាំ​២០១១ នាង ជួប លីដា បាន​ទៅលេង​ផ្ទះ​នៅឯ​ខេត្តបាត់ដំបង ហើយ ឪពុកម្តាយ​ឃើញ​នាង​ស្លេក​ខ្លាំង​ក៏​សួរនាំ​តែ​នាង​មិន​ប្រាប់​ទេ​។ ថ្ងៃមួយ​ម្តាយ​របស់​នាង​ឈ្មោះ​ឈន ដា​នី បាន ឆែក​ហោប៉ៅ​ខោ​កូន​ឃើញ​ថ្នាំ​ពន្យារកំណើត​ជាច្រើន​គ្រាប់ ទើប​នាង​ព្រម​សារភាពថា ឈ្មោះ​ជិប ធី បាន​រំលោភ នាង​ជាច្រើនលើក​ច្រើនសា ហើយ​បាន​គំរាម​សំលាប់ បើ​ហ៊ាន​ប្រាប់​ឲ្យ​ឪពុកម្តាយ​ដឹង​។ ក្រោយពី​បែកការណ៍ ឪពុកម្តាយ​របស់​នាង​ក៏​ទូរស័ព្ទ​ទៅ​ឈ្មោះ​ជិប ធី ឲ្យ​ទទួលខុសត្រូវ​រឿងនេះ ព្រមទាំង​ស្តីបន្ទោស​ថា ហេតុអ្វី​ឯង ហ៊ាន​លូក​ថ្លើម​យើង​យ៉ាងនេះ​? ឈ្មោះ​ជិប ធី ក្នុងនាម​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​និង​ចេះ​ច្បាប់​ខាង​ខិលខូច​ផង​នោះ ក៏​ព្រម​ឲ្យ​លុយ​៣០០០​ដុល្លារ ទៅ​ឪពុកម្តាយ​នាង តែ​សន្យា​មក​យកប្រាក់​នៅ​ម្តុំ​វិមានឯករាជ្យ​ភ្នំពេញ​។ ពេលនោះ ឈ្មោះ​ជិប ធី
បានរៀបចំ​អន្ទាក់​រួចជាស្រេច ដើម្បី​ចាប់​ឪពុក​នាង​និង​អ៊ុំ​ប្រុស​នាង​ដាក់គុក​ពីបទ​គំរាម​ទារប្រាក់​តាម ទូរស័ព្ទ ខណៈដែល​ឪពុក​នាង​ឈ្មោះ​ជួប សំបាន​និង​អ៊ុំ​ប្រុស​ឈ្មោះ​សាន់ សុ​ខែម ទទួល​ប្រាក់​ក៏​ប៉ូលិស​ចាប់ខ្លួនតែម្តង ហើយ​យកទៅ​ដាក់គុក​យ៉ាង​តក់ក្រហល់​បំផុត​។​
រឿង​ដ៏​អយុត្តិធម៌​នេះ​បាន​បែកធ្លាយ​ដល់​លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​យ៉េត ចរិយា ព្រះរាជអាជ្ញា​ក៏​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ លើ​ករណីនេះ ហើយ​ឲ្យ​ដោះលែង​ឪពុក​និង​អ៊ុំ​ប្រុស​របស់ នាង​វិញ​។
ដូច្នេះហើយ​ទើប​ក្លាយជា​រឿង​«​ចំណេះ​ជិះ​ក​ឯង​» គឺ​អំពើ​ដែល ជិប ធី បាន​ប្រព្រឹត្ត​ត្រូវតែ​ទទួលផល​នៃ អំពើ​នោះ​វិញ​។ នេះហើយ​ព្រោះតែ​សិស្ស​មេធាវី​នោះ ភ្លេច​គិតថា «​ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ​»​។ ពិតជា​គ្មាន​គុណធម៌ មនុស្សធម៌​នៅក្នុង​ខ្លួន​សោះឡើយ គឺ​ល្បួង​បំពាន​លើ​ព្រហ្មចារី​កូនក្រមុំ​គេ​ហើយ ព្យាយាម​ចាប់​ឪពុក​និង​អ៊ុំ​ប្រុស របស់​នាង​ដាក់គុក​ទៀត ពិតជា​អ្នកច្បាប់​ជំនាន់​កុំព្យូទ័រ​ទំ​លុះ​មេឃ​មែន​។
ឪពុកម្តាយ​របស់​នាង​អំពាវនាវ​ដល់​អ្នកមាន​អំណាច ឬក៏​ជនខិលខូច​នានា ដែល​កំពុង​ជួយ​បិទបាំង​អតីត​សិស្ស មេធាវី​ជំនា​ន់ទី​១១ ឈ្មោះ​ជិប ធី ឲ្យ​លាក់ខ្លួន សូម​នាំយកមក​ជូន​សមត្ថកិច្ច​ផង ព្រោះ​ក្រុមគ្រួសារ​គាត់​ត្រូវ​ខាត បង់​កូនស្រី ហើយ​ខូច​កិត្តិយស​ដោយ​ត្រូវគេ​ចាប់​ឪពុក​ប្តី​និង​អ៊ុំ​ប្រុស​ដាក់គុក​ជាច្រើន​ខែ​យ៉ាង​អយុត្តិធម៌​បំផុត​។ ទោះ ជា
​យ៉ាងណាក្តី សវនាការ​កាត់ក្តី​ជនខិលខូច​ឈ្មោះ​ជិប ធី មិនដឹង​ជា​ធ្វើ​នៅពេលណា ឆ្នាំ​ណា​ទៀត​នោះទេ តែ​ក្រុមគ្រួសារ​រងគ្រោះ​នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា «​ខណៈ​មាន​លោក​ជីវ កេង ធ្វើជា​ប្រធាន​តុលាការ​គឺ​លោក គ្មាន​ទំលាប់​ឲ្យ​ចៅក្រម​ក្រោម​ឱវាទ​ផ្អឹប​សំណុំរឿង​ទុក​យូរ​នោះទេ​៕

ដោយ​៖ តា​ត្រចៀក​ធំ​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya