ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ២០១៥ នៅតាម បណ្ដោយផ្លូវលំ ស្ថិតក្នុងសង្កាត់ស្រះចក ភូមិ២៣ ក្រុម៨៦ ខណ្ឌដូនពេញ ផ្ទះដែលចោលចូលទៅមានលេខ 48E0។ ជនសង្ស័យខាងលើមានឈ្មោះ ចិន យ៉ាន អាយុ២៥ឆ្នាំ មានមុខរបរមិនច្បាស់លាស់ ទើបតែមកភ្នំពេញ បាន២ថ្ងៃ មានស្រុកកំណើត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ។
យោងទៅតាមសំដីម្ចាស់ផ្ទះ ឈ្មោះ ជា ស៊ីណា អាយុ៤៨ឆ្នាំ មានមុខរបរលក់ដូរនៅផ្សារទួលសង្កែ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យម្នាក់ខាងលើបានចូលមកក្នុងផ្ទះរបស់គាត់ ហើយគាត់ឃើញមិនស្រួលក៏បានស្រែកថាចោរៗ ខណៈនោះក៏មានបងប្អូនប្រជាពលរដ្ឋបានមកជួយចាប់ជនសង្ស័យខាងលើ ហើយនាំគ្នាដាក់មួយដៃមួយជើង រងរបួសយ៉ាងដំណំហើយចាប់ប្រគល់ទៅឱ្យសម្ថកិច្ច ៕