ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​មក​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​​អន្តរាគមន៍​បើកទឹក​អាង​​ត្រពាំងថ្ម​កុំ​ឲ្យ​លិចលង់​ស្រូវ​ ​

ប្រជាពលរដ្ឋ​មក​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​​អន្តរាគមន៍​បើកទឹក​អាង​​ត្រពាំងថ្ម​កុំ​ឲ្យ​លិចលង់​ស្រូវ​ ​

បន្ទាយមានជ័យ​៖​    ​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​មកពី​៣​ឃុំ​ក្នុងស្រុក​ភ្នំស្រុក​បាន​លើកគ្នា​មក​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​អ​ន្តា​រគម​ន៍​បើកទឹក​អាង​ត្រពាំងថ្ម​បង្ហូរ​ចុះមក​ក្រោម ខណៈពេល​ស្រែប្រាំង​និង​ស្រែវស្សា​ពួកគាត់​ជាង​១២០០០​ហិកតា​ត្រូវបាន​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​។ ហេតុការណ៍​ប្រជាពលរដ្ឋ​បាន​ឡើងមក​តវ៉ា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ស្ពាន​ទី​១​ខាងលើ​អាង​ត្រពាំងថ្ម​ស្ថិតនៅ​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ថ្ងៃនេះ​មាន​៣​ឃុំ​១/​ឃុំ​ប៉ោយចា​/២​ឃុំ​ណាំតៅ​/៣​ឃុំ​ពន្លៃ​ដែល​បាន​រង​ការខូចខាត​ដោយ​ទឹកជំនន់​លើ​ផលដំណាំ​ស្រូវ​របស់គាត់​យ៉ាងធ្ងន់ធ្ងរ​។​ហើយ​បាន​សំណូមពរ​ដល់​អភិបាល​ស្រុក​ភ្នំស្រុក​ជួយ​ដោះស្រាយ​បញ្ហា​បើកទ្វារ​ទឹក​នេះ​ជា​យូរ​មកហើយ​អោយ​បើកទ្វារ​ទឹក​ត្រពាំងថ្ម​នោះ​តែ​ពុំមាន​ដំណោះស្រាយ​រហូតមកដល់​សព្វថ្ងៃនេះ​។​ប្រជាពលរដ្ឋ​៣​ឃុំ​នេះ​ទ្រាំ​មិនបាន​នៅ​ព្រឹក​ថ្ងៃទី​១៧​សីហា ឆ្នាំ​២០១៣​នេះ អ្នកភូមិ​បាននាំគ្នា​មក​ដក​ទំ​នុ​ល​ទ្វារ​ទឹក​ដែល​គេ​បាន​ទល់​ទប់ទឹក​មិនអោយ​ហូរ​ធ្លាក់​ទៅ​ក្រោម​ដោយ​សំអាងថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រែប្រាំង​ប្រមាណ​ជា​៨០០​ហិតា​ស្ថិតក្នុង​ឃុំ​២ ទី​១​ឃុំ​រហាល​២​ឃុំ​ស្រះ​ជីក​។
​ពួកគាត់​បានបញ្ជាក់​ឲ្យ​ដឹងថា​តាមពិតទៅ​ការ​ទល់​នេះ​វា​ហួសកំណត់​នៃ​ការផ្ទុក​ទឹក​ដែល​គេ​កំណត់ថា​នៅពេល​ទឹក​មាន​កំពស់​១,២​ម៉ែត្រ​គេ​ត្រូវ​បង្ហូរ​ចេញ​ទម្លាក់​ទៅ​ក្រោម​តែ​បច្ចុប្បន្ន​ទឹក​អាង​ត្រពាំងថ្ម​មាន​កំពស់​១,៥​ទៅ​ហើយក៏​អាជ្ញាធរ​ស្រុក​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ពុំ​ព្រម​បើក​បង្ហូរ​ចុះក្រោម​ឡើយ​បណ្តោយ​ឲ្យ​ស្រែ​ពួកគាត់​ជាង​១២០០០​ហិតា​បាន​រង
​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ដោយ​មើលឃើញ​សភាព​បែបនេះ​ទើប​ពួកគាត់​នាំគ្នា​មក​ដក​ទំ​នល់​ត្រង់ចំណុច​ស្ពាន​ទី​១​ចេញ​ដើម្បី​ឲ្យ​ទឹក​ហូរ​ចុះទៅ​ក្រោម​។ តែ​បាន​មួយ​យប់​សោះ​ពួកគាត់​លឺដំណឹង​ថា​សមត្ថកិច្ច​និង​ធ្វើការ​ឃាត់ខ្លួន​អ្នកភូមិ​ដែល​បាន​ដក​ទំ​នុ​ល​នោះ​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៨​សីហា​នេះ​ពួកគាត់​លើកគ្នា​មក​តវ៉ា​នៅ​ចំណុច​ស្ពាន​ទី​១​លើ​អាង​ត្រពាំងថ្ម​ដើម្បី​អ​ជ្ញា​ស្រុក​ភ្នំស្រុក​ជួយ​ដោះស្រាយ​ពួកគាត់​៣​ចំណុច​ទី​១​សុំ​ឲ្យ​បើកទ្វារ​ទី​១​ទាំង​២​ប្រឡោះ​ទី​២​សុំ​ដក​ទំ​នុ​ល​ដែល​គេ​ទល់​ទប់ទឹក​នោះ​ចេញ​ហើយ​ឲ្យ​ទឹក​ហូរ​តាម​កំណត់​១,២​ម៉ែត្រ​ដូចដើម​វិញ​និង​កុំអោយ​មានការ​ទល់​ទៀត​ទី​៣​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​មិន​រករឿង​និង​ធ្វើការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ដែល​បានមក​ដក​ទំ​នុ
​ល​ចេញ​នោះ​។​ទោះជា​យ៉ាងណា​លោក​សេង​គី​អភិបាលស្រុក​ភ្នំស្រុក​បាន​សន្យា​នៅមុខ​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នោះ​ថា និង​មិន​មានការ​ចាប់ចង​ប្រជាពលរដ្ឋ​ណាមួយ​ឡើយ​៕ ដោយ​៖ នី នឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya