ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ស្រាល​២​នាក់ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ស្រាល​២​នាក់ ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាក់​.​ក​ស្លាប់​មួយ​រំពេច​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា ពេញទំហឹង​កាលពី​វេលា​ម៉ោង​១១ យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ទល់មុខ​ភោ​ជនី​ដ្ឋា​ន​ហ្គោល​ឌិន ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្គូ​ពី​ពណ៌​សលាយ​ទឹកសមុទ្រ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BJ-8765 ជិះ​គ្នា​២​នាក់​ដែល​ស្គាល់​ថា​អ្នកបើកបរ​ឈ្មោះ ឈិ​ត សុខុម និង​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ ទុយ មែន ។ អ្នក​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​បើក​ឌុប​គ្នា​តាមផ្លូវ លេខ​១០៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បើក​ជែង​រថយន្ត​មួយគ្រឿង​នៅខាងមុខ​ដែល ស្រប​ទិស​គ្នា​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១១០ ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ស្លាក​លេខ​កណ្តាល​1Q-6488 បើក​ដោយ​បុរស​ម្នាក់​តាមផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ទាំង​២ គ្រឿង​ដួល​បោក​ទៅលើ​ថ្នល់​ហើយ​ភាគី​បើកបរ​ម៉ូតូ​ហុងដា​សេ​១១០​បាន​បាក់​.​ក  ស្លាប់​នៅនឹងកន្លែង​កើតហេតុ​មួយ​រំពេច ។ ចំណែក​ភាគី​ម៉ូតូ​ស្គូ​ពី​រងរបួស​ស្រាល​ទាំង​២​នាក់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ភ្លាមៗ ។​
​ក្រោយពេល​កើតហេតុ​សព​បុរសរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រ​ណៃ​ណី​។ នៅក្នុង​ករណីនេះ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​វាស់វែង​នៅ​កន្លែង កើតហេតុ​ហើយ​បាន​យក ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម ផ្លូវច្បាប់ ៕25mv35ta805y8k9z

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya