ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » នៅ​ស្រុក​រវៀង​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​

នៅ​ស្រុក​រវៀង​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​

​ភ្នំពេញ​៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ដែល​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់ភ្នំ​បាក់ អណ្តូង​មាស ចំបក់​មាស មាន​មិន​ក្រោម​១៣​ម្ចាស់​ឡើយ ហើយ​ក្រុម​ទាំងនោះ វាយ​ម្សៅ​គីមី​យក​រ៉ែ​មាស​គឺ​គ្មាន​ច្បាប់​អ្វី​ឡើយ គឺជា​ក្រុម​លួច​ចូលធ្វើ​សកម្មភាព ដោយមាន​ការឃុបឃិត​គ្នា​ជាមួយនឹង​សមត្ថកិច្ច នៅក្នុង​ខេត្តព្រះវិហារ​ដែល​នៅ​ពី​ក្រោយខ្នង ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​។​

 
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ ក្រុម​ឈ្មួញ​មកពី​អាមេរិក មកពី​ភ្នំពេញ និង​មកពី​ខេត្តសៀមរាប បាន​សម្រុក​យក​គ្រឿងចក្រ និង​ម៉ាស៊ីន​រាវរក​រ៉ែ​មាស រួមទាំង​សម្ភារៈ ចូលទៅ​ដាក់ និង​វាយ​ថ្នាំ​ម្សៅ​គីមី ដើម្បី​យក​មាស​នៅ​ដីឡូត៍​ទំនេរ​មួយកន្លែង​លេខ​៥០២ នៅ​ចំណុច​អណ្តូង​មាស ចំបក់​មាស និង​នៅ​ភ្នំ​បាក់ ជាពិសេស​នៅលើ​ចង្កេះភ្នំ​លុង​តែម្តង​។ ប្រភព​ដដែល​បាន​ពន្យល់​ឲ្យ​ដឹងថា សកម្មភាព​វាយ​ម្សៅ​គីមី​ជីក​រ៉ែ​មាស និង​យក​រ៉ែ​មាស​បាន​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​លើ​ភ្នំ​លុង  និង​តំបន់​អូរ​តា​ខៀវ អណ្តូង​បារាំង ភ្នំ​បាក់ ដែល​ស្ថិតនៅក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ  ដោយ​គ្មាន​ខ្លាចរអា​ផ្លូវច្បាប់​ឡើយ​។​

 
​ជុំវិញ​ការធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​នៅ​ទីតាំង​ខាងលើ លោក ឯ សារូ អភិបាលស្រុករ​វៀង​បាន​ថ្លែង​ការពារ​ខ្លួន​ថា កន្លងមក​លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ស្រុក​ចុះ​ធ្វើការ ទប់ស្កាត់ និង​បង្ក្រាប​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​ការចុះ​បង្ក្រាប​ខាងលើ​គ្មាន​ប្រសិទ្ធភាព​នោះទេ​។ បើ​មាន​ករណី​វាយ​ម្សៅ​គីមី ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ ដើម្បី​ចម្រាញ់​យក​មាស​ពិតមែន គឺជា​ការខុសច្បាប់​ទាំងស្រុង និង​មិនអាច​អត់ឱន​អោយបាន​ឡើយ ដូច្នេះ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ៕ ដោយ​៖ ព្រហ្ម វិ​លៀម​a58

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya