ភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅ បន្ទប់ជួលលេខ៤៨E2 ផ្លូវលេខ១១៨ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
បុរសជាឪពុកចុង ចាប់រំលោភកូនស្រី ប្រពន្ធរបស់ខ្លួន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ហើយ បច្ចុប្បន្ន ត្រូវបានឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ។ ជនសង្ស័យបូរិន សារូ អាយុ ២៦ឆ្នាំ មុខរបរជាអ្នកបើករថយន្ដតាក់ស៊ី ស្នាក់នៅផ្ទះជួលខាងលើ បានចាប់រំលោភកូន ស្រីចុង ស ស អាយុ១៦ឆ្នាំ រហូតបានសម្រេច ដោយបាញ់ទឹកកាមចេញ មកក្រៅ ។
តាមដំណើររឿងនៃអំពើរំលោភសេព សន្ថវៈខាងលើនេះ មន្ដ្រីនគរបាលខណ្ឌដូន ពេញ បានថ្លែងថា កាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៤ ខែមករា ខណៈដែលជនរង គ្រោះកំពុងដេកនៅក្នុងបន្ទប់ បុរសជាឪពុក ចុង បានយកដៃទៅច្របាច់ដោះខាងស្ដាំពេល នោះក្មេងស្រីរងគ្រោះបានស្រែកឱ្យយកដៃ ចេញ តែឪពុកចុង គំរាមរហូតជនរងគ្រោះ យកភួយដណ្ដប់ដេកលក់ដល់ម៉ោង១ពាក់ កណ្ដាលយប់ ក៏ត្រូវឪពុកចុងចាប់រំលោភបាន សម្រេចតែម្ដង ។
ក្រោយរំលោភរួចហើយ ជនសង្ស័យបាន គំរាមទៅកូនចុងរបស់ខ្លួនមិនឱ្យនិយាយរឿង ថោកទាបមួយនេះ ប្រាប់ទៅម្ដាយរបស់ខ្លួន នោះឡើយ បើមិនដូច្នេះទេនឹងសម្លាប់ចោល តែម្ដង ។ ដោយសារតែមិនអាចទ្រាំនឹងការ ឈឺចាប់នូវទង្វើពីសំណាក់ឪពុកចុងរបស់ខ្លួន នោះ ក្មេងស្រីរងគ្រោះ បានទូរស័ព្ទប្រាប់ទៅ ម្ដាយបង្កើត ដែលកំពុងធ្វើការនៅហាងបារាំង ម្ដុំវត្ដភ្នំ ពេលនោះស្ដ្រីជាម្ដាយបានស្រូតមក ផ្ទះ ហើយក្រោយពីដឹងរឿងរ៉ាវរួចមក ក៏បាន ដាក់ពាក្យបណ្ដឹងទៅនគរបាលមូលដ្ឋាន រួច ហើយក៏ណាត់ជាមួយប្ដីរបស់ខ្លួននៅថ្ងៃ ទី១៥ ខែមករា ក្បែរផ្សាររាត្រី រួចក៏ឃាត់ ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ៕
» ព័ត៌មានជាតិ » ប្តីចាប់រំលោភកូនស្រីចុង បានសម្រេច