ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៅ​តុលារ និង​អ្នកប្រើប្រាស់​១០​នាក់​ទៅ​អប់រំ​កែប្រែ​ ​

បញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៅ​តុលារ និង​អ្នកប្រើប្រាស់​១០​នាក់​ទៅ​អប់រំ​កែប្រែ​ ​

កំពង់ស្ពឺ ៖​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​សកម្ម​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​១៨ មករា ចំណែក​ជន​ប្រើប្រាស់​ថ្នាំញៀន​១០​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​អប់រំ​កែប្រែ​ហើយ​ឱ្យ​អាណាព្យាបាល​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​
​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ឈ្មោះ  ធី ចំរើន ហៅ​ឈិ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅក្នុង​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​
​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃទី​១៥ មករា​២០១៥​កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង​ទង​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​រួច​ហើយក៏​ឈានទៅ​ចាប់បាន​មុខសញ្ញា​ប្រើប្រាស់​១០​នាក់​ទៀត​នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ដោយ​ដកហូត​បាន​ទូរស័ព្ទ​៨​គ្រឿង ម៉ូតូ​៤​គ្រឿង លុយ​មួយចំនួន​និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​៕​សុខ​សំណាង​IMG_0490IMG_0483

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya