ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » យក​សាំង​ស្រោច​​ដុតបំផ្លាញ​​សម្រស់​ខ្លួនឯង​​បង្ហាញ​ភាពស្មោះត្រង់​

យក​សាំង​ស្រោច​​ដុតបំផ្លាញ​​សម្រស់​ខ្លួនឯង​​បង្ហាញ​ភាពស្មោះត្រង់​

​ឧ​ត្ត​រ​មានជ័យ​៖ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​របស់ខ្លួន ស្ត្រី​ម្នាក់​បាន​ទៅ​ទិញ​សាំង​យកមក​ចាក់​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​ឆាបឆេះ​រោល​ខ្លោច​ស្បែក​ដៃជើង​ព្រមទាំង​ខ្លួនប្រាណ​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣​នៅក្នុង​បរិវេណ​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ស្ថិតនៅ​ភូមិ​ថ្នល់កែង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​
​ករណី​ចាក់​សាំង​ដុត​ខ្លួនឯង​នេះ​ស្ត្រី​រងគ្រោះ​ឈ្មោះ តុម ម៉ាប់ អាយុ​២៤​ឆ្នាំ​មានកូន​ក្នុងបន្ទុក​គ្រួសារ​ម្នាក់​ប្ដី​ឈ្មោះ វុ​ធ​មានមុខរ​បរជា​កូនជាង​កែច្នៃ​សិប្បកម្ម តុ ទូ កៅអី​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​មូល​ហេតុដែល​ឈានដល់​យក​សាំង​មក​ដុត​ខ្លួនឯង​ដោយសារតែ​នៅពេល​ប្ដី​ស្រវឹង​ម្តងៗ
​ច្រើនតែ​វាយ​ធ្វើបាប​ខ្លួន​ជា​ញឹកញាប់​ណាស់​ហើយ​មិនតែប៉ុណ្ណោះ​បាន​ចោទប្រកាន់​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ថា​មិន​ស្រឡាញ់​ប្ដី​។​
​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា​ដោយសារតែ​បញ្ជាក់​ពី​ភាពស្មោះត្រង់​ជា​ប្រពន្ធ​ល្អ​ស្រឡាញ់​ប្ដី​ខ្លាំងពេក​ក៏​សំរេចចិត្ត​ទៅ​ទិញ​សាំង​ដប​នៅក្បែរ​ផ្ទះ​យកមក​ចាក់​ដុត​ខ្លួនឯង និង​បំផ្លាញ​សម្រស់​របស់ខ្លួន​ដើម្បីឱ្យ​ប្ដី​ឈប់​វាយ​ធ្វើបាប​ខ្លួន​តទៅទៀត និង​បញ្ជាក់​ចំពោះមុខ​ប្ដី​ឱ្យ​ទទួលស្គាល់ថា​រូបនាង​ពិតជា​ស្រឡាញ់​ប្ដី​ខ្លាំង​ដោយ​ហ៊ាន​លះបង់​អ្វី​ដើម្បី​ប្តី
​របស់ខ្លួន​។​
​ស្ត្រី​រងគ្រោះ​បញ្ជាក់ថា នៅមុន​ពេល​យក​សាំង​មកចាក់​ដុត​ខ្លួនឯង​នេះ​គឺ​ដោយសារ​នៅក្បែរ​រូបនាង​មាន​ពាងទឹក​ផង ទើប​ខ្លួន​ហ៊ាន​យក​សាំង​មកចាក់​ដុត​ខ្លួន​ដោយ​គិតថា​នៅពេល​ភ្លើង​កំពុង​ឆេះ​ក្តៅ​ខ្លាំង អាច​រត់​ចូលទៅក្នុង​ទឹក​ពាង​ដើម្បី​រំលត់ភ្លើង​។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅជាប់​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​មានការ​ទាស់​គ្នា​ជា​ញឹកញាប់​ណាស់​នៅពេល​ឈ្លោះប្រកែក​គ្នា​ម្តងៗ​ច្រើន​កើតឡើង​ដោយសារ​ប្ដី​ស្រវឹង​គឺ​ប្រចណ្ឌ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ដោយ​យក​លេស​ផ្សេងៗ​មក​ចោទ​ទៅ​ប្រពន្ធ​រកតែ​រឿង​មិន​លស់​ថ្ងៃ​នោះឡើយ​៕
ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya