ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » កាមរី​មួយគ្រឿង​​ដឹកឈើ​គ្រញូង​​ជាប់អន្ទាក់​ប៉ូលិស​

កាមរី​មួយគ្រឿង​​ដឹកឈើ​គ្រញូង​​ជាប់អន្ទាក់​ប៉ូលិស​

ពោធិ៍សាត់ ៖ បទល្មើស​ឈើ​គ្រញូង​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត ពោធិ៍សាត់ មកកាន់​ផ្លូវជាតិ​លេខ​៥ ដើម្បី​ឆ្ពោះទៅកាន់​ភ្នំពេញ ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​លោក នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។​
ជាហេតុ​ធ្វើ​ឲ្យ​មាន​សញ្ញា​ភ្លើង​ខៀវ​ជានិច្ច សំរាប់​អ្នករកស៊ី​ដឹកឈើ​គ្រញូង​ដោយ​ខុសច្បាប់ ដែលមាន​ការពាក់ព័ន្ធ នឹង​អាជ្ញាធរ​មូលដ្ឋាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ត្រូវដង​ត្រូវផ្លែ​គ្នា​។​
សកម្មភាព​របស់​គណៈ​កម្ម​ការ​ចំរុះ ធ្វើការ​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង​នេះ ត្រូវបាន​អនុវត្ត​ឡើង​កាលពី​ថ្មីៗ​កន្លងទៅនេះ នៅ​ចំណុច​ភូមិ​ចំការ​ក្រូច ឃុំ​រោច ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដែល​បាន​ឃាត់​ឡាន​ចំនួន​មួយគ្រឿង  ឈើ​គ្រញូង​ចេញពី​ភូមិ​ចំការ​ក្រូច ដោយ​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​រោច ដែល​ពួក​ឈ្មួញ​បាន​ស្គាល់ចិត្ត ស្គាល់​ថ្លើម​មេព្រៃ​នៅ​ទីនោះ ។​
ការចុះ​បង្ក្រាប​បទល្មើស​នៅពេលនេះ បានទទួល​បទបញ្ជា​ពី​អភិបាលស្រុក​ភ្នំ​ក្រវ៉ា​ញ សហការគ្នាជាមួយ​កង កម្លាំង​នគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ផ្នែក​ស្រុក​ភ្នំ​ក្រវ៉ា​ញ បាន​ស្ទា​ក់ឡាន​១​គ្រឿង​ដើម្បី​សុំ ធ្វើការ​ត្រួតពិនិត្យ ទើប​ប្រទះឃើញ​ឡាន​មួយគ្រឿង មាន​ផ្ទុក​សុទ្ធតែ​ឈើ​គ្រញូង​ទើប​នាំ​ឡាន​នេះ​មកកាន់​នាយ ផ្នែក
​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​។
ប្រភពពី​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ក្បែរ​ដងផ្លូវ​នេះ​បាន​ឲ្យ​ដឹងថា ឡាន​ដឹកឈើ​គ្រញូង​បានចេញ​ជា​ហូរហែ​តាម​បណ្តោយ​ដងផ្លូវ​នេះ ដើម្បី​ឆ្ពោះ​មកកាន់​ផ្លូវជាតិ​លេខ​៥ ក្នុង​មួយ​យប់​មិនតិច​ពី​៧​ទៅ​១០​គ្រឿង ដែល​ពុំ បាន​ត្រូវ​បង្ក្រាប​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះឡើយ​៕

ដោយ​៖ ឈិន ប៊ុន​ឈឿន​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya