ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ដោះលែង បក្ខពួក​សួន សេរី​រដ្ឋា ទាំង​៤ នាក់ ឱ្យនៅ​ក្រៅ​ឃុំ ជា​បណ្ដោះអាសន្ន​ ​

ដោះលែង បក្ខពួក​សួន សេរី​រដ្ឋា ទាំង​៤ នាក់ ឱ្យនៅ​ក្រៅ​ឃុំ ជា​បណ្ដោះអាសន្ន​ ​

ភ្នំពេញ ៖​បក្ខពួក​របស់ សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់ ក្នុងនោះ​ស្ដ្រី ២​នាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៣ នេះ ត្រូវបាន​ចៅក្រម អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក សេង នាង​សម្រេច​ចេញ​ដីកា​ដោះលែង​ឱ្យ នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយពី​ពួក គេ​ទាំង ៤​នាក់​ត្រូវបាន​ក្រុមគ្រួសារ និង​មេ ធា​វី
ស្នើឱ្យ​មានការ​ដោះលែង​នៅក្រៅ​ឃុំ​នេះ ។​
​យោងតាម​ប្រភពព័ត៌មាន ពី​មន្ដ្រី​សាលា ដំបូង​រាជធានី​ភ្នំពេញ​មួយរូប​បានឱ្យដឹងថា​ពួកគេ​ទាំង ៤​នាក់ នឹងត្រូវ​ដោះលែង​ចេញពី ពន្ធនាគារ​ព្រៃ​ស​ក្រោយពី​មាន​ដីកា​បង្គាប់ ឱ្យ​ដោះលែង​នៅក្រៅ​ឃុំ របស់លោក​ចៅ ក្រម សេង នាង​នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា នេះ ។​
​គួរ​បញ្ជាក់ថា ជន​ទាំង ៤​នាក់​នេះ​ត្រូវ បាន​កម្លាំង​នគរបាល​ការិយាល័យ​កណ្ដាល​យុត្ដិធម៌ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​អនុវត្ដ​តាម​ដីកា​របស់​តុលាការ ចាប់ខ្លួន​កាល ពីថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៣ ពីបទ​ចែក ខិ​ត្ដ​ប័ណ្ណ​ញុះញង់ ចង់​ផ្ដួល​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​ឈ្នះ​ដោយ​ការបោះឆ្នោត
​នោះ​។​ក្រោយ​ការចាប់ខ្លួន​ពួកគេ​ទាំង ៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ដ្រ​ឆ្នាំ​ទី​៣ ត្រូវបាន​ចោទប្រកាន់​នឹង​សម្រេច​ដាក់ពន្ធនាគារ ជា​បណ្ដោះអាសន្ន របស់​ចៅក្រម​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៣ កន្លងទៅនេះ ។​
​រហូតមកដល់​វេលា​ម៉ោង ១២ និង​៥៥ នាទី​រសៀល ថ្ងៃទី​២០ ខែសីហា នេះ សាច់ញាតិ​និង​មេធាវី​របស់​ពួកគេ​ទាំង​៤​នាក់ ព្រមទាំង​ក្រុមមន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​អ្នកកាសែត​បាន​ទៅ​ពន្ធនាគារ ព្រៃ​ស ខណៈដែល​ពួកគេ​ទាំង​៤​នាក់​នឹងត្រូវ​អនុញ្ញាតឱ្យ​ចេញពី​ពន្ធនាគារ នាពេល​បន្ដិចទៀតនេះ ។​
​អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា ពួកគេ​ទាំង ៤​នាក់ ជា​បក្ខពួក​របស់​ឈ្មោះ សួន សេរី​រដ្ឋា ដែល​ចង់​ផ្ដួល រាជរដ្ឋាភិបាល​ស្របច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya