ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, សេដ្ឋកិច្ច » សូត្រ​ខ្មែរ​នៅ​បន្ទាយឆ្មារ រស់​បាន​ដោយ​ទីផ្សារ នៅ​ប្រទេស​បារាំង​

សូត្រ​ខ្មែរ​នៅ​បន្ទាយឆ្មារ រស់​បាន​ដោយ​ទីផ្សារ នៅ​ប្រទេស​បារាំង​

​បន្ទាយមានជ័យ​៖ ផលិតផល​សូត្រ​ខ្មែរ ផលិត​ដោយ​ក្រុមហ៊ុន ស័​រ​រី ឌុយ មេគង្គ (SOIERIES DU MEKONG) ដែលជា​ក្រុមហ៊ុន​តែមួយគត់ នៅ​ឃុំ​បន្ទាយឆ្មារ  ខេត្តបន្ទាយមានជ័យ គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង លើ​ទីផ្សារ​នៅ​ប្រទេស​បារាំង​ឯណោះ​។ ចំណែក​ទីផ្សារ​ក្នុងស្រុក ដូចជា​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ មាន​ប្រហែល​តែ ២០ ភាគរយ​ប៉ុណ្ណោះ​។​

​លោក ចក់ សំរេច នាយក​ក្រុមហ៊ុន​ស័​រ​រី ឌុយ មេគង្គ ដែលមាន​ទីតាំង នៅ​ឃុំ​បន្ទាយឆ្មារ អោយដឹងថា​: ផលិតផល ពី​សរសៃសូត្រ​ខ្មែរ​សុទ្ធ ផលិត​នៅក្នុង​ក្រុមហ៊ុន មាន​ទម្រង់​ជា​សហគ្រាស ដើម្បី​សង្គម នៅ​ឃុំ​បន្ទាយឆ្មារ​នេះ រួមមាន ភាគច្រើន គឺ​ក្រមា​បង់ក (​វត្ថុ​អនុ​ស្សវ​រី​យ៍​) បន្ទាប់មក មាន​ក្រណាត់ កាត់​ជា​កាបូប និង​សម្ភារ​:​ខ្លះទៀត ដែល​ក្នុង​មួយឆ្នាំៗ លក់​ចេញ ក្នុងតម្លៃ​ប្រមាណ ១៥ ម៉ឺន​ដុល្លារ អាមេរិក​ប៉ុណ្ណោះ​។ ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន ដែលជា​ជនជាតិ​បារាំង ចង់​លើកតម្កើង ផលិតផល​សូត្រ​ខ្មែរ​នេះ ពឹង​លើ​ការនាំចេញ​ផលិតផល ជាង ១ ម៉ឺន ផលិតផល ទៅ​ទីផ្សារ​ប្រទេស​បារាំង ៨០​ទៅ​៨៥ ភាគរយ​។ បន្ទាប់មក ផលិតផល​តែ​ជាង ១.០០០ ប៉ុណ្ណោះ ទុក​លក់​ក្នុង​ទីតាំង​ក្រុមហ៊ុន សម្រាប់​ភ្ញៀវ​បរទេស​ពី​ជាង ១០០​ទៅ​ជាង ២០០ នាក់ ក្នុង​១​ឆ្នាំៗ និង​នាំទៅ​លក់ នៅលើ​ទីផ្សារ វត្ថុ​អនុស្សាវរីយ៍ ក្នុង​ខេត្តសៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ បាន​ពី ១៥​ទៅ​២០ ភាគរយ​ប៉ុណ្ណោះ​។​

​លោក ចក់ សំរេច បាន​និយាយ​បន្តថា ការបារម្ភ​ដល់​ការដួលរលំ បើសិន​ទីផ្សារ ប្រទេស​បារាំង លែង​ត្រូវការ គឺ​ចេះតែមាន​ហើយ​។ ចំណែក​វត្ថុធាតុដើម ស​សៃ​រ​សូត្រ ស្រុក​ភ្នំស្រុក ក៏​ចេះតែ​ហោចទៅៗ និង​តម្លៃ​ក៏​ខ្ពស់​។ ចំពោះ​តម្លៃ​ពលកម្ម​ផលិត ក៏​ចេះតែ​វិវត្តន៍​ឡើង​ដែរ​។​

សព្វថ្ងៃ ក្នុង​ក្រុមហ៊ុន មាន ១២ នាក់​។ ឯ​ពលករ​ត្បាញ និង​ផលិត​ក្រណាត់ ផលិតផល​សូត្រ ផ្សេងៗ​ទៀត ដែល​ទទួល​កម្រៃ តាម​ការផលិត បាន​មាន​ជាង ១០០ នាក់​ទៀត​។ ពោលគឺ​ជនជាតិ​បារាំង ជា​ម្ចាស់​ក្រុមហ៊ុន ដែល​បំបែក​ចេញពី​គម្រោង នៃ​អង្គការ​កុមារ​មេគង្គ (Enfant Du Mekong ឆ្នាំ ២០០១) ដែល​បង្កើតឡើង​ពី​ឆ្នាំ​២០០៩ មួយ​នេះ ចង់​បណ្តុះបណ្តាល ថែរក្សា​ប្រពៃណី ជា​ប្រវត្តិសាស្ត្រ​តម្បាញ​សូត្រ និង​តម្បាញ​ទូទៅ នៃ​មោទនភាព​ខ្មែរ ចេះ​ផលិត​សម្លៀកបំពាក់ តាំងពី​យូរលង់​មក​នោះ និង​ចង់​ចិញ្ចឹម​ប្រជាជន​កម្ពុជា កុំអោយ​ចំណាកស្រុក​។​

​លោក ចក់ សំរេច បាន​និយាយថា ចំពោះ​បុគ្គលិក និង​អ្នកធ្វើការ អោយ​ក្រុមហ៊ុន ព្រមទាំង​ពលរដ្ឋ ក្នុង​សហគមន៍ ត្រូវបាន​ក្រុមហ៊ុន ជួយ​លើ​សេវា លើកកម្ពស់​សុខភាព ទឹកស្អាត ការបណ្តុះបណ្តាល និង​ការ​ជម្រុញ​ខិតខំ​ថែរក្សា កេរ​មរតក​វប្បធម៌ ពិសេស​តម្លៃ​សូត្រ​ខ្មែរ​នេះ​ផងដែរ​៕ silk-CEN_12_1_15-(7) silk-CEN_12_1_15-(2) silk-CEN_12_1_15-(3) silk-CEN_12_1_15-(4) silk-CEN_12_1_15-(6)

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya