ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » គោ​​ចាស់​ប៉ះ​ស្មៅ​​ខ្ចី​ឆី​​ពី​ប៉ៃលិន​​ដល់​តាកែវ​​ ​

គោ​​ចាស់​ប៉ះ​ស្មៅ​​ខ្ចី​ឆី​​ពី​ប៉ៃលិន​​ដល់​តាកែវ​​ ​

ប៉ៃលិន​:​បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់ បាន​នាំ​ក្មេងស្រី​អាយុ​១៦​ឆ្នាំទៅ​រួម​រ័ក្ស​និង​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាង​បី​ខែ​កន្លងមកហើយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ ប៉ុន្តែ​ពេល​បុរស​នេះ​និង​ក្មេងស្រី​អាយុ​១៦​ឆ្នាំ នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ត្រូវ​កម្លាំង​ប៉ូលិស​កា​រិ​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ប៉ៃលិន​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ
​តុលាការខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៣​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​ឃាត់ខ្លួន​ជននេះ​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន បន្ទាប់ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ ប្ដឹង​ប៉ូលិស​ថា​មាន​គេ​ចាប់ពង្រត់​កូនស្រី​អាយុ​១៦​ឆ្នាំទៅ​បាត់​តាំងពី​ជាង​បី​ខែ​មកហើយ​នោះ​។​
​លោក អេង ភាវ​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ឃាត់ខ្លួន​ឈ្មោះ​ឡុង​វឿន​ហៅ​ញ៉​ក់​អាយុ​៥២​ឆ្នាំ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៦​ឆ្នាំ​រស់នៅ​ស្រុក​ប​វេ​ល មក​ស្នាក់​នៅផ្ទះ​ជនសង្ស័យ
​ធ្វើជា​កម្មករ​កាច់​ពោត​។​
លោក​បាន​បន្តថា​បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​អាយុ​៤៣​ឆ្នាំ​រស់នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៧ ខែសីហា នេះ​ថា​កូនស្រី​អាយុ​១៦​ឆ្នាំ​របស់គាត់​ត្រូវ​បុរស​ម្ចាស់ផ្ទះ​ស្នាក់នៅ​ចាប់ពង្រត់​ទៅ​បាត់​ជាង​បី​ខែ​ទើប​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​។ ក្រោយ​ទទួល​បណ្តឹង​កម្លាំង​ប៉ូលិស​បាន​ចុះទៅ​ស្រាវជ្រាវ
ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង​។​
បុរស​ឈ្មោះ ឡុង វឿន ហៅ ញ៉​ក់ ជា​ជនសង្ស័យ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា “​រូបគេ​ពិតជា​បាន​នាំ​ពង្រត់​ក្មេងស្រី​អាយុ​១៦​ឆ្នាំទៅ​រួមរ័ក​នៅឯ​ខេត្តតាកែវ ប្រាកដ​មែន​”​។​
​ជនសង្ស័យ​បានបញ្ជាក់​ថា ក្មេងស្រី​អាយុ​១៦​ឆ្នាំ​នោះ​និង​ម្ដាយ​បានមក​ធ្វើជា​កម្មករ​កាច់​ពោត និង​ដក​ដំឡូង​នៅ​ខេត្ត​ប៉ៃលិន​ហើយ​សុំ​ផ្ទះ​របស់ខ្លួន​ស្នាក់នៅ​ប្រហែល ២ ទៅ ៣ ឆ្នាំ​កន្លងមកហើយ​មិនបាន​នៅ​ជាប្រចាំ​ទេ គឺ​ទៅ​-​មក​។
​បុរស​ជា​ជនសង្ស័យ​បានបញ្ជាក់​ទៀតថា ដោយមាន​ការទំនាក់ទំនង​គ្នា​រវាង​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​និង​រូបគេ​មានចិត្ត​ស្រឡាញ់​យក​ធ្វើជា​ប្ដី​ប្រពន្ធ​រហូត នៅ​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៣​នោះ ក្មេងស្រី​អាយុ​១៦​ឆ្នាំ​បាន​បបួល​រូបគេ (​ជនសង្ស័យ​) រត់​ទៅ​នៅ​កន្លែង​ផ្សេង រស់នៅ​ជាមួយគ្នា​។ នៅ​ថ្ងៃ​ដដែល​នោះគេ​ទាំង​២​នាក់​នាំគ្នា​ចេញពីផ្ទះ​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​មួយ​ក្នុង​ខេត្តបាត់ដំបង​មួយ​យប់​។​ព្រឹក​ឡើង​ទើប​នាំគ្នា​ជិះឡាន​ឈ្នួល​ធ្វើដំណើរ​ទៅ​ខេត្តតាកែវ​។​ពេលទៅដល់​ខេត្តតាកែវ​គេ​ទាំងពីរ​នាក់​បាននាំគ្នា​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​នៅ​ផ្សារ​អង្គតាសោម​ហើយ​បាន​រួមរ័ក​ជាមួយគ្នា​សម្រេច​ម្តង​។​លុះ​ព្រឹក​ឡើង​បាន​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន នៅ​ភូមិ​អង្គ​រនាប​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ហើយ
​បាន​រួមរ័ក​ជាមួយគ្នា​សម្រេច​ជាច្រើន​ដង​ទៀត​។ រហូតមកដល់​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០១៣ ពួកគេ​ទាំងពីរ​នាក់​បាននាំគ្នា​ជិះឡាន​ត្រឡប់មកផ្ទះ​នៅ​ខេត្ត​ប៉ៃលិន​វិញ ដើម្បី​រួមរស់​ជា​ប្ដី​ប្រពន្ធ​។ ពេលមកដល់​ផ្ទះ​បាន ៤​ថ្ងៃ ស្រាប់តែ​ប៉ូលិស​ចុះមក​ដល់ផ្ទះ ហើយ​ឃាត់ខ្លួន​តែម្ដង​។​
ជនសង្ស័យ បាន​ប្រាប់​ប៉ូលិស​ថា សព្វថ្ងៃ​រូបគាត់​មាន​ប្រពន្ធ និង​កូន ៦​នាក់ (​ស្រី​៣​នាក់​) ហើយ​រឿងរ៉ាវ​នេះ ប្រពន្ធ​របស់គាត់​មិនបាន​ថា អី​ទេ​គឺ​យល់ព្រម​ឲ្យ​រូបគាត់​យក​ក្មេងស្រី​អាយុ​១៦​ឆ្នាំ ធ្វើជា​ប្រពន្ធចុង​ប៉ុន្តែ​ម្តាយ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ មិន​ព្រម បាន​ប្តឹង​ប៉ូលិស​។​
​លោក អេង ភាវ បាន​បញ្ជាក់ថា ទោះបីជា​មានការ​ព្រមព្រៀង​ក្ដី​គឺ​ករណី​ដែល​បុរស​ចំណាស់​ជនសង្ស័យ បាន​ល្បួងលួងលោម​ក្មេងស្រី​អាយុ​១៦​ឆ្នាំទៅ​រួមភេទ ជា​អំពើ​ខុសច្បាប់ និង​ច្បាប់​ការពារ​អនីតិជន​មន្ត្រីនគរបាល​បញ្ជាក់ថា ប្រពន្ធ​ជនសង្ស័យ​នេះ​ក៏​អាច​ប្រឈម​នឹង​ច្បាប់​ដែរ ពីបទ​រួមគំនិត​ជាមួយ​ប្តី​ដោយ​បើកដៃ​ឲ្យ​ប្តី​រំលោភ​លើ
​ក្មេងស្រី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya