ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ម្នាក់​លង់ទឹក​ស្លាប់ អណ្តែត​ទឹក​នៅ​ក្រុង​តាខ្មៅ ​

មនុស្ស​ម្នាក់​លង់ទឹក​ស្លាប់ អណ្តែត​ទឹក​នៅ​ក្រុង​តាខ្មៅ ​

កណ្តាល ៖  កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥  ត្រង់ចំណុច​ខាងត្បូង​គល់ស្ពាន​ព្រែក​សំរោង​ប្រហែល​៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃ​ទឹក ទន្លេបាសាក់ រួម​មក​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​បាន​ចុះទៅ​អន្តរាគមន៍​ចង​សាកសព អូស​ចូល​មាត់​ប​ច្រាំងទន្លេ ស្រង់​ឡើងគោក​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​នៅខាងមុខ​វត្ត​ព្រែក សំរោង ។​
​សាកសព​ជនរងគ្រោះ​ខាងលើនេះ​ពុំ ត្រូវបាន​បាន​ស្គាល់​អត្ត​សញ្ញា​ទេ សាកសព​មាន​ស្លៀកខោ​ខូវប៊យ​ជើងវែង ពណ៌​ខ្មៅ អត់​មាន​ពាក់អាវ សក់​ខ្លី អាយុប្រមាណ​៣០​ឆ្នាំ កម្ពស់​១,៦២​ម៉ែត្រ ។
​សាកសព​មាន​សភាព​ហើមប៉ោងរ​លួច​ស្បែក​ខ្លះៗ តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​រយៈពេល​ប្រមាណ​៣​ថ្ងៃ​មកហើយ ។ នៅលើ​ខ្លួនប្រាណ​សាកសព​ពុំមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ជនរងគ្រោះ​ស្លាប់​ឲ្យ​សារ​លង់ទឹក​ពី​កន្លែង​ផ្សេង ហើយ​បាន​អណ្តែត​តាម​ខ្សែទឹក​ហូរ រហូតមកដល់​ចំណុចកើតហេតុ​ខាងលើនេះ ។​
​ក្រោយពី​ពិនិត្យ​ចប់សព្វគ្រប់​ហើយ នោះ​សមត្ថកិច្ច​នគរបាល​បានប្រគល់​សាកសព​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចាត់ចែង​បូជា​នៅខាងមុខ​វត្ត​ព្រែក​សំរោង ព្រោះ​សាកសព​មាន​សភាព​ស្អុយរលួយ​ទៅហើយ​មិនអាច​តម្កល់ទុក​រងចាំ​សាច់ញាតិ មក​ទទួលយក​បានទេ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya