កោះកុង៖ ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈខេត្តកោះកុង លោក យក់ សង្វាត ត្រូវបានមន្ត្រីជាច្រើននៅក្នុងមន្ទីរសម្តែងនូវការមិនសប្បាយចិត្តចំពោះការដឹកនាំរបស់គាត់ ដោយសារតែមន្ត្រីភាគច្រើនមើលឃើញថាប្រធានមន្ទីររូបនេះជាមនុស្សដែលពូកែប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមរួមនិងរបៀបដឹកនាំតាមបែបផ្តាច់ការ។
តាមប្រភពបានអោយដឹងថា ចាប់តាំងពីលោកស្រី រត្ន័ យ៉ង់ បានចូលនិវត្តន៍ហើយលោក យក់ សង្វាត បានឡើងធ្វើជាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងក្នុងរយៈពេលបីឆ្នាំមកនេះគឺប្រធានមន្ទីរមួយនេះ បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរកិបកេងថវិកាជាតិនិងថវិកាគំរោងក្នុងមួយឆ្នាំៗរាប់រយលានរៀលដោយសហការជាមួយបក្ខពួកជំនិតគឺលោកស្រីអនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុនិងជាបេឡាធិការឈ្មោះ ម៉េង សុវណ្ណ មល្លិកា និង លោក ទិត្ស សុវណ្ណឌី មន្ត្រីការិយាល័យរដ្ឋបាលនិង លោក អៀង ដារ៉ាវុធ មន្ត្រីការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈរួមនិងលោក សៀង សារ៉េត ដែលទើបផ្ទេរមកពីក្រសួងប្រុងរត់ការធ្វើអនុប្រធានមន្ទីរ។ ចំណែកមន្ត្រីក្រៅពីនោះទោះបីមានឋានៈខ្ពស់រហូតដល់អនុប្រធានមន្ទីរនិងប្រធានការិយាល័យជាច្រើនដែលមិនមែនជាបក្ខពួករបស់ខ្លួនគឺការងារទាំងអស់មិនត្រូវបានប្រធានមន្ទីរមួយនេះប្រគល់ការងារអោយធ្វើនិងមិនអោយដឹងលឺពីកិច្ចការផ្ទៃក្នុងរបស់មន្ទីរ។ ហើយចាប់តាំងពីលោក យក់ សង្វាត ឡើងធ្វើជាប្រធានមន្ទីរក្នុងរយៈពេល៣ឆ្នាំនេះគឺរូបគាត់មិនដែលដឹកនាំអង្គប្រជុំផ្ទៃក្នុងដើម្បីបែងចែកភារកិច្ចដល់អនុប្រធានមន្ទីរនិងប្រធាន អនុប្រធានការិយាល័យនោះទេ។ ចំពោះរចនាសម្ព័នដែលមានស្រាបតាំងពីលោកស្រី រត្ន័ យ៉ង នៅជាប្រធានមន្ទីរគឺមិនត្រូវបានលោក យក់ សង្វាត ប្រគល់ការងារអោយធ្វើតាមតួនាទីនោះទេ ដោយការងារទាំងអស់គឺលោកប្រធានមន្ទីរប្រើតែមនុស្សជំនិតរបស់៣-៤នាក់តែប៉ុណ្ណោះ។ ហើយបើនិយាយពីអំពើពុករលួយនៅក្នុងមន្ទីរការងារខេត្តកោះកុងគឺចាប់តាំងពីលោក យក់ សង្វាត គឺឃើញថាមានលក្ខណៈធ្ងន់ធ្ងរគឺថវិការនៅគ្រប់ជំពូកគឺតែងតែត្រូវបានលោកប្រធានមន្ទីរនិងលោកស្រីអនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ម៉េង សុវណ្ណ មល្លិកា ធ្វើការឃុបឃិតគ្នាកិបកេងក្នុងមួយឆ្នាំៗ មិនតិចជាង២០០លានរៀលនោះទេ។ ភាគច្រើនថវិកាដែលគេកឹបកេងនោះគឺប្រាក់រេច្ចទ័យដែលមានក្នុងមួយជុំជាង២០លានរៀលគឺលោកប្រធានមន្ទីរនិងបក្ខពួកស៊ីដាច់ស្ទើរទាំងស្រុងបូករួមការកិបកេងប្រាក់ទូទាត់ត្រង់ ហើយជាពិសេសគឺការកឹបកេងប្រាក់សាងសង់អគារមន្ទីរមកដល់ពេលនេះចំណាយអស់ជិត១០០០លានរៀលប៉ុន្តែធ្វើមិនទាន់ហើយ ប្រាក់នេះប្រសិនបើយកមកចាយអោយបានត្រឹមត្រូវគឺអាចធ្វើមន្ទីរនេះបានរហូតដល់៣មិនមែនមួយធ្វើមិនហើយនោះទេ។
តាមប្រភពដដែលបានបញ្ជាក់ថាដោយសារការដឹងនាំរបស់ប្រធានមន្ទីរពោពេញដោយអំពើពុករលួយ បក្ខពួកនិយមនិងផ្តាច់ការបានធ្វើអោយមន្ត្រីជាច្រើនក្នុងមន្ត្រីក្រប់ខណ្ឌ៤៤នាក់ មន្ត្រីកម្មសិក្សា៩នាក់បានសំដែងនូវការមិនសប្បាយចិត្ត។ ហើយចំពោះមន្ត្រីដែលព្យូការងារចំនួន៥រូបនិងមន្ត្រីផ្ទេរចេញពីមន្ទីរចំនួន២រូបនិងមន្ត្រីដែលសុំលាឈប់ពីការងារនោះពួកគាត់ភាគច្រើនក៏បានសម្តែងនូវការមិនសប្បាយចិត្តទៅនឹងការដឹកនាំរបស់លោកប្រធានមន្ទីរ យក់ សង្វាត ដែរដោយសារតែកន្លងមកគឺពួកគាត់តែងតែរង់ការប្រមាត់និងការកិបកេងផលប្រយោជន៍ពីប្រធានមន្ទីររូបនេះដែរ។
មន្ត្រីជាច្រើនបានទទូចសុំអោយលោក អភិបាលខេត្តកោះកុង ប៊ុន លើត លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ អ៊ិត សំហេង លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយនិងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតជួយពិនិត្យស្រាវជ្រាវលើករណីការប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរ យក់ សង្វាត និងបក្ខពួកដើម្បីមានវិធានការតាមផ្លូវច្បាប់៕
ដោយ៖ ព្រហ្ម ពៅ
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរការងារខេត្តកោះកុង យក់ សង្វាត ពុករលួយ