ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្រមានខ្លាំងៗថា តំ ណាងរាស្ត្រទាំង ៧រូប របស់គណបក្សសង្គ្រោះជាតិ (CNRP) មិនទាន់គេចផុតពីសំណាញ់ច្បាប់ក្នុងសំណុំរឿង បង្កអំពើហិង្សាលើទីលានប្រជាធិបតេយ្យនៅឡើយទេ សម្តេចនឹងបំផុសចលនាឲ្យដកអភ័យឯកសិទ្ធិតំណាង រាស្ត្រទាំង៧រូប បើកផ្លូវឲ្យតុលាការចាត់ការទៅតាមច្បាប់។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអញ្ជើញទៅប្រគល់សញ្ញា ប័ ត្រដល់និស្សិតជ័យលាភីសកលវិទ្យាល័យខេត្តស្វាយរៀង នាថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អាចបោះឆ្នោតដកអភ័យឯក សិទ្ធិតំណាងរាស្ត្ររបស់សង្គ្រោះជាតិបាន។ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា លោក សម រង្ស៊ី បានក្បត់កិច្ច សន្យាក្នុងរដ្ឋសភា ដើរវាយប្រហារសម្តេច និងគណបក្សប្រជាជនកម្ពុជានាដើមខែមករានេះ គ្រាដែលគណបក្ស ប្រជាជនកម្ពុជា មិនបានវាយប្រហារ ឬធ្វើឲ្យប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិនោះឡើយ។
សម្តេចបានបញ្ជាក់ផងដែរថា នឹងគ្មានការចរចា ឬសម្របសម្រួលនយោបាយទៀតនោះទេ ព្រោះប្រធានបក្សប្រ ឆាំងមិនគោរពនូវកិច្ចសន្យាបញ្ចប់វិបត្តិនយោបាយ ក៏ដូចជាការសន្យានៅក្នុងរដ្ឋសភាកាលពីកន្លងទៅ។
សូមបញ្ជាក់ថា តំណាងរាស្ត្រទាំង ៧រូប ដែលសម្តេចព្រមានឲ្យតំណាងរាស្ត្រគណបក្សប្រជាជនបោះឆ្នោតដក អភ័យឯកសិទ្ធិ ពាក់ព័ន្ធនិងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០ ១៤នោះ រួមមាន៖ លោកស្រី មូរ សុខហួរ, លោក រៀល ខេមរិន្ទ, លោក នុត រំដួល, លោក ឡុង រី, លោក ម៉ែន ថាវរិន្ទ, លោក ហូរ វ៉ាន់ និងលោក កែវ ភិរម្យ។
តំណាងរាស្ត្រទាំង ៧រូបនេះ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ បន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួល នយោបាយរវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕
» ព័ត៌មានជាតិ » សម្តេចតេជោ៖ ព្រមានបោះឆ្នោត ដកអភ័យឯកសិទ្ធិ តំណាងរាស្ត្រ CNRP ៧រូប