កណ្តាល ៖ រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 3A-0738 បើកយ៉ាងលឿងជ្រុលបុកម៉ូតូ បណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ១១៥ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សពជនរងគ្រោះ មានឈ្មោះ ចំរើន ភក្ក្រ័ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបាន រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព សពជនរងគ្រោះ ត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ត្រូវបាន សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត ៕