ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមប្រចាំខេត្ត បន្ទាយមានជ័យ ដែលជាសេនាធិការរបស់ ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ បានចុះធ្វើសកម្មភាពបូម ទឹកសង្គ្រោះស្រូវប្រជាកសិករទាន់ពេលវេលា។
ក្រុមមន្ត្រីរបស់មន្ទីរធនធានទឹក នៅថ្ងៃទី១៨ មករា នេះ បានចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ៥៦ហិកតា នៅសង្កាត់ កោះពងសត្វ ក្រុងសេរីសោភណ្ឌខេត្តបន្ទាយមានជ័យ៕