ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » RX300 បែក​កង់​រេ​ចង្កូត​បុក​បាំង​ថ្ម​បាក់​អស់​៩​កង់

RX300 បែក​កង់​រេ​ចង្កូត​បុក​បាំង​ថ្ម​បាក់​អស់​៩​កង់

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​RX300 មួយគ្រឿង​បែក​កង់​មុខ​ខាងឆ្វេង​បាន​រេ​ចង្កូត​ទៅបុក​រះ​របាំង​ថ្ម​ខណ្ឌ​ចែក ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៩​កង់​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី យប់ ថ្ងៃទី​១៦ មករា ២០១៥ នៅ​ចំណុច​មុខ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ឈាមជ្រូក​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ដោយ​ធ្វើដំណើរ​តាមផ្លូវ ២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ចំណុចកើតហេតុ រថយន្ត​បាន​បែក​កង់​មុខ​ខាងឆ្វេង​ហើយក៏​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ខណ្ឌ ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៩​កង់ បណ្តាលឱ្យ​រថយន្ត​ដាច់​ការ​ឡេ​កង់​មុខ​ខាងឆ្វេង​បើកបរ​ទៅមុខ​លែងរួច​។​

 
​ហើយ​ភ្លាមៗ​នោះគេ​ឃើញ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​វាស់វែង​កន្លែង​កើត ហេតុ​និង​បាន​នាំយក​រថយន្ត​បង្ក​ខាងលើ​ទៅកាន់​កា​រតិ​យា​ល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាម និតិ​វិធី​ច្បាប់​៕ff

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya