ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » លោក​អភិបាលខេត្ត​ប្រតិកម្ម​អ្នកយក​សំរាម​ទៅ​ចាក់ចោល​តាម​ចិញ្ចើម​ ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​មិនទាន់បាន​

លោក​អភិបាលខេត្ត​ប្រតិកម្ម​អ្នកយក​សំរាម​ទៅ​ចាក់ចោល​តាម​ចិញ្ចើម​ ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​មិនទាន់បាន​

​កំពង់ឆ្នាំង​៖ បើទោះបី​លោក​អភិបាលខេត្ត​បាន​ប្រតិកម្ម​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ពី​រឿង​សម្រាម​​ដែល​គេ​ចាក់ចោល​នៅ​ភូមិ​ម៉ុង​បារាំង​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង ធ្វើអោយ​ស្អុយរលួយ​យ៉ាងណាក្តី ក៏​ថ្មីៗ នេះ​នៅតាម​ចិញ្ចើមផ្លូវ​កៅស៊ូ​ប្រវែង​ប្រមាណ​៥០០​ម៉ែត្រ​នៅ​ខាងកើត​បន្ទាយ​ស៊ីម៉ាក់​ក្នុង​ត្រូវបាន​គេ​យក​សំរាម​ទៅ​ចាក់ចោល​យ៉ាង​អនាធិបតេយ្យ​ដដែល ហើយ​ការចាក់សំរាម​មកដល់ពេលនេះ​កាន់តែ​កើនឡើង​រាល់ថ្ងៃ​គេ​ពុំទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទប់ស្កាត់បាន​នោះឡើយ​។​

 
​    ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្លាប់បាន​លើកឡើង​ក្នុង​វេទិការ​សាធារណៈ​ថា​តាម​លោក​ដឹង​សំរាម​ទាំងនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ម​យ​យ​ចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​វេច​ខ្ចប់​ដាក់​កា​រ៉ុង​ឬ​ស្បោង​ផ្លា​ស្ទីក​ដែលជា​សំរាម​តាម​ផ្ទះ​យកទៅ​បោះចោល​ទីនោះ​នៅពេល​យប់​លោក​ឆ្ងល់​ថា​សេ​វ៉ា​ប្រមូល​សំរាម​ក្នុង​១​ខែៗ​ថ្លៃ​តែ​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​ហេតុអ្វី​ក៏​ពួកគាត់​មិន​ព្រម​បង់អោ​យ​ក្រុមហ៊ុន​ប្រមូល​សំរាម​បែរជា​សុខចិត្ត​លួច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​បែបនេះ​ទៅវិញ​ដែល​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ​និង​សុខមាលភាព​ប្រជាពលរដ្ឋ​ក៍​ដូចជា​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ផងដែរ​។​

 
​    ​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​សហការ​ទប់ស្កាត់​និង​លុបបំបាត់​ភាពអនាធិបតេយ្យ​ខាងលើនេះ​ដោយ​រកអោយឃើញ​អ្នកយក​សំរាម​ទៅ​បោះចោល​និង​ចាប់​ផាកពិន័យ​អោយបាន​ម៉ឺងម៉ាត់​ដើម្បីអោយ​ពួកគេ​បញ្ឈប់​សកម្មភាព​លួច​យក​សំរាម​ទៅ​បោះចោល​នៅ​ចំណុច​ខាងលើ​និង​ចំណុច​ផ្សេងៗ​មួយចំនួនទៀត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។​

 
​    ​លោក​សិ​ដ្ឋ​សុខ​រិ​ន ចៅសង្កាត់​ប្អេ​រ​បានបញ្ជាក់​អោយដឹងថា​ចំពោះ​សំរាម​នៅ​ចំណុច​ខាងលើនេះ​កន្លងមក លោក​បានអោយ​ប្រជា​ការពារ​ប្រមូល​ដុតចោល​អស់​មួយចំនួន​ហើយ​និង​អោយ​ប្រជា​ការពារ​ចាំ​ឃ្លាំមើល​ចាប់​អ្នកលួចយក​សំរាម​មក​បោះចោល​នៅទីនេះ​ដើម្បី​ធ្វើការ​ផាកពិន័យ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការយក​សំរាម​មក​បោះចោល​នៅ​ទីនោះ​។​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជា​ការពារ​នៅក្នុង​កិច្ចការ​ខាងលើនេះ​លោក​នឹង​ផ្តល់​ជា​រង្វាន់​អោយ​ប្រសិនបើ​ចាប់បាន​អ្នក​សំរាម​ទៅ​បោះចោល​ម្នាក់​លោក​អោយរ​ង្វាន់​លើកទឹកចិត្ត​៤​ម៉ឺន​រៀល​។​
​    ​លោក​ចៅសង្កាត់​បានអោយ​ដឹង​ទៀតថា​សំរាម​ទាំងនោះ​មួយចំនួន​ចេញពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតាម​មូលដ្ឋាន​ផ្សេងៗ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​និង​មួយចំនួនទៀត​ជា​សំរាម​របស់​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារលើ​និង​ផ្សារ​ក្រោម​។​លោក​គិតថា​ថ្ងៃ​ណាមួយ​ប្រជា​ការពារ​នឹង​វែកមុខ​អ្នកយក​សំរាម​យកមក​ចោល​នៅ​ទីនោះ​ជាមិនខាន​ឡើយ​៕ 99 20141220_073009 77

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya