កាលពីពេលថ្មីៗកន្លងទៅនេះគេហទំព័រកម្សាន្តដ៏ល្បីរបស់តៃវ៉ាន់មួយបានបង្ហាញតារាម៉ូដែលមួយរូបដែលកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីមហាជនគឺនាង XuRui Yu ជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពមួយរូប មកពីទីក្រុង Hsinchuភាគខាងជើងប្រទេសចិនតៃវ៉ាន់។
នាងXuRui Yu តាមរយៈគេហទំព័រមួយនេះ នាងបានបញ្ចេញនូវរូបភាពសិចស៊ីជាច្រើនសន្លឹកដែលរំញោចអារម្មណ៍ទស្សនិកជនឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាង ខ្លាំងដែលធ្វើឲ្យប្រុសៗដកកចំហមាត់ ភ្នែកបើកប៉ុនៗពងមាន់គយគន់សម្រស់របស់ដ៏សិចស៊ី និងពោរពេញដោយភាពទាក់ទាញ។ទាំងនេះគឺជារូបភាពដែលទាក់ទាញ
និងទទួលបានប្រជាប្រិយភាពបំផុត សម្រាប់តារាម៉ូដែលវ័យក្មេង ដែលនាងមានបង្ហាញគល់សុដន់ដ៏ទ្រលុកទ្រលន់សខ្ចី រួមផ្សំនឹងកាយវិការយ៉ាងរស់រវើក។XuRui Yuត្រូវបានមហាជនទទួលស្គាល់ថា ជាតារាម៉ូដែលដែលទទួលបានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននៅតៃវ៉ាន់ជាពិសេសនោះនៅតាមប្រព័ន្ធបណ្តាញអនឡាញតែម្តង។
ស្រីស្រស់ជំទើមានរាងដ៏សិចស៊ីដែលបុរសៗចង់បានជាគ្នាទ្រាប់បេះដូងនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ ២០០៥ ហើយត្រូវបានទស្សនិកជនស្គាល់ឈ្មោះជាភាសាអង់គ្លេសថា “Rimmy”។
តារាម៉ូដែលមានរូបរាងដ៏សិចស៊ីរូបនេះ បានចេញសម្តែងតាមរយៈកម្មវិធីទូរទស្សន៍ថតស្ពតពាណិជ្ជកម្ម និងថតរូបដាក់គ្របទស្សនាវដ្តីជាច្រើន។ នាង XuRui Yu កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ បច្ចុប្បន្ននាងមិនត្រឹមតែជាតារាម៉ូដែលដ៏មានប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិស្សិតទៀតផង៕
» ព័ត៌មានអន្តរជាតិ » នាង XuRui Yuតារាម៉ូដែលតៃវ៉ាន់