ភ្នំពេញ ៖ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវលំមួយ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។ បុរស២នាក់នោះ-ឈ្មោះ សៅ វុត្ថា អាយុ ២៨ឆ្នាំ មានទីលំនៅភូមិម័ សង្កាត់ដង្កោ និងម្នាក់ទៀត ឈ្មោះ ប៉ុកចិន ណាក់ អាយុ២១ឆ្នាំ មានទីលំនៅភូមិសំបុកចាប សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានចាប់ខ្លួនកាលពីម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមករានេះ ខណៈពេលពួកគេជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ដែលត្រូវបានសមត្ថកិច្ចមានការសង្ស័យ ហើយឃាត់ឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់នៅក្នុងហោប៉ៅ ហើយបានព្យាយាមបោះចោលពេលជួបសមត្ថកិច្ចតាមផ្លូវ ប៉ុន្តែមិនអាចគេចពីភ្នែកសមត្ថកិច្ចដែលមានបទពិសោធន៍ពេញខ្លួនបាន ឡើយ៕