ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ការងារ​ខេត្តកោះកុង យក់ សង្វាត ពុករលួយ​

ប្រធាន​មន្ទីរ​ការងារ​ខេត្តកោះកុង យក់ សង្វាត ពុករលួយ​

​    ​កោះកុង​៖ ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ខេត្តកោះកុង លោក យក់ សង្វាត ត្រូវបាន​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​សម្តែង​នូវ​ការមិនសប្បាយចិត្ត​ចំពោះ​ការដឹកនាំ​របស់គាត់ ដោយសារតែ​មន្ត្រី​ភាគច្រើន​មើលឃើញថា​ប្រធាន​មន្ទីរ​រូបនេះ​ជា​មនុស្ស​ដែល​ពូកែ​ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួកនិយម​រួម​និង​របៀប​ដឹកនាំ​តាមបែប​ផ្តាច់ការ​។
​    ​តាម​ប្រភព​បានអោយដឹងថា ចាប់តាំងពី​លោកស្រី រ​ត្ន័ យ៉ង់ បាន​ចូលនិវត្តន៍​ហើយ​លោក យក់ សង្វាត បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​គឺប្រធាន​មន្ទីរ​មួយ​នេះ បាន​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ៉ាងធ្ងន់ធ្ងរ​កឹ​ប​កេង​ថវិកាជាតិ​និង​ថវិកា​គំរោង​ក្នុង​មួយឆ្នាំៗ​រាប់រយ​លាន​រៀល​ដោយ​សហការ​ជាមួយ​បក្ខពួក​ជំនិត​គឺ​លោកស្រី​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​និង​ជា​បេឡាធិការ​ឈ្មោះ ម៉េង សុវណ្ណ មល្លិកា និង លោក ទិ​ត្ស សុវណ្ណ​ឌី មន្ត្រី​ការិយាល័យ​រដ្ឋបាល​និង លោក អៀង ដារ៉ាវុធ មន្ត្រី​ការិយាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួម​និង​លោក សៀង សារ៉េត ដែល​ទើប​ផ្ទេរ​មកពី​ក្រសួង​ប្រុង​រត់ការ​ធ្វើ​អនុប្រធាន​មន្ទីរ​។ ចំណែក​មន្ត្រី​ក្រៅពីនោះ​ទោះបី​មាន​ឋានៈ​ខ្ពស់​រហូតដល់​អនុប្រធាន​មន្ទីរ​និង​ប្រធានការិយាល័យ​ជាច្រើន​ដែល​មិនមែនជា​បក្ខពួក​របស់​ខ្លួន​គឺ​ការងារ​ទាំងអស់​មិនត្រូវ​បាន​ប្រធាន​មន្ទីរ​មួយ​នេះ​ប្រគល់​ការងារ​អោយធ្វើ​និង​មិនអោយ​ដឹងលឺ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​មន្ទីរ​។ ហើយ​ចាប់តាំងពី​លោក យក់ សង្វាត ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ក្នុង​រយៈពេល​៣​ឆ្នាំនេះ​គឺ​រូបគាត់​មិនដែល​ដឹកនាំ​អង្គប្រជុំ​ផ្ទៃក្នុង​ដើម្បី​បែងចែក​ភារកិច្ច​ដល់​អនុប្រធាន​មន្ទីរ​និង​ប្រធាន អនុប្រធាន​ការិយាល័យ​នោះទេ​។ ចំពោះ​រចនាសម្ព័ន​ដែលមាន​ស្រាប​តាំងពី​លោកស្រី រ​ត្ន័ យ៉ង នៅ​ជា​ប្រធាន​មន្ទីរ​គឺ​មិន​ត្រូវបាន​លោក យក់ សង្វាត ប្រគល់​ការងារ​អោយធ្វើតាម​តួនាទី​នោះទេ ដោយ​ការងារ​ទាំងអស់​គឺ​លោក​ប្រធាន​មន្ទីរ​ប្រើតែ​មនុស្ស​ជំនិត​របស់​៣-៤​នាក់​តែប៉ុណ្ណោះ​។ ហើយ​បើ​និយាយ​ពី​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ការងារ​ខេត្តកោះកុង​គឺ​ចាប់តាំងពី​លោក យក់ សង្វាត គឺ​ឃើញថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គឺ​ថវិការ​នៅ​គ្រប់ជំពូក​គឺ​តែងតែ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​និង​លោកស្រី​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​និង​ហិរញ្ញវត្ថុ ម៉េង សុវណ្ណ មល្លិកា ធ្វើការ​ឃុបឃិត​គ្នា​កិបកេង​ក្នុង​មួយឆ្នាំៗ មិនតិចជាង​២០០​លាន​រៀល​នោះទេ​។ ភាគច្រើន​ថវិកា​ដែល​គេ​កឹ​ប​កេង​នោះ​គឺ​ប្រាក់​រេច្ច​ទ័យ​ដែលមាន​ក្នុង​មួយ​ជុំ​ជាង​២០​លាន​រៀល​គឺ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​ស៊ីដាច់​ស្ទើរ​ទាំងស្រុង​បូករួម​ការ​កឹ​ប​កេង​ប្រាក់​ទូទាត់​ត្រង់ ហើយ​ជាពិសេស​គឺ​ការ​កឹ​ប​កេង​ប្រាក់​សាងសង់​អគារ​មន្ទីរ​មកដល់ពេលនេះ​ចំណាយ​អស់​ជិត​១០០០​លាន​រៀល​ប៉ុន្តែ​ធ្វើ​មិនទាន់​ហើយ ប្រាក់​នេះ​ប្រសិនបើ​យកមក​ចាយ​អោយបាន​ត្រឹមត្រូវ​គឺអាច​ធ្វើ​មន្ទីរ​នេះ​បាន​រហូតដល់​៣​មិនមែន​មួយ​ធ្វើ​មិន​ហើយ​នោះទេ​។
​    ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ដោយសារ​ការដឹង​នាំ​របស់​ប្រធាន​មន្ទីរ​ពោ​ពេញ​ដោយ​អំពើពុករលួយ បក្ខពួកនិយម​និង​ផ្តាច់ការ​បានធ្វើអោយ​មន្ត្រី​ជាច្រើន​ក្នុង​មន្ត្រី​ក្រប់ខណ្ឌ​៤៤​នាក់ មន្ត្រី​កម្មសិក្សា​៩​នាក់​បាន​សំដែង​នូវ​ការមិនសប្បាយចិត្ត​។ ហើយ​ចំពោះ​មន្ត្រី​ដែល​ព្យូ​ការងារ​ចំនួន​៥​រូប​និង​មន្ត្រី​ផ្ទេរ​ចេញពី​មន្ទីរ​ចំនួន​២​រូប​និង​មន្ត្រី​ដែល​សុំ​លាឈប់​ពី​ការងារ​នោះ​ពួកគាត់​ភាគច្រើន​ក៏បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត​ទៅនឹង​ការដឹកនាំ​របស់លោក​ប្រធាន​មន្ទីរ យក់ សង្វាត ដែរ​ដោយសារតែ​កន្លងមក​គឺ​ពួកគាត់​តែងតែ​រង់​ការ​ប្រមាត់​និង​ការ​កិបកេង​ផលប្រយោជន៍​ពី​ប្រធាន​មន្ទីរ​រូបនេះ​ដែរ​។
​    ​មន្ត្រី​ជាច្រើន​បាន​ទទូច​សុំអោយ​លោក អភិបាលខេត្ត​កោះកុង ប៊ុន លើ​ត លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ អ៊ិត សំហេង លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គ​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ជួយ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ប្រធាន​មន្ទីរ យក់ សង្វាត និង​បក្ខពួក​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕
​ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya