ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ក្របួច​ចោរឆក់​កាបូប ២​នាក់ ​

ប៉ូលិស​ក្របួច​ចោរឆក់​កាបូប ២​នាក់ ​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ដែល​បាន ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី សិស្ស​វិទ្យាល័យ​ទួល​អំពិល​បានសម្រេច ហើយ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​តាម បណ្ដោយ​ផ្លូវ​បេតុង​២១៧ ក៏ប៉ុន្ដែ​ដោយ​សេចក្ដីក្លាហាន​សិស្សស្រី​រងគ្រោះ​បាន ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ហើយ​ស្រែក​ឆោឡោ​ឮ​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​ជើងឯក​និង​កម្លាំង​អន្ដរាគមន៍ ដែល​ប្រចាំការ​នៅ​គោលដៅ​ការ៉េ​៨​ជួយ​ដេញ​ស្ទាក់ចាប់​ក្របួច​បាន​ទាំង​២ នាក់​តែម្ដង ។​
ជនសង្ស័យ​បាន ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី សិស្ស​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ខាងមុខ​វិទ្យាល័យ​ទួល​អំពិល ផ្លូវ​បេតុង លេខ​២១៧ ស្ថិតក្នុង​ភូមិ​តា​ឡី សង្កាត់ ដង្កោ ខណ្ឌដង្កោ ខណៈដែល​ជនរងគ្រោះ ជិះ​ម៉ូតូ​បត់​បម្រុង​ចូល​សាលារៀន ។​
​ប្រភព ពី​សមត្ថកិច្ច​ដដែល​ប​ន្ដ​ថា ជន សង្ស័យ​ដែល​កម្លាំង​អន្ដរាគមន៍​និង​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ក្របួច​បាន​នោះ​ទី​១-​ឈ្មោះ​ហ៊ុយ សុខ​រ៉េត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង ទី​២-​ឈ្មោះ កែវ មុន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​។​ជនសង្ស័យ​ប្រើប្រាស់​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ឆក់​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z-0620​។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ គក់ វ៉ាន់​ស្រី​លីន ភេទ​ស្រី អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១​វិទ្យាល័យ​ទួល​អំពិល​និង មាន​ទីលំនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​ជន​រង គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ថា មុនពេល​កើតហេតុ​រូបនាង​បាន​ចេញពីផ្ទះ​របស់ ខ្លួន​នៅ​ភូមិ​ម័ល​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​បេតុង ២១៧​ឆ្ពោះទៅ​សាលារៀន​។ ពេល​រូបនាង​ជិះ​មកដល់​ច្រក​ផ្លូវ​ចូល​សាលារៀន​ទួល​អំពិល​ស្រាប់​តែមាន ជនសង្ស័យ​មក​ឆក់យក​កាបូបស្ពាយ​របស់​នាង​ដែល​ដាក់ នៅលើ​ម៉ូតូ​ផ្នែក​ខាងក្រោម​រួច​ពួកគេ​ព្យា យាម​ជិះ​រត់គេចខ្លួន​ទៅ​ទិស​ខាងត្បូង ហើយ​រូបនាង​ក៏​ដេញតាម​ពីក្រោយ​ស្រែក ឱ្យគេ​ជួយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​តែម្ដង ។​
​នារី​រង គ្រោះ​បន្ដថា នៅក្នុង​កាបូប​នាង​មាន​ទូរស័ព្ទដៃ​ម៉ាក Samsung Ga laxy Note មួយគ្រឿង មាន​លុយ​២​ម៉ឺន រៀល​និង​សៀវភៅ​រៀន​តែប៉ុណ្ណោះ ក្រៅ ពី​នោះ​គ្មានអ្វី​ដែលមាន​តម្លៃ​នោះទេ​។​
​នៅ រង្វង់​ប្រតិ​ប​ត្ដិ​ការដេញ​បង្ក្រាប ក្របួច​ចោរឆក់​កាបូប​ខាងលើនេះ​បើ តាម​នាយរង​ផ្នែក​អន្ដរាគមន៍​បានឱ្យដឹងថា តាម​ការបញ្ជា​ចង្អុលបង្ហាញ​និង​ដឹក នាំ​ពី​លោក​វរសេនីយ៍ទោ យឹម សុជាតិ អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​លោក​បាន ដាក់​កម្លាំង​អន្ដរា​គម​ន៏​នៅ​គោលដៅ​ការ៉េ ៨​ជាប្រចាំ​និង​ប៉ុស្ដិ៍​២៤​ម៉ោង​ផងដែរ ។ ដោយឡែក​ជនសង្ស័យ​២​នាក់​បានធ្វើ សកម្មភាព​ឆក់​កាបូប​រួច​បាន​ព្យាយាម ជិះ​ម៉ូតូ​រត់គេចខ្លួន​ដែលជា​ដំបូង​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ពី​ជើង​មកដល់​ចំណុច​ផ្លូវ បំបែក​ការ៉េ​៨​បត់​ទៅ​លិច​តាមផ្លូវ​ទំនប់​៧​មករា​។ ខណៈនោះ​កម្លាំង​អន្ដរាគមន៍ បាន​ចេញពី​ប៉ុស្ដិ៍​២៤​ម៉ោង​រួច​ជិះ​ម៉ូតូ​ទៅ​កើត​ក៏​ប្រទះ​នឹង​ជនសង្ស័យ ហើយ​ពួកវា​ក៏​បត់​ម៉ូតូរ​ត់ទៅ​កើត​វិញ​ឆ្ពោះទៅ​ស្ពាន ព្រែក​ថ្លឹង លុះដល់​ចំណុច​ផ្លូវ​កោង​ជន សង្ស័យ​ឃើញ​សភាព​មិន​ស្រួល​ក៏​ផ្ដួល ម៉ូតូ​រួច​រត់​កាត់​វាលស្រែ​ហើយ​កម្លាំង សមត្ថកិច្ច​យើង​និង​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​តាម​ក្របួច​បាន​ម្នាក់​។ ចំណែក ជនសង្ស័យ​ម្នាក់ទៀត​បាន​ព្យាយាម​រត់ ចូលក្នុង​ភូមិ​។ សមត្ថកិច្ច​បាន​សហកា​រ ជាមួយ​អ្នកភូមិ​ក៏​ក្របួច​បាន​ម្នាក់ទៀត នាំយកមក​សួរនាំ​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌដង្កោ ៕
img_4146img_4144

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya