ភ្នំពេញ ៖ ដោយសារតែមានជំងឺរួមរិត កាយ ដូចជាជំងឺទឹកនោមផ្អែមនិងលើសឈាម ដែលពុំមានឱកាស គ្រប់ គ្រាន់រកលុយចិញ្ចឹម គ្រួសារព្រមទាំងព្យាបាលមិនជានោះ បាន បង្ខំឱ្យបុរសម្នាក់ បញ្ចប់ជីវិតតាមរយៈការ ធ្វើអត្ដឃាតយកកាំបិតអារកខ្លួនឯងរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូននិង កំពុងសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅចំណុចវិហារចិន ផ្លូវលេខ២០០២ ក្រុមទី៦ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយពីអ្នកចាក់សាំងនៅមុខវិហារចិន ឃើញសភាពជនរងគ្រោះបែបនេះ ក៏ផ្ដល់ ព័ត៌មានភ្លាមៗជូនទៅ ភរិយា របស់ជនរង គ្រោះហើយមួយសន្ទុះក្រោយមក អ្នកស្រីសូ សុខខេង អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នក លក់ដូរ រួមទាំងសាច់ញាតិ បានធ្វើដំណើរ ទាំងត្រហេបត្រហបនិងស្លន់ស្លោរឆ្ពោះមក កាន់កន្លែងកើតហេតុ ដើម្បីដឹក បញ្ជូនប្ដីរបស់ ខ្លួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។ ប៉ុន្ដែអនិច្ចា ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ ពេលកំពុងសង្គ្រោះតែម្ដង ។
យោងតាមរបាយការណ៍របស់នគរបាល ប៉ុស្ដិ៍ទឹកថ្លា បានបញ្ជាក់ថា ជនរងគ្រោះតឹត តាន់ថន អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះ លេខ៦៨៩ ក្រុមទី៦ ភូមិស្លែងរលើង សង្កាត់ ទឹកថ្លា មុខរបរជាអ្នកលក់ចាប់ហួយ ។
ជនរងគ្រោះ ក្រោយពីហូប បាយរួចជាប្រពន្ធ ស្រាប់តែចេញពីផ្ទះតែម្នាក់ ប៉ុន្ដែអត់មានយកម៉ូតូនិងសម្ភារមានតម្លៃទៅ ជាមួយ នោះឡើយ លុះដល់ម៉ោង៤រសៀល ថ្ងៃដដែលនោះ ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយពីគេប្រទះឃើញ ជន រងគ្រោះដេកនៅ ក្នុងថ្លុកឈាម ដោយមានកូនកាំបិតចុងស្រួច នៅក្បែរនិងពាក្យមួយឃ្លា ដែលទំនងជាជន រងគ្រោះសរសេរនិងឈាម ផ្ដាំទុកប្រពន្ធកូន។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឱ្យដឹងថា យោងតាមការពិនិត្យនៅនឹង កន្លែងកើតហេតុ និងការ សួរនាំសាច់ញាតិជន រងគ្រោះរួចរាល់អស់មកនោះ បានទាញការ សន្និដ្ឋានថា ជាអំពើឃាតកម្មដោយសំអាង ទៅលើភស្ដុតាងមួយផ្នែក ដែលជនរងគ្រោះ បានសរសេរបណ្ដាំទុកជូនប្រពន្ធកូន មុនយក កាំបិតចាក់ និងអារកសម្លាប់ខ្លួនឯង ៕