ភ្នំពេញ៖បន្ទាប់ពីឧស្សាហ៍ចុះឡើងក្រៅប្រទេសជាញឹកញាប់និងវិលមកវិញជាមួយការសម្ញែងរថយន្តស៊េរីទំនើបៗតាមបែបនារីកូនក្នុងវង្សត្រកូលអភិជននោះអតីតកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨របស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩និងបច្ចុប្បន្នជាតារាសម្តែងស្រីដែលមានឈ្មោះល្បីគួរសមក្នុងវិថីសិល្បៈ នាងពេជ្រ សុវណ្ណវិជ្ជរ៉ាត្រូវបានដិតដាមនូវរឿងអាស្រូវស្នេហ៍ថានាងមានទំនងទំនងស្នេហាជាមួយអាណិកជនខ្មែរ-អូស្ត្រាលីមិនត្រឹមតែប៉ុណ្ណោះ ក៏មានព័ត៌មានលើកឡើងទៀតថា ពេជ្រ សុវណ្ណវិជ្ជរ៉ា និងបុរសម្នាក់នោះ រហូតមកដល់ពេលនេះ នៅតែបន្តការទាក់ទងគ្នាយ៉ាងជិតស្និទ្ធទៀតផង។ ប៉ុន្តែព័ត៌នេះត្រូវបានម្តាយរបស់កញ្ញា ចេញមុខបដិសេធនិងបកស្រាយប្រាប់ថា កូនស្រីរបស់គាត់ពុំមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយបុរសណាម្នាក់នោះឡើយ។
ជុំវិញព័ត៌មានដែល លេចឮខាងលើនេះ ត្រូវបានអ្នកស្រី ពេជ្រ ចន្ធីដែលជាម្តាយរបស់ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ចេញមុខមកបំភ្លឺជំនួសកូនស្រីរបស់ខ្លួន ប្រាប់ឲ្យមហាជនបានដឹងពីការពិតថា វិជ្ជរ៉ាកូនរបស់គាត់គ្មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយបុរសអាណិកជនខ្មែរអូស្ត្រាលីណានោះទេ គឺអត់មានទាល់តែសោះតែម្តង។
អ្នកស្រី ពេជ្រ ចន្ធី បានប្រាប់ឲ្យដឹងថា ចំពោះព័ត៌មាន ដែលគេនិយាយនេះគឺអត់ពិតនោះទេ… ។ម្យ៉ាងទៀតប្រហែលជា គេមានការយល់ ច្រឡំហើយមើលទៅ ព្រោះថាបុរសនៅអូស្ត្រាលីដែល វិជ្ជរ៉ា ទាក់ទងនោះ គឺជាបងថ្លៃ ហើយគេម្នាក់នោះក៏ត្រូវជាកូនប្រសារបស់អ្នកស្រីដែរ ពោលគឺបុរសម្នាក់នេះ ត្រូវជាប្តីរបស់បងស្រីវិជ្ជរ៉ាទេ..។អ្នកស្រី
សុំធ្វើការបដិសេធ ចំពោះព័ត៌មានលេចឮខាងលើនេះ …!ហើយអ្នកស្រីចង់និយាយប្រាប់ថា នេះគ្រាន់តែជាការយល់ច្រឡំ មកលើ វិជ្ជរ៉ាតែប៉ុណ្ណោះ..។
ទោះបីជាយ៉ាងណាក្តី អ្នកស្រី ពេជ្រ ចន្ធី ម្តាយកញ្ញា ពេជ្រសុវណ្ណវិជ្ជរ៉ា មិនបានបញ្ចេញនូវការ ខឹងសម្បាណាមួយ ចំពោះព័ត៌មានដែលគេនិយាយនេះឡើយ ដោយអ្នកស្រីបាន លើកឡើងថា អ្នកស្រីអត់មានខឹងនឹង អ្នកណាម្នាក់ទេ ព្រោះយើងជាអ្នកសិល្បៈ តែងតែមានគេចាប់អារម្មណ៍ មកលើដូច្នេះហើយ។ម្យ៉ាងទៀតបើយើង ជាមនុស្សល្អ នៅតែល្អអ៊ីចឹង..!។
ជាមួយគ្នានេះ អ្នកស្រី ពេជ្រ ចន្ធី ក៏បានបញ្ជាក់ថា ពេលនេះអ្នកស្រីមិនទាន់ចង់ឲ្យកូន (វិជ្ជរ៉ា) មានជាប់ពាក់ព័ន្ធជាមួយរឿងជីវិតស្នេហានោះទេព្រោះ វិជ្ជរ៉ា មានអាយុក្មេងពេក ។ ម្យ៉ាងពេលនេះនាង ក៏កំពុងតែមមាញឹកជាមួយការងារសិល្បៈ៕
» ព័ត៌មានជាតិ » លេចឮព័ត៌មាន ពេជ្រ សុវណ្ណវិជ្ជរ៉ា បង្កាត់ភ្លើងស្នេហ៍ជាមួយបងថ្លៃខ្លួនឯង