ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​របួសធ្ងន់​៣​នាក់​ ​

ឡាន​បុក​ឡាន បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​របួសធ្ងន់​៣​នាក់​ ​

ភ្នំពេញ ៖ កាលពី ថ្ងៃទី​១៤ មករា ២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧-១៨ ត្រង់ចំណុច​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​
រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូលក្នុង ប្រឡាយ​ទាំងពីរ​គ្រឿង រីឯ​អ្នកជិះ​ក្នុង​រថយន្ត​បាក់ជើង​៣​នាក់ ក្នុងនោះ​២​នាក់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ។ តាម​ប្រភពពី​អ្នករងរបួស​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0719 ជា​រថយន្ត​ឃ្លុប​ដឹក​ក្រណាត់​រោងចក្រ បើក​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6438 ជា​រថយន្ត​ដឹក​ឥដ្ឋ​មកពី​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល យកទៅ​ខេត្តតាកែវ បើក​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា ខណៈ​មកដល់​ចំណុចកើតហេតុ​អ្នកបើករថយន្ត​ដឹក​ឥដ្ឋ​ងោក​មួយភាំង​បាន​រេ ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ចំ​មុខ​ចំហៀង​ខាងឆ្វេង​រថយន្ត​ដឹក ក្រណាត់ ធ្វើ​ឲ្យ​រថយន្ត​វិល​មួយ​ជុំ ក្រឡាប់​ធ្លាក់​ទៅក្នុង​ប្រឡាយទឹក​ទាំង​២​គ្រឿង បណ្តាល​ឲ្យ​អ្នកជិះរថយន្ត​ដឹក​ក្រណាត់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត បាក់ជើង​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំគ្នា​គាស់​ទាញយក​ចេញ  ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​រងរបួស​បាក់ជើង​ម្នាក់ ដោយឡែក​អ្នកបើកបរ និង​ព្រូ​រថយន្ត​រត់គេចខ្លួន​បាត់​៕ 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya