ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានអន្តរជាតិ » កំហឹង​ផ្ទុះ បន្ទាប់ពី​ឥណ្ឌូនេស៊ី​ប្រហារជីវិត​មនុស្ស​៦​នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​

កំហឹង​ផ្ទុះ បន្ទាប់ពី​ឥណ្ឌូនេស៊ី​ប្រហារជីវិត​មនុស្ស​៦​នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​

​ប្រទេស​ប្រេ​ស៊ី​ល និង​ហូ​ឡង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ក្រោយពី​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន អើពើ​នឹង​ការ​អង្វរករ សុំ​ឲ្យ​អត់ឱន​ចំពោះ​ជនជាប់ចោទ ហើយ​បាន​ប្រហារជីវិត​មនុស្ស​៦​នាក់ ដែល​ក្នុងនោះ​មាន​ជនបរទេស​៥​នាក់ ពីបទ​ជួញដូរ​ថ្នាំញៀន​។​

 
​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ី​និយាយថា ជនបរទេស​៥​នាក់​នោះ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវ​ប្រហារជីវិត​ដោយ​ក្រុម​បាញ់ ប្រហារជីវិត បន្តិច​ក្រោយ​យប់​កណ្តាល​អា​ធ្រា​ត្រ​រវាង​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ នៅ​ខេត្ត​ជ្វា​ភាគ​កណ្តាល​។​លោក Muhammad Prasetyo អគ្គ​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ី​និយាយថា នេះ​បាន​អះអាង​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូនេស៊ី​ថា ប្រទេស​នេះ​នឹងមិន​សម្របសម្រួល​ជាមួយ​ជនល្មើស អ្នកជួញដូរ និង​ក្រុម​ខុសច្បាប់​ណាមួយ​ទេ​។

 
​លោក  Bert Koenders រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់​បាន​ហៅ​ការកាត់ទោស​ប្រហារជីវិត​នេះ​ថា  ឃោរឃៅ និង​ជា​ទណ្ឌកម្ម​អមនុស្សធម៌ មិនអាច​ទទួលយកបាន ដែលជា​ការបដិសេធ​សេចក្តីថ្លៃថ្នូរ និង​អធិបតេយ្យ​របស់​មនុស្ស​។  សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ប្រេ​ហ្ស៊ី​ល​និយាយថា ការដាក់ទណ្ឌកម្ម​ប្រហារជីវិត​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​។  ជនជាតិ​ម៉ាឡាវី នី​ហ្សេ​រី​យ៉ា និង​វៀតណាម ក៏ត្រូវ​សម្លាប់​ដែរ​។ អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International ហៅ​ទោស​ការប្រហារជីវិត​នោះ​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស​៕gg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya