បាត់ដំបង ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាកម្មករធ្វើនំប៉័ងបានរងរបួសជាទម្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុកគូថរថយន្តដឹកទំនិញមួយគ្រឿងពេញទំហឹង ដែលធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត កាលពីថ្ងៃទី១៦ មករា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ។
គេមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះទេ តែគេដឹងថា ជាកម្មករធ្វើនំប៉័ង នៅម្ដុំផ្សារថ្មី នៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ជនរងគ្រោះជិះម៉ូតូកញ្ចាស់ផលិត នៅប្រទេសកូរ៉េ ដែលគ្មានហ្វ្រាំងទាំងមុខទាំងក្រោយ ហើយជិះលឿន ជ្រុលទៅបុកគូថរថយន្តយក្សប្រភេទដឹកទំនិញពេញទំហឹង បណ្ដាលឲ្យបោកក្បាលរបួសធ្ងន់ធ្ងរដេកលើម៉ូតូ ខាងក្រោយរថយន្តតែម្ដង ៕