ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ខ្មែរ​៤​នាក់​ស្លាប់ និង​៩​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​នៅក្នុង​ប្រទេស​ថៃ​

ពលរដ្ឋ​ខ្មែរ​៤​នាក់​ស្លាប់ និង​៩​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​នៅក្នុង​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៤​នាក់ និង​ពលករ​ថៃ​ម៉ាឡេស៊ី​២​នាក់​ទៀត​បាន​ស្លាប់​និង​ពលករ​៩​នាក់​ទៀត​ទទួលរង​របួសធ្ងន់​ស្រាល​ដោយ​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ ខណៈ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ជិះ​រថយន្ត​ទួរីស​១​គ្រឿង ចេញពី​ខេត្ត​ស្រះកែវ ឆ្ពោះទៅ​ខេត្ត​ន​រ៉ា​ធិ​វ៉ាត ភាគខាងត្បូង​ប្រទេស​ថៃ ក្នុង​គោលបំណង​ទៅរក​ការងារ​ធ្វើ ។ ហេ​ត​ការណ៍​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​កោង​មួយកន្លែង​ក្នុង ឃុំ​ចាក់​នង ស្រុក​ឆះ​នះ ខេត្ត​ស៊ុ​ង​ខ្លា កាលពី ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ ។​
​បើ​យោងតាម​កាសែត​នៅក្នុង​ប្រទេស​ថៃ​បានចេញ​ផ្សាយ​ថា រថយន្ត​ទួរីស (​រថ​ទូ​) ដែល​ដឹក​ពលករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពាក់​ស្លាក​លេខ 10-5364 ស៊ុ​ង​ខ្លា ជា​រថយន្តឈ្នួល​ឯកជន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​អាស៊ាន ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បណ្តាល​ឲ្យ​មាន​ពលករ​ខ្មែរ​៥​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង និង​០១​នាក់​ផ្សេងទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរ ក្នុង​មនុស្ស​ប្រុស​ស្រី​៩​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល តែ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ។
​បើតាម​សេចក្តីរ​យា​ការណ៍​ដដែល​ឱ្យដឹងទៀតថា ក្នុង​រថយន្ត​ទួរីស​១​គ្រឿង​នោះ មាន​អ្នកជិះ​ចំនួន​១៥​នាក់ មាន​ពលករ​ខ្មែរ​១១​នាក់ រួម​និង​អ្នកបើកបរ ពលករ​ថៃ​និង​ម៉ាឡេស៊ី​៤​នាក់ ។ បច្ចុប្បន្ន​ជ​រងគ្រោះ​ត្រូវ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ស្រុក​ចាក់​ណាក់ ខេត្ត​ស៊ុ​ង​ខ្លា ។ គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​តែម្តង ។​
​ជុំវិញ​ករណីនេះ ខាង​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រាប់​ឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ព័ត៌មាន​នេះ​គឺមាន​ការលិចឮ​យ៉ាង​ដូច្នេះ​មែន ប៉ុន្តែ​ពុំទាន់​ជា​ផ្លូវការ​នៅឡើយ​នោះទេ​សមត្ថកិច្ច​កម្ពុជា​កំពុងតែ​ស្រាវជ្រាវ ។ ចំណែក​លោក នេត្រ សារី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ ប្រាប់​ឱ្យដឹងថា លោក​កំពុងតែ​ប្រជុំ​នៅ​ខេត្តសៀមរាប ពុំទាន់​ទទួល​ព័ត៌មាន​នៅ​ឡើ​យោះ​ទេ ៕
Pl-New-Copyrights-16-January-2015-18-58-07-43460azs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya