ភ្នំពេញ៖យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង កើតហេតុដោយសារតែរួបគេជិះម៉ូតូស្មាសមួយគ្រឿង ខណៈមកដល់ចំណុចផ្លូវកែងត្រូវបានរថយន្តក្រុមហ៊ុនស៊ីនទ្រីបើកបុក និងកិនចំពាក់កណ្តាលខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរ ឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបដើមគតាមបណ្តោយផ្លូវម៉ៅសេទុងកែង ផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទទូលគោក។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៀង ភេទ ប្រុសអាយុ២០ឆ្នាំស្នាក់នៅម្តុំវត្តពោធិ៍ចិនតុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់មួយ គ្រឿងពណ៌ខៀវលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AC-9967 បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបានព្យាយាមជែងម៉ូតូម៉ូតូទៀត ភ្លាមនោះក៏ត្រូវរថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រី ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទីសដៅពីកើតទៅលិចបាន បុកចំពេញទំហឹងហើយកិនចំពាក់កណ្តាលខ្លួនបណ្តាលឲ្យស្លាប់ភ្លាមនៅ កន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង៕
» ព័ត៌មានជាតិ » ឡានក្រុមហ៊ុនស៊ីនទ្រីអ្នកជិះបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់