ខេត្តកំពង់ឆ្នាំង៖ក្រុមអ្នកញៀននឹងល្បែងស៊ីសង ប្រជល់មាន់ និងអាប៉ោង ជាច្រើននាក់រត់យ៉ាងប្រសាចខណៈពេលដែលកម្លាំង នគរបាលស្រុកកំពង់ត្រឡាច សហការជាមួយនគរបាលខេត្ត ចុះទៅបង្ក្រាបវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៥នៅចំណុចបូមខ្សាច់ ស្ថិតក្នុងភូមិទា ឃុំឈូកស ស្រុកកំពង់ត្រឡាច។ទោះយ៉ាងណាអ្នកញៀននឹងល្បែងកីឡាបក្សីខាងលើនេះមិនត្រូវចាប់បាននរណាម្នាក់ឡើយ គឺដកហូតបានតែវត្ថុតាងមួយចំនួនមានម៉ូតូជាច្រើនគ្រឿង មាន់ជល់ និងចានអាប៉ោងតែប៉ុណ្ណោះ។
លោក វរៈសេនីយឯក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកកណ្តាលយុត្តិធម៏បាននិយាយអោយដឹងថា ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថាមានការជល់មាន់ដាក់លុយនិងមានលេងអាប៉ោងនៅចំណុចខាងលើលោកស្នងការនគរបាលខេត្តបានបញ្ជារអោយលោក ដឹកនាំកម្លាំងនគរបាលខេត្ត សហការគ្នាជាមួយនគរបាលស្រុកកំពង់ត្រឡាច ទៅពទ្ឋ័ចាប់អ្នកលេងល្បែងខាង
លើនេះ។ ប៉ុន្តែដោយសារ ភូមិសាស្ត្រខាងលើនេះមិនអំណោយផល ព្រោះព្រៃច្រើនពេក ធ្វើអោយអ្នកលេងល្បែងទាំងនោះដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនអស់សល់តែវត្ថុតាងមួយចំនួនត្រូវបានដកហូតមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
លោកបានបន្តថាវត្ថុតាងទាំងនោះរួមមាន មាន់ជល់៣ក្បាល ចានអាប៉ោង១ ម៉ូតូចម្រុះ២០គ្រឿង និងរប់របរមួយចំនួនទៀតដែរបំរើអោយល្បែងស៊ីសងខាងលើនេះតែប៉ុណ្ណោះ។ វត្ថុតាងទាំងនេះ ត្រូវបានលោកស្នងការរងបញ្ចាក់ថាៈនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី និងសុំដិការតាមចាប់ខ្លួនម្ចាស់សង់វេនមាន់ខាងលើនេះដែរ ។
តាមការអោយដឹងពីមន្ត្រីនគរបាលស្រុកកំពង់ត្រឡាចបាននិយាយថាៈ ម្ចាស់សង់វេនមាន់ខាងលើនេះឈ្មោះ បូ ដែលពេលនេះកំពង់រត់គេចខ្លួន ។
ប្រជាពលរដ្ឋនៅជិតកន្លែងលេងល្បែងស៊ីសងខាងលើមានសប្បាយចិត្តនិងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើនេះ តែពួកគាត់សូមសំណូមពរអោយបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ទាំងអស់ មិនត្រូវដោះលែងយកលុយក្រោមពាក្យផាកពិន័យដូចមុនៗទៀតឡើយ៕
ពៅសុខហ៊ាន
» ព័ត៌មានជាតិ » ចាប់បានមាន់ជល់៣ក្បាល ចានបាញ់អាប៉ោង១និងម៉ូតូ២០គ្រឿង ពីក្រុមអ្នកញៀនល្បែងស៊ីសង ដែលរត់គេចខ្លួនអស់