ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន ប៉ើង​ខ្ទាត​ទៅ​ប៉ះ​ឡាន​កាមរី​បា​ឡែ​ន​២​គ្រឿង​ទៀត ​

ឡាន​បុក​ឡាន ប៉ើង​ខ្ទាត​ទៅ​ប៉ះ​ឡាន​កាមរី​បា​ឡែ​ន​២​គ្រឿង​ទៀត ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​១​នឹង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ទី​១៧ មករា ២០១៥ តាម​បណ្តោយ​ផ្លូវ​៩៤ ចំណុច​រង្វង់​មូល​វត្តភ្នំ​ទល់មុខ​នឹង​ហាង​ម៉ាស្សា​វត្តភ្នំ ស្ថិតក្នុង សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ នៅ​កន្លែង​ហេតុ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទាំង ៤​គ្រឿង​នៅឡើយ​ទេ ។​
​រថយន្ត​ស្ព័​រ មែ​សឺ​ដេ​ស ស៊េរី​ទំនើប ពណ៌​ស មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​លឿន​ដូច​ហោះ​នៅ​រង្វង់​វត្តភ្នំ ក៏​ទៅបុក​គាស់​ចូល​ក្រោម​រថយន្ត​ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ មួយគ្រឿង​ដែល​ឈប់​ចត​លើផ្លូវ​មុខ​ហាង​ម៉ាស្សា​មួយកន្លែង​បណ្តាលឱ្យ​រថយន្ត ហាយ​ឡិន​ឌ័​រ ប៉ើង​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កាមរី​បា​ឡែ​ន ២​គ្រឿង​ទៀត​ដែល​ឈប់​ចត នៅក្បែរ​នោះដែរ រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ស្ព័​រ មែ​សឺ​ដេ​ស បង្កហេតុ​នោះ​វិញ​ត្រូវ​រថយន្ត​ហាយ​ឡិន​ឌ័​រ សង្កត់ពីលើ​បណ្តាលឱ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​មិនបាន​បណ្តាល ឱ្យមាន​អ្នកស្លាប់​ឫ​រងរបួស​ធ្ងន់ធ្ងរ​អ្វី​ទេ​។​
​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ព័​រ មែ​សឺ​ដេ​ស ពណ៌​ស មួយគ្រឿង​អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​មិត្តភក្តិ​ប្រុស​ម្នាក់ទៀត​បានធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​តាម បណ្តោយ​ផ្លូវ​លេខ​៩៤ (​រង្វង់​មូល​វត្តភ្នំ​) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង រថយន្ត​មែ​សឺ​ដេ​ស​នោះ​បួង​ច​ង្កូ​ច​មិនទាន់​ក៏​ជ្រុល​ទៅបុក​គាស់​ចូល​រថយន្ត ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ មួយគ្រឿង​អត់​ស្លាក​លេខ ដែល​ឈប់​ចត​លើផ្លូវ​មុខ​ហាង​ម៉ាស្សា​វត្តភ្នំ ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ហាយ​ឡិន ឌ័​រ ប៉ើង​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​២​គ្រឿង​ទៀត​ដែល​ឈប់​ចត នៅក្បែរ​នោះដែរ បណ្តាលឱ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​ទាំង​២​គ្រឿង​នោះ​រង​ការខូចខាត​ក្រ​ពិត​គូទ ក្រោយ​យ៉ាងដំណំ ចំណែក​រថយន្ត​ហាយ​ឡិន ឌ័​រ បាន​ក្រឡាប់​មក​សង្កត់ពីលើរ​ថ​យន្ត​ស្ព័​រ មែ​សឺ​ដេ​ស​បង្កហេតុ​នោះ​វិញ​បណ្តាលឱ្យ​រង​ការ​ខូច​ស្ទើរ​ទាំងស្រុង ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya